កុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?

បន្ទាប់ពីអ្នកបើក និង ដំណើរការការកម្មវិធីកុំព្យូទ័រ (Software) ដែលមានបង្កប់មេរោគនោះ ឬបើក attach file ដែលមកជាមួយ e-mail ក្នុងកុំព្យូទ័ររបស់អ្នក ។ អ្នកមិនអាចដឹងថាអ្នកបានឆ្លងមេរោគរហូតដល់​អ្នកសង្កេត​ឃើញថា​ កុំព្យូទ័ររបស់អ្នកដំណើរការការខុសពីធម្មតា ។

ខាងក្រោមនេះជាចំនុចទូទៅមួយចំនួនដែលបង្ហាញថា​កុំព្យូទ័ររបស់អ្នកត្រូវបានរាតត្បាត​ដោយមេរោគ៖

  • កុំព្យូទ័ររបស់អ្នកដំណើរការការយឺតជាងធម្មតា
  • កុំព្យូទ័ររបស់អ្នកគាំ ឬឈប់ដំណើរការការជាញឹកញាប់
  • កុំព្យូទ័ររបស់អ្នកឧស្សាហ៍ restart
  • កុំព្យូទ័ររបស់អ្នក restart ដោយខ្លួនឯងហើយមិនអាចចូលដល់ Windows បាន
  • កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនដំណើរការការដោយត្រឹមត្រូវ
  • Disk ឬ disk drive (c ឬ d) មិនអាចចូលទៅបាន
  • អ្នកមិនអាច print បានដូចធម្មតា
  • អ្នកឃើញនូវ error message ចម្លែក
  • អ្នកឃើញ menus និង dialog boxes បង្ហាញរញេរញៃ

រោគសញ្ញាមួយចំនួនអាចលេចឡើងបណ្តាលមកពីបញ្ហារបស់ Hardware ឬ Software មិនមែនសុទ្ធតែមកពីមេរោគ​ទាំងអស់នោះទេ ។
ចំនាំ៖ សូមប្រយ័ត្ននូវ message ដែលប្រមានអ្នកថាអ្នកបានផ្ញើ e-mail ដែលមាននូវមេរោគ ។ នេះអាចប្រាប់ថា​មេរោគបានប្រើ e-mail របស់អ្នកសម្រាប់ធ្វើការផ្ញើមេរោគទៅកាន់អ្នកដ៏ទៃទៀត ដែលអាចជាមិត្តភក្រ្ត័របស់អ្នក​ជាដើម ។ នេះមិនមែនមានន័យថាអ្នកមានមេរោគនោះទេ ។ មេរោគខ្លះមានសមត្ថភាពក្នុងការក្លែងបន្លំ e-mail addresses ។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

3 Responses to កុំព្យូទ័ររបស់លោកអ្នកមានមេរោគឬទេ?

  1. ឥឡូវនេះ រាល់កម្មវិធី កំចាត់មេរោគមួយចំនួនមិនអាចប្រើការបាន។តើមានកម្មវិធីណាដែលអាចជួយបាន?

    • ស៊ា តារ៉ា says:

      សូមទោសដែលឆ្លើយតបយឺតទៅអ្នកផងដែរ តាមយោបល់របស់ខ្ញុំ ខ្ញុំធ្លាប់ប្រើ Antivirus Avira Personal Free គឺវាល្អប្រើណាស់ ទោះបីជាវាធ្វើការវាយលុកកម្មវិធីបន្តិចមែនតែយើងអាចមិន Delete វាបាន ហើយអីលូវនេះចេញស៊េរីថ្មីមួយទៀតគឺហ្រ្វីដែរ គឺល្អប្រើណាស់ ចូល http://www.avira.com ហើយចូលកន្លែង Download ដើម្បីរកមើល វាគឺល្អប្រើមិនបណ្តាលអោយយឺតម៉ាស៊ីន។ អគុណដែលបានឈៀងចូលមកលេង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: