គេហទំព័រថ្មីហើយល្បីល្បាញសម្រាប់គ្រប់អ្វីៗគឺសុទ្ឋតែមានប្រយោជន៌

សួរស្តីប្រិយមិត្តទាំងអស់គ្នាដែលតែងតែចូលមក ITcamg ខ្ញុំហាក់បីដូចជាយឺតបន្តិចហើយសម្រាប់ធ្វើការឆ្លើយតបទៅនឹងសំនួររបស់អ្នកទាំងអស់គ្នាក៌ដោយសារតែខ្ញុំមិនសូវបាននូវជាប់នឹង ប្លុកនេះទេ ប្រសិនបើបងប្អូនចង់បានចំនេះដឹងអ្វីៗដែលថ្មីៗហើយមានប្រយោជន៌រួមទាំងការទាញយកគ្មានព្រំដែលនោះសូមចូលទៅ http://www.angkordl.com ខ្ញុំបាទនៅប្រចាំការទីនោះផ្ទាល់តែម្តង់។

Advertisements

Skype ត្រូវ​បាន​បង្អាក់​សេវាកម្ម​ភ្លាមៗ​នៅ​ទូទាំងពិភពលោក

 នៅ ​ថ្ងៃ​ទី​២២ខែ​ធ្នូ​ប្រព័ន្ធ Skype ទាំងមូល​ត្រូវ​បាន​ផ្អាក​ដំណើរការ​ភ្លាមៗ​នៅ​ជុំ​វិញ​សកល​លោក។​Skype បាន​និយាយ​ថា​វា​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​បន្ថែម​ទៀត​ ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​​ឡើង​វិញ​នូវ​សេវាកម្ម​របស់​ខ្លួន​សារ​ជាថ្មី​​ ​ហើយ​ក៏​សូម​ធ្វើ​ អាន ច្រើនទៀតនៃប្រកាសនេះ

បញ្ជៀស​ការ​បិទ​កម្មវិធី Firefox ដោយ​ចៃដន្យ

ចំពោះ ​លោកអ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​កម្ម​វិធី​បើក​គេហ​ទំព័រ Firefox តើលោកអ្នក​ច្រលំ​ដៃ​បិទ​កម្មវិធី​នេះ​ដោយ​ចៃដន្យ​ដែរ​ឬទេ ? នៅក្នុង​ស្ថានភាព​បែបនោះ លោកអ្នក​ប្រហែល​ជាមាន​អារម្មណ៍​សោកស្ដាយ​​ពីព្រោះ​​មិន​ចង់​ចំណាយ​ពេល​​ ដើម្បី​បើក​វែបសាយត៍​ដែល​បាន​បិទចោល​ទាំងនោះ​ឡើង​វិញ​ម្ដង​ទៀត ហើយ​ពេលខ្លះ​លោកអ្នក​មិន​បាន​ចាំ​អាសយដ្ឋាន​របស់​ពួកវា​ ។ អាន ច្រើនទៀតនៃប្រកាសនេះ

អត្ត​សញ្ញាណ​ខាង​ចុង​​វែបសាយត៍ (domain suffix) ថ្មីៗ​នឹង​ត្រូវ​បង្កើត​ឡើង​

ស្ថាប័ន ​អ៊ីតថឺរណិត​ពិភព​លោក​មួយ​បាន​បោះ​ឆ្នោត​អនុញ្ញាតិ​ឱ្យ​បង្កើត​អត្ត​សញ្ញាណ​ ខាង​ចុង​ថ្មីៗ​របស់​វែបសាយត៍ (domain suffix) ដែល​នេះ​គឺជា​ការ​​កែ​ប្រែ​យ៉ាង​ធំ​សម្រាប់​​ការ​គ្រប់​គ្រង​អត្តសញ្ញាណ​ គេហទំព័រ​អស់​រយ:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ បន្ទាប់​ពី​អត្តសញ្ញាណ .com ត្រូវ​បាន​បង្កើត​អស់​រយ:​ពេល​ជាង​២៦​ឆ្នាំ​មក​ហើយ ។ អាន ច្រើនទៀតនៃប្រកាសនេះ

ពត៌មានដែលគួរអោយសោកស្តាយ

នាព្រឹកថ្ងៃទី ច័ន្ទ ទី២៤ ខែ ១០ នេះ នៅក្នុងសាលាបុសខ្នុរ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សិស្សសាលានៅក្នុងវិទ្យាល័យបុសខ្នុរមួយចំនួនបានពុលនឹងអ្វីមិនដឹង ទន់ដៃទន់ជើងខ្លះសន្លប់មិនដឹងស្មារតី ដោយមិនដឹងមកពីមូលហេតុអ្វី ហើយមានចំនួន កើនឡើង ប្រហែលជា៦០ ទៅ ៧០ នាក់

រូបភាពដែលថតបានពីខាងក្រោយមន្ទីពេទ្យស្រុកចំការលើ

ចំនួនមិនដឹងច្បាស់ព្រោះកំពុងតែមានសកម្មភាពបន្តរទៀត ហើយបានដឹងជញ្ចូនអ្នកជំងឺទៅកាន់មន្ទីពេទ្យបង្អែកស្រុកចំការលើ ហើយអ្នកជំងឺខ្លះទៀតបានដឹងជញ្ចូនទៅមន្ទីពេទ្យក្នុងខេត្តកំពង់ចាម បន្ថែមពត៌មានគួរអោយរន្ឋត់មួយទៀត គឺតាកុងឡានដឹកអ្នកជំងឺទៅបន្ទីពេទ្យនៅឯខេត្តកំពង់ចាម ត្រូវបានក្រឡាប់ឡាន ហើយស្លាប់ តាកុងឡានមួយនាក់ ចំពោះអ្នកជំងឺដែលជាសិស្សនោះគឺមិនដឹងថាកើតអ្វីខ្លះទេ ហើយខ្ញុំបាទក៌សូមចូលរួមសោកស្តាយផងដែរនៃឧបទវហេតុដូចខាងលើនេះ មិនគួរកើត ឡើងសោះ។

អង្គុយប្រហែលជា 10នាទី Unlock Modem Metfone 3G E1750 បានហើយ

ប្រសិនបើបងប្អូនណាចង់អោយខ្ញុំបាទ Unlock Modem ប្រភេទនេះខ្ញុំហ្វី្រជូនដោយមិនគិត
ប្រាក់កាសអីទេ ព្រោះយើងជាខ្មែរដូចគ្នា តែខ្ញុំនៅមិនទាន់ដឹងថាវាគឺបានទាំងអស់នោះទេ
តែចំពោះ Modem របស់ខ្ញុំវិញបានដោះរួចស្រាច់ហើយ អីលូវខ្ញុំកំពុងតែប្រើ Smart ។ទំនាក់ទំនងខ្ញុំតាមរយៈលេខទូរស័ព្ទ ០៧០ ២៧ ៥៩ ៥៦ រឺតាមរយៈ អាសយដ្ឋានមែល dara.sea08@gmail.com មួយទៀតគឺលោកអ្នកអាចចូលទៅកន្លែង (ចម្ងល់-ដំណោះស្រាយ)បានផងដែរ ។ សូមធ្វើការ ផ្ញើរ IMEI ឧទាហរណ៌ IMEI:234678490781253  ហើយធ្វើការផ្ញើរមកខ្ញុំរឺក៌ប្រាប់ខ្ញុំ ខ្ញុំបាទនឹងធ្វើការ Unlock ជូនសម្រាប់បងប្អូនទាំងគ្នាសម្រាប់ការប្រើបានគ្រប់ស៊ីម ក្នុង Modem តែមួយ។ អាន ច្រើនទៀតនៃប្រកាសនេះ

ជូនដំណឹងថ្មីអំពីរបៀប Unlock Huawei E173(Metfone) USB Modem Free and Work 100%

ថ្ងៃនេះខ្ញុំបាទសូមនាំយកនូវចំណេះដឹងថ្មីមួយដែលទើបតែស្រាវជ្រាវឃើញ ហើយគិតថាវា
គឺមានសារះប្រយោជន៌សម្រាប់បងប្អូនដែលមានគោលបំណងចង់ unlock Modem Metfone 3G E173
ហើយអាចតំណើរការគ្រប់ ស៊ីម បាន តែវាគឺមិនទាន់មានលក្ខណៈពេញលេញទេ តែយើងអាចប្រើវាបាន។
តាមពិតទៅ Huawei E173 (Metfone) នេះមានគេបាន Unlock ជោគជ័យរួចទៅហើយ

ប៉ុន្តែទាស់តែម្យ៉ាងគឺ ត្រូវគិតប្រាក់ ដូចនេះវាជាការពិបាកមួយដែរ។
ខ្ញុំបានស្វែងរកវិធីដោះកូដនេះនៅតាមវ៉ែបសាយមួយចំនួនហើយខ្ញុំក៏រកបាននូវ
វិធីមួយដែលងាយស្រួល រហ័ស និងមិនគិតប្រាក់។

តម្រូវការ
សូមទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip ជាមុនសិន។
សូមដាក់ Sim ផ្សេងក្រៅពី Sim Metfone ដើម្បីដំណើរការ Unlock។ អាន ច្រើនទៀតនៃប្រកាសនេះ