អត្ត​សញ្ញាណ​ខាង​ចុង​​វែបសាយត៍ (domain suffix) ថ្មីៗ​នឹង​ត្រូវ​បង្កើត​ឡើង​

ស្ថាប័ន ​អ៊ីតថឺរណិត​ពិភព​លោក​មួយ​បាន​បោះ​ឆ្នោត​អនុញ្ញាតិ​ឱ្យ​បង្កើត​អត្ត​សញ្ញាណ​ ខាង​ចុង​ថ្មីៗ​របស់​វែបសាយត៍ (domain suffix) ដែល​នេះ​គឺជា​ការ​​កែ​ប្រែ​យ៉ាង​ធំ​សម្រាប់​​ការ​គ្រប់​គ្រង​អត្តសញ្ញាណ​ គេហទំព័រ​អស់​រយ:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ បន្ទាប់​ពី​អត្តសញ្ញាណ .com ត្រូវ​បាន​បង្កើត​អស់​រយ:​ពេល​ជាង​២៦​ឆ្នាំ​មក​ហើយ ។

សារជីវកម្ម ​អ៊ីថឺរណិត​សម្រាប់​ការ​ដាក់​ឈ្មោះ និង​លេខ (Internet Corporation for Assigned Names and Numbers = Icann) មាន​គម្រោង​បង្កើន​អត្ត​សញ្ញាណ​ខាង​ចុង​របស់​វែបសាយត៍​ដែល​បច្ចុប្បន្ន​មាន​ ត្រឹម​តែ​២២​ប៉ុណ្ណោះ ។

ខាង​ចុង​នៃ​ឈ្មោះ​អាស័យ​ដ្ឋាន​អ៊ីនថឺរណិត​ នឹង​បញ្ចប់​ជាមួយ​ស្ទើរ​គ្រប់​ពាក្យ និង​ភាសា​ ហើយ​ Icann នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​ស្នើរ​សុំ​​នៅ​ឆ្នាំ​ក្រោយ​ដោយ​សារជីវកម្ម និង​ទីក្រុង​នានា​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​អាទិភាព ។

អត្ត​សញ្ញាណ​ ខាង​ចុង​របស់​វែបសាយត៍​ថ្មីៗ​​កម្រិត​ខ្ពស់ (gTLDs) ដែល​អាច​មាន​មាន​អាស័យ​ដ្ឋាន​ដូច​ជា​​ .google .cook .BBC ។ សម្រាប់​អត្តសញ្ញាណ​ថ្មី​របស់​ក្រុម​ហ៊ុន​នី​មួយ​ៗ​​នឹង​ត្រូវ​លក់​ក្នុង​ តម្លៃ​ ១៨៥.០០០​ដុល្លារ ។

ចំពោះ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​​ អត្ត​សញ្ញាណ​ខាង​ចុង​របស់​វែបសាយត៍​ថ្មី​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់ ​ចំណាយ​របស់ Icann ក្នុង​ការ​អភិវឌ្ឍន៍​ និង​ជួល​អ្នក​ជំនាញ​បន្ថែម​ទៀត ។

Icann បាន​និយាយ​ថា រូប​ខ្លួន​បាន​ចាប់​ផ្តើម​កម្មវិធី​ទំនាក់ទំនាក់​ពិភព​លោក​មួយ​ដើម្បី​ បង្កើន​ការ​យល់​ដឹង​អំពី​ឈ្មោះ​អត្ត​សញ្ញាណ​ខាង​ចុង​របស់​វែបសាយត៍​ថ្មី​នេះ ។

សម្រាប់​ការ​ចុះ​ឈ្មោះស្នើរ​សុំ​​អត្តសញ្ញាណ​កម្រិត​ខ្ពស់​ថ្មី​ នេះ​នឹង​ត្រូវ​ចាប់​ផ្តើ​ម​នា​ថ្ងៃ​ទី​១២​ មករា ២០១២ ខាង​មុខ​នេះ ហើយ​សម្រាប់​កន្លែង​ទំនាក់​ទំនង​​ព័ត៌​មាន​បន្ថែម​លោក​អ្នក​អាច​ចូល​ទៅ​កាន់ ​​គេហទំព័រ www.icann.org  ៕

ដក់ស្រង់ចេញពី សួស្តី

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: