អាល្លឺម៉ង់​ប្រើប្រាស់ spyware មកលើ​ប្រជាពលរដ្ឋ​ខ្លួន

ក្នុង ​រយៈពេល​ថ្មីៗ​នេះ មាន​រឿង​អាស្រូវ​ជាច្រើន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយ​ប្រជាជន​មួយ​ចំនួន​ នៅក្នុង​ប្រទេស​នេះបាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​ខ្លួន​ថា​បាន​ ប្រើប្រាស់​កម្មវិធី​ម្យ៉ាង​ដើម្បី​តាម​ដាន​សកម្មភាព​របស់​ប្រជាជន ។

ផ្អែកតាម​សារព័ត៌មាន MSNBC ដែល​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រុម​អ្នក​ជំនាញ​ឈ្មោះ Chaos Computer Club ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ថា ខ្លួន​បាន​ត្រួតពិនិត្យ​មើល​កម្មវិធី Trojan hourse ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ពពួក​មេរោគ ហើយ​វា​ត្រូវ​បាន​ក្រុម Hacker ចាត់ទុក​ថា​ជា​កម្មវិធី​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​ប្រើប្រាស់​ដើម្បីតាមដាន ​ការ​ផ្ញើសារ​អេឡិចត្រូនិច ការ​ជជែក​តាម​ប្រព័ន្ធ​អ៊ីណធើណិត និង​សកម្មភាព​ផ្សេងៗ​នៅលើ​អ៊ីនធើណិត ។

ផ្អែកតាម​អ្វី​ដែល​បាន​រៀបរាប់​របស់​ក្រុម Hacker ​បាន​​​បង្ហាញ​ថា កម្មវិធី​ខាងលើ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​ជា​ ជំនួយក្នុង​ការ​ស៊ើប​យក​ការ​ណ៍​នៅលើ​ការ​ឆ្លើយឆ្លង​ទូរស័ព្ទ​នៅលើ​អ៊ីនធើណិត ​ដែល​សកម្មភាព​បែប​នេះលើស​ពី​អ្វី​ដែល​ច្បាប់​អនុញ្ញាតិទៅទៀត ។

រហូត​មកដល់​ពេល​នេះ មានរដ្ឋ​ចំនួន​បួន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​រួម​បញ្ចូល​ទាំង​រដ្ឋ Bavaria ផងនោះ​បាន​បញ្ជាក់​ថា ពួកគេ​បាន​ប្រើប្រាស់​កម្មវិធី​នោះ​ដោយ​មានដីការ​បង្គាប់ពី​តុលាការ​ ត្រឹមត្រូវ ។ ដោយឡែក​ គោលបំណង​នៃ​ការ​ប្រើប្រាស់​គឺ​ដើម្បី​ទប់​ស្កាត់​ចំពោះ​សកម្មភាព​របស់​ក្រុម ​ឧក្រិដ្ឋជន និង​ភេរវជន​ដែល​ជា​ធម្មតាបាន​យក​ប្រព័ន្ធ​អ៊ីនធើណិត​ដើម្បី​ទំនាក់ទំនង​គ្នា ​ទៅវិញ​ទៅមក ។

ក្រុមហ៊ុន​បច្ចេកវិជ្ជា DigiTask បាន​ឱ្យ​ដឹង​ថា កម្មវីធី​ដែលក្រុម​អ្នក​ជំនាញ Chaos Computer Club បាន​យក​ទៅ​ពិនិត្យ​​គឺ​មានលក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​កម្មវិធី​ដែល​ ក្រុមហ៊ុន​ DigiTask ធ្លាប់​បាន​​លក់​ទៅឱ្យអាជ្ញាធរ​រដ្ឋ Bavaria នៅក្នុង​ឆ្នាំ២០០៧ ។ ចំពោះ​រដ្ឋ​ដទៃ​ទៀត គេ​មិន​ដឹង​ថា​​ ពួកគេ​បាន​ទិញ​កម្មវិធី​នេះពី​ប្រភព​ណានោះទេ ។

បច្ចុប្បន្ន តុលាការ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​អាច​ រក​ភស្ដុតាង​បញ្ជាក់​ថា​តើ​អាជ្ញាធរ​នៅក្នុង​រដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ ខាងលើបាន​ប្រើប្រាស់​កម្មវិធី​នេះ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែរ​ ឬទេ ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: