អ្នក​ស្រាវជ្រាវ​រកឃើញ​មេរោគ​កុំព្យូទ័រ​ថ្មី

មេរោគ ​កុំព្យូទ័រ​ថ្មី​មួយ​ត្រូវ​បាន​រក​ឃើញ​ ហើយ​ក្រុម​អ្នក​ជំនាញ​បាន​ប្រៀប​ធៀប​មេរោគ​នោះ​ទៅ​នឹង​មេរោគ​ Stuxnet ​ដែល​បាន​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ របស់​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន ។
មេរោគ​នេះ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ Duqu ​ដោយសារ​វា​បង្កើត​ទិន្នន័យ​ដែល​មាន​ឈ្មោះ​ខាងដើម​ផ្ដើម​ដោយ​អក្សរ DQ ។ រហូត​មក​ដល់​ពេលនេះ​មិន​ទាន់​មាន​ផ្នែក​ជំនាញ​ណាមួយ​អាច​ធ្វើការ​កត់​ សម្គាល់​ទៅលើ​ប្រភព​នៃ​អ្នក​ដែល​បាន​បង្កើត​មេរោគ​ប្រភេទ​នេះ​ទេ ។
ផ្អែក​តាម​ការ​វិភាគ​ដំបូង​របស់​ក្រុមហ៊ុន​ការពារ​សុវត្ថិភាព Symantec ដែល​បាន​រកឃើញមេរោគ​ខាងលើ​បញ្ជាក់​ថា មេរោគ Duqu មាន​ទម្រង់​កូដ​ប្រហាក់​ប្រហែល​ទៅ​នឹង​មេរោគ​ឈ្មោះ​ Stuxnet ​ដែល​ធ្វើ​ឱ្យគេ​វាយ​តម្លៃ​ថា មេរោគ​ទាំង​ពីរ​អាច​មាន​ប្រភព​​ចេញ​ពី​កន្លែង​តែ​មួយ ។
មេរោគ​ Duqu ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រព័ន្ធកុំព្យូទ័រ​របស់​​អតិថិជន​របស់​ក្រុមហ៊ុន Symantec ហើយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​និង​ក្រុមហ៊ុន​ជំនួញ​មួយ​ចំនួន​នៃ​សហគមន៍​អឺរ៉ុប​ ។
ខុស​ពី​មេរោគ Stuxnet ​ដែល​បាន​វាយ​ប្រហារ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ មេរោគ​ដែល​រកឃើញ​ថ្មី​នេះ​ទំនង​ជា​មាន​គោលដៅ​ស៊ើបការណ៍​ដើម្បី​​ប្រមូល​ ព័ត៌មាន​សម្រាប់​​បម្រើ​ការ​វាយ​ប្រហារ​នៅពេល​អនាគត ។
លោក Greg Day ប្រធាន​ផ្នែក​បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន Symantec បាន​ឱ្យ​ដឹង​ថា កូដ​របស់​មេរោគ Duqu មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ហើយ​វា​ប្រហែល​មិន​មែន​ជា​ការ​បង្កើត​ដើម្បី​ការ​កំសាន្ត​នោះ​ទេ ។ ប្រសិន​បើ​វា​ចេញ​ពី​ប្រភព​តែមួយ​ដូចគ្នា​នឹង​មេរោគ Stuxnet   គោលដៅ​នៃ​ការ​វាយប្រហារ​ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​មុន​ដែរ ៕
Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: