គេហទំព័រថ្មីហើយល្បីល្បាញសម្រាប់គ្រប់អ្វីៗគឺសុទ្ឋតែមានប្រយោជន៌

សួរស្តីប្រិយមិត្តទាំងអស់គ្នាដែលតែងតែចូលមក ITcamg ខ្ញុំហាក់បីដូចជាយឺតបន្តិចហើយសម្រាប់ធ្វើការឆ្លើយតបទៅនឹងសំនួររបស់អ្នកទាំងអស់គ្នាក៌ដោយសារតែខ្ញុំមិនសូវបាននូវជាប់នឹង ប្លុកនេះទេ ប្រសិនបើបងប្អូនចង់បានចំនេះដឹងអ្វីៗដែលថ្មីៗហើយមានប្រយោជន៌រួមទាំងការទាញយកគ្មានព្រំដែលនោះសូមចូលទៅ http://www.angkordl.com ខ្ញុំបាទនៅប្រចាំការទីនោះផ្ទាល់តែម្តង់។

Advertisements

ស្វែង​យល់​ពី Kernel របស់​ប្រព័ន្ធ​ប្រតិបត្តិការ​

តើ​អ្វី​ជា ​Kernel?​
Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង ​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ អាន ច្រើនទៀតនៃប្រកាសនេះ

អ្នក​សសេមេរោគ​កុំព្យូទ័រ​ម្នាក់​​ត្រូវ​ពិន័យ​​១០០០​លាន​ដុល្លារ

altបុរស​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​បាន​ពិន័យ​១០០០​លាន​ដុល្លារ​ពី​បទ​​ផ្ញើ សារ​មេរោគ​ចំនួន 4,366,386 សារ​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ Facebook នា​ពេល​កន្លង​មក ។

បុរស​នោះ​​ត្រូវ​ពិន័យ​១០០​ដុល្លារ​ក្នុង​សារ​និមួយៗ​ ហើយ​រួមបញ្ចូល​​ទាំង ទណ្ឌកម្ម​ការ ធ្វើ​អោយ​ខូច​ខាត​ទៀត​ គាត់​​នៅ​ជំពាក់ 1,068,928,721.46 ដុល្លារ​ទៀត​​​។ ​ការ​កាត់​​ក្ដី​ធ្វើ​​ឡើង​នៅ​ឯ​តុលាការ​មួយ​នា​ទី​ក្រុង San Jose រដ្ឋCalifornia សហរដ្ឋអាមេរិក ។​​ ករណី​នេះ​អាច​ឡើង​ដល់​តុលា​កំពូល​នៅ​ទីក្រុង Quebec ទៀត​ពីព្រោះ​​ជន​ល្មើស​រួប​នេះ​រស់​នៅ​ក្នុង​ទីក្រុង Montreal នៃ​ប្រទេស​កាណាដា​៕

ក្រុមហ៊ុនYahoo កំពុង​ប្ដូរ​ទិសដៅ​ទៅ​រក​ការ Block លើ​កម្មវិធី​មួយ​ចំនួន

សម្រាប់ ​កម្មវិធី​ជា​ច្រើន​សន្ធឹក​សន្ធាប់​​របស់​Yahoo និង​សេវាកម្ម​មួយ​ចំនួន​នឹង​ត្រូវ​បាន​បិទ​ឬ​បញ្ចូល​គ្នា​ជាមួយ​​ផលិតផល​ដែល ​មាន​ស្រាប់​នៅ​ក្នុង​ខែ​ខាង​មុខ​នេះ​។​​ក្រុមហ៊ុន​បាន​និយាយ​ថា៖” ​​​ផ្នែក​​ដែល​ពាក់​ព័ន្ធ​ជាមួយ​​ជួរ​នៃ​ក្រុមហ៊ុន​​គឺ​កំពុង​ធ្វើ​ការ​កាត់ ​ទៅ​លើ​ការ​វិនិយោគ​របស់​យើង​​នៅ​ក្រោម​ការ​ដំណើរការ​ឬ​ផលិតផល​ទាំងឡាយ​ដែល​ ​ត្រូវ​អស់​យុទ្ធ​សាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​​នៅ​លើ​កម្លាំង​ស្នូល​ អាន ច្រើនទៀតនៃប្រកាសនេះ

ក្រុមហ៊ុន Microsoft ជំរុញ​នូវ​ការ​ចាក់​វីដេអូ​លើ​​HTML5 កាន់​តែ​ប្រសើរ​សម្រាប់​Firefox ក្នុង​Windows 7

ក្រុមហ៊ុន ​Microsoft បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នូវ​ Add-on មួយ​របស់​Firefox Browser ដែល​ពង្រីក​បន្ថែម​លើ​ការ​ចាក់​វីដេអូ​ដោយ​ផ្អែក​លើ​ភាសា​HTML5 នៅ​លើ​ប្រព័ន្ធ​Windows 7 របស់​Microsoft។​​សម្រាប់​Plugin នេះ​គឺ​មាន​លទ្ធភាព​អាច​ឲ្យ​អ្នក​ប្រើប្រាស់​Firefox អាច​ចាក់​នូវ​វីដេអូ​​ខ្នាត​H.264-encoded នៅ​លើ​ភាសា​HTML5 ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​ផ្សេងៗ​ អាន ច្រើនទៀតនៃប្រកាសនេះ

ការប្រៀបធៀប​អ្នក​ប្រើប្រាស់​រវាង​ Twitter និង Facebook

ជា ​ការ​ពិត​ណាស់ Facebook និង​ Twitter អាច​និយាយ​បាន​ថា​ជា​បង​ធំ​ក្នុង​តំបន់​ទំនាក់ទំនង​សង្គម ។ អ្នក​ប្រហែល​ដឹង​ថា​ចំនួន​អ្នក​ប្រើប្រាស់​ Facebook គឺ​មាន​ចំនួន​ 500 លាន​នាក់​ធៀប​ទៅ​នឹង​ Twitter មាន​ចំនួន​ 106 លាន​ ។ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា​ចំនួន​អ្នក​ប្រើប្រាស់​ Twitter ចំនួន​ 52 ភាគរយ​ធ្វើ​ការ​ Update ព័ត៌មាន​របស់​គេ​ជា​រៀងរាល់​ថ្ងៃ ហើយ​ចំណែក​ឯ​អ្នក​ប្រើប្រាស់​ Facebook វិញ​មាន​ចំនួន​តែ​ 12 ភាគរយ​ប៉ុណ្ណោះ ? ហើយ​ម្យ៉ាង​វិញ​ទៀត​ចំនួន​ពាក់​កណ្ដាល​នៃ​អ្នក​ប្រើ​ Twitter ជា​និស្សិត​ធៀប​ទៅ​នឹង​ Facebook មាន​តែ​ 28 ភាគរយ ។

រវល់ៗយកតែមែនទែន

ខ្ញុំបាទសុំអភ័យទោសបងប្អូនមិត្តភ័ក្កទាំងអស់គ្នាផង ពីព្រោះមួយរយៈនេះខ្ញុំមិនបានផុសអ្វីថ្មីៗសម្រាប់បងប្អូនទាំងអស់គ្នា ពីព្រោះតែរវល់ជាមួយនិងការសិក្សា ហើយនិងការងារខ្លាំងពេក ដូច្នេះហើយអត់មានពេលសម្រាប់ស្រាវជ្រាវអ្វីថ្មីៗសម្រាប់បងប្អូនទាំងអស់គ្នា។ តែខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នា មានអ្វីថ្មីនឹងចេះចែករំលែកគ្នា ខ្មែរ ដើម្បី ខ្មែរ។ ហើយក៌សុំអគុណបងប្អូនទាំងអស់គ្នាដែលបានឈាងចូលមកលេងក្នុងប្លុករបស់ខ្ញុំបាទ។ សូមអគុណ