ស្វែងយល់​អំពី​ប្រភេទ Video Card របស់​កំព្យូទ័រ

បន្ទះ ​សម្រួល​រួបភាព​ដែល​​ភាសា​អង់គ្លេស​ហៅថា Video Card គឺ​ជា​​ផ្នែករឹង​មួយ​ក្នុង​ចំណោម​សមាសធាតុ​សំខាន់​បំផុត​របស់​ម៉ាស៊ីន​ កំព្យូទ័រ ។ វា​មាន​តួនា​ទី​​កំណត់​កម្រិត​រូបភាព​ដែល​ត្រូវ​បង្ហាញ​នៅលើកញ្ចក់​ កុំព្យូទ័រ ។ បន្ទះ​សម្រួល​រូបភាព​មាន​ច្រើន​ប្រភេទ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផ្សេងៗ ហើយ​បន្ទះ​ដែល​មាន​គុណភាព​ខ្ពស់​​​អាច​​ផ្ដល់​ភាព​ងាយស្រួល​​យ៉ាងច្រើន​ សម្រាប់​ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅក្នុង​វិស័យ​រចនា និង​ការ​លេង​ល្បែង​កំសាន្ត ។​ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ Video Card ដែល​​មាន​ការ​ប្រើប្រាស់​ច្រើន​ជាងគេ ។

Integrated Video
​វា​ជា​​ប្រភេទ​​ Video Card ម្យ៉ាង​ដែល​មាន​ភ្ជាប់​មក​ស្រាប់​ជាមួយបន្ទះ​ Motherboard របស់​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​សមត្ថភាព​របស់​វា​នៅ​មាន​​​កម្រិត​សម្រាប់​​ការងារ​រចនា និង​ការ​លេង​ល្បែង​​កម្សាន្ត​ដោយសារ​​តែ​វិស័យ​ទាំងពីរ​នេះ​ទាមទា​​នូវ​ការ​ បង្ហាញ​រូបភាព​កម្រិត​ខ្ពស់​​ជាហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់ក្ដៅ និង​​ការ​បង្ហាញ​មិន​ស្រប​តាម​សេចក្តី​ត្រូវ​ការ​ ​។

PCI Cards (Peripheral Connect Interface Cards)
​វា​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ១៩៩៣ ហើយ​វា​ជា​​ប្រភេទ​​ Video Card ម្យ៉ាង​ដែល​​​មាន​ល្បឿន​​លឿន​ជាង​ Integrated Video ដោយសារ​វា​ប្រើប្រាស់​​បណ្ដុំ​អង្គគណនា​ (chip) ​ផ្ទាល់ខ្លួន​​​ដែល​មិន​បាន​ចែក​រំលែក​ការ​គណនា​របស់​អង្គ​ប្រតិបត្តិការ (CPU) ​។ បន្ទះ​សម្រួល​រួបភាព PCI មាន​​កម្រិត​រលក​ហ្វ្រេកង់​ប្រមាណ​ជា ​៣៣ មេហ្គាអ៊ែក ។

AGP Cards (Accelerated Graphics Port Cards)
​វាជា​​ប្រភេទ​​ Video Card ​ម្យ៉ាង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ១៩៩៧ ហើយ​គឺ​​ជា​មធ្យោបាយ​ថ្មី​មួយ​ដែល​បាន​បន្ថែម​លក្ខណៈ​ពិសេស​ទៅលើ​បន្ទះ PCI ក្នុង​ការ​សម្រប​សម្រួល​ការបញ្ជូន​​ទិន្នន័យ ហើយ​វា​​​មាន​​​កម្រិត​​រលក​​ហ្វ្រេកង់​​ប្រមាណ​ជា ៦៦ មេហ្គាអ៊ែក ។

PCI Express Cards (Peripheral Component Interconnect Express Cards)
វា​ជា​​ប្រភេទ​​ Video Card ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ២០០៤ ។ វា​មាន​លក្ខណៈ​ប្រសើរ​ជា​បន្ទះ Video Card ធម្មតា​ដោយសារ​វា​​មាន​ល្បឿន​លឿន​ជាង​គេ​​ក្នុង​ការ​បញ្ជូន​​រូបភាព​ជា​ ពិសេស​វា​មាន​សមត្ថ​ភាព​អាច​បញ្ជូន​រូប​ភាព​​ផ្សេង​គ្នា​ទៅ​កាន់​កញ្ចក់​ កុំព្យូទ័រ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ។

សម្រាប់​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​​ព្យាយាម​សាកល្បង​​បង្កើត​បន្ទះ Video Card ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជាមួយ​​ម៉ាស៊ីន​កុំព្យូទ័រ​​​​បាន​ដូច​ USB flash ដែល​គេ​ឱ្យ​ឈ្មោះ​ថា external Mini-PCI Express ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: