ដើរផ្លូវកាត់ក្នុងការចូលទៅកាន់កម្មវិធីដែលប្រើប្រាស់ញឹកញាប់

ផ្ទាំងស្វែងរក Explorer នឹងលោត​បង្ហាញ​ឡើងនូវ Folder ចំនួន​ដែល​អ្នក​ឧស្សាហ៍​ចូល​ប្រើប្រាស់​បំផុត​ចំនួន ៧ ប៉ុន្ដែ អ្នកក៏​អាច​ធ្វើការ Bookmark នូវ Favorite ខ្លះៗ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្នែក​ខាង​លើ​បង្អស់​នៃ List ដោយ​ខ្ទាស់​នូវ​ទី​តាំង​ Folder របស់អ្នក។ ដោយគ្រាន់តែចុច​ខាង​ស្ដាំឱ្យជាប់នៅលើ Folder ណាមួយ​ ទោះបីជា​នៅ​លើ Desktop របស់​អ្នក ឬ ចេញពីកម្មវិធី Explorer ដែល​បាន​បើក ហើយធ្វើការ​ទាញនូវ Folder Icon នោះទៅកាន់ Explorer shortcut នៅលើ Taskbar។ អ្នកនឹងឃើញនូវសារមួយដែលបង្ហាញថា “Pin to Windows Explorer” មុនពេលដែល​អ្នកលែងប៊ូតុង Mouse របស់អ្នក។ Folder នឹងបង្ហាញ​ឡើង​នៅ​ក្រោមផ្នែក “Pinned” នៃ Jump List ហើយអ្នកអាចធ្វើការ Remove វាចោល វិញបានដោយគ្រាន់តែចុចលើសញ្ញា “Unpin from the list” Icon នៅផ្នែកខាងស្ដាំនៃផ្ទាំង Panel ជាការស្រេច។

គួរកុំ​ភ្លេច​ចាប់​អារម្មណ៍​ទៅលើ​ហ្គេម​ ហ្គេមសំរាប់ ​Windows Title និងហ្គេម Shortcut ឯទៀតៗ​គួរតែ​ដំឡើង​ដោយ​ស្វ័យ​ប្រវត្ដិ​ទៅ​កាន់ Game Folder ដែល យើង​អាច​ធ្វើការ​ប្រើ​បាន​តែម្យ៉ាង​ជា​មួយ Shortcut Menu Shortcut។ នេះ​មិនមែន​ជាគំនិត​អវិជ្ជមាន​ឡើយ លើកលែង​ ទៅ​លើ​អ្វីដែលពិតថា​វាត្រូវ​បាន​រារាំង​ពួក​យើង​ពី​ការចាប់ផ្ដើម​ដំណើ​ រការហ្គេម​មុន​គេ ចេញពី Start Menu Search Bar។ យើង​អាចហៅ​កម្មវិធី​ផ្សេងៗ​មក​ប្រើប្រាស់​បាន ដោយ​គ្រាន់​តែវាយឈ្មោះ​របស់វា​នៅក្នុង Start Menu Field លើកលែង​តែហ្គេមផ្សេងៗដែល​ត្រូវ​បាន​ដំឡើង​ទៅកាន់ Game Folder។ ជា​សំណាង​ល្អ ការធ្វេស​ប្រហែស​នេះត្រូវ ​បា​នកែ​តំរូវនៅ​ក្នុង Windows 7។

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

បញ្ចេញមតិ