អ្នក​សសេមេរោគ​កុំព្យូទ័រ​ម្នាក់​​ត្រូវ​ពិន័យ​​១០០០​លាន​ដុល្លារ

altបុរស​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​បាន​ពិន័យ​១០០០​លាន​ដុល្លារ​ពី​បទ​​ផ្ញើ សារ​មេរោគ​ចំនួន 4,366,386 សារ​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ Facebook នា​ពេល​កន្លង​មក ។

បុរស​នោះ​​ត្រូវ​ពិន័យ​១០០​ដុល្លារ​ក្នុង​សារ​និមួយៗ​ ហើយ​រួមបញ្ចូល​​ទាំង ទណ្ឌកម្ម​ការ ធ្វើ​អោយ​ខូច​ខាត​ទៀត​ គាត់​​នៅ​ជំពាក់ 1,068,928,721.46 ដុល្លារ​ទៀត​​​។ ​ការ​កាត់​​ក្ដី​ធ្វើ​​ឡើង​នៅ​ឯ​តុលាការ​មួយ​នា​ទី​ក្រុង San Jose រដ្ឋCalifornia សហរដ្ឋអាមេរិក ។​​ ករណី​នេះ​អាច​ឡើង​ដល់​តុលា​កំពូល​នៅ​ទីក្រុង Quebec ទៀត​ពីព្រោះ​​ជន​ល្មើស​រួប​នេះ​រស់​នៅ​ក្នុង​ទីក្រុង Montreal នៃ​ប្រទេស​កាណាដា​៕