ក្រុមហ៊ុន Microsoft ជំរុញ​នូវ​ការ​ចាក់​វីដេអូ​លើ​​HTML5 កាន់​តែ​ប្រសើរ​សម្រាប់​Firefox ក្នុង​Windows 7

ក្រុមហ៊ុន ​Microsoft បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នូវ​ Add-on មួយ​របស់​Firefox Browser ដែល​ពង្រីក​បន្ថែម​លើ​ការ​ចាក់​វីដេអូ​ដោយ​ផ្អែក​លើ​ភាសា​HTML5 នៅ​លើ​ប្រព័ន្ធ​Windows 7 របស់​Microsoft។​​សម្រាប់​Plugin នេះ​គឺ​មាន​លទ្ធភាព​អាច​ឲ្យ​អ្នក​ប្រើប្រាស់​Firefox អាច​ចាក់​នូវ​វីដេអូ​​ខ្នាត​H.264-encoded នៅ​លើ​ភាសា​HTML5 ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​ផ្សេងៗ​ដែល​មាន​ភ្ជាប់​ជា​ស្រេច​នៅ​ក្នុង​ Windows 7​​ដែល​នេះ​ជា​ការ​មាន​ប្រសាសន៍​របស់​លោក​Claudio Caldato ដែល​មាន​តំណែង​ជា​Principal Program Manager សម្រាប់​ក្រុម​ប្រតិបត្តិ​ទៅ​វិញ​ទៅ​មក​របស់​Microsoft​ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​ក្នុង​ប្លក់។​Firefox គឺ​ជា​គូ​ប្រកួត​ប្រជែង​ធំ​បំផុត​របស់​Microsoft ដែល​ជា​ម្ចាស់​Internet Explorer Browser។Microsoft បាន​ធ្វើ​ការ​ផ្ដល់​​​រួច​មក​ហើយ​នូវ​Plugin Windows Media Player សម្រាប់​Firefox សម្រាប់​ធ្វើ​ការ​មើល​នូវ​ឯកសារ​វីដេអូ។​លោក​Caldato បាន​និយាយ​ថា៖​នេះ​ជា​Plugin ប្រភេទ​ថ្មី​ដែល​គេ​ត្រូវ​បាន​ស្គាល់​ថា​ជា​HTML5 Extension សម្រាប់​Windows Media Player Firefox Plugin ហើយ​ត្រូវ​បាន​ទាញ​យក​មក​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​វា​បាន​ពង្រីក​យ៉ាង​ ច្រើន​ទៅ​លើ​មុខងារ​នៃ​Plugin ដែល​ទើប​តែ​លេច​មុខ​នេះ​សម្រាប់​Firefox ហើយ​អាច​ធ្វើ​ឲ្យ​ទំព័រ​វ៉ិប​ដែល​ផ្ដល់​នូវ​វីដេអូ​ក្នុង​កម្រិត​H.264 format ដោយ​ប្រើប្រាស់​ស្ដង់ដា​W3C HTML5 ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​Firefox លើ​Windows។​​ពីព្រោះ​តែ​H.264 វីដេអូ​នៅ​លើ​ទំព័រ​វ៉ិប​គឺ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​សាមញ្ញ​​ដូច្នេះ​ ហើយ​ការ​ប្រើប្រាស់​ទៅ​វិញ​ទៅមក​ឆ្លង​ទៅ​ឆ្លង​មក​គឺ​វា​ពិត​ជា​សំខាន់​ សម្រាប់​អ្នក​ដែល​និយម​Firefox ដែល​ជា​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​Windows។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: