ស្វែង​យល់​ពី Kernel របស់​ប្រព័ន្ធ​ប្រតិបត្តិការ​

តើ​អ្វី​ជា ​Kernel?​
Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង ​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។
តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ?
Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។
1.Microkernel

Microkernel​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​គ្រប់​គ្រង​លើ​អ្វី​ដែល​វា​គួរ​តែ​គ្រប់​គ្រង​ដូច​ជា​ CPU,​ Memory​ និង​ IPC​ តែ​ប៉ុណ្ណោះ។​ ចំណែក​អ្វីៗ​ក្រៅ​ពី​នេះ​ទៀត​ត្រូវ​បាន​គ្រប់គ្រង​លើ ​user ​space​ ដូច​ជា ​Drivers ​VGA,​ Wireless​ ។ល។​ Microkernel ​មាន​ទំហំ​ Memory ​footprint​ (ទំហំ​ RAM​ ដែល​បាន​ប្រើប្រាស់)​ និង ​Disk ​Space​ footprint​ (ទំហំ ​Disk​ space ​ដែល​បាន​ប្រើប្រាស់​) ​តូច ​និង​មាន​សុវត្ថិភាព​ល្អ​ណាស់។ ​ប្រតិបត្តិការ​ដែល​ប្រើ​ប្រាស់​ Kernel​ ប្រភេទ​Microkernel ​មាន​ដូច​ជា ​GNU ​Hurd, ​Mac OS X។
2.Monolithic

Monolithic គឺ​ជា​ប្រភេទ​ Kernel ​ដែល​ផ្ទុយ​ស្រលះ​ពី ​Microkernel ​ដែល​វា​គ្រប់គ្រង​លើ​ពី​ CPU,​ Memory​ និង​ IPC។​ វា​គ្រប់គ្រង​ទាំង ​Drivers, ​File System,​ System Servers ​ផង​ដែរ។​ Monolithic ​គឺ​ដំណើរ​ការ​ល្អ​ជាង​ក្នុង​ការ​ទាក់ទង​ទៅ ​Hardware ​និង ​ប្រតិបត្តិ ​Multitask ​ព្រោះ​នៅ​ពេល​កម្មវិធី​មួយ​ដំណើរ​ការ ​ហើយ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ ដំណើរ​ការ​ណា​មួយ​ផ្សេង​ទៀត គឺ​វា​អាច​ចូល​ទៅ​បាន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រង់​ចាំ​ឲ្យ​ដំណើរ​ការ​មួយ​ទៀត​នោះ​ចប់​សិន​ដែល​មិន​ដូច​ពី ​Microkernel ​នោះ​ទេ។​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​ Kernel ​ជា​ប្រភេទ ​BSD, ​Linux,​ MS-DOS ​។ល។
3.Hybrid

Hybrid​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ថា​តើ​ដំណើរ​ការ​មួយ​ណា​ដែល​អាច​ ត្រូវ​បាន​រត់​លើ​ user space ​និង​មួយ​ណា​ដែល​មិន​ត្រូវ​រត់​នៅ​លើ ​kernel space។ ​ជា​ធម្មតា​គឺ​ Drives​ និង​ File System​ ត្រូវ​បាន​រត់​នៅ​លើ ​user space​ ហើយ​ IPC​ និង​ System Servers​ ត្រូវ​បាន​រត់​ក្នុង ​kernel space។ ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់ ​Kernel ​ជា​ប្រភេទ​ Hybrid ​គឺ ​Microsoft Windows។

ប្រភពដើម ទស្សនាវដ្តី CM

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: