វីធី​ងាយៗ​នៅពេល​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង

មនុស្ស ​ជាច្រើន​ដែល​ធ្វើ​ការ​ជាមួយ​ម៉ាស៊ីន​កុំព្យូទ័រ​ច្រើន​ម៉ោង​ ប្រហែល​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល​ទៅដល់​សុខភាព​ ភ្នែក និង​ការ​ទទួល​​ទាន​ដំណេក​ជាដើម ។ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មកពី​ការងារ​ប្រចាំ​ថ្ងៃ​ បែប​នេះ លោកអ្នក​គួរតែ​ស្វែង​យល់​បន្ថែម​ទៅលើ​វិធី​សាស្ត្រ​ណាមួយ​ដែល​មាន​ ប្រសិទ្ធភាព​ និង​ងាយស្រួល​អនុវត្ត​សម្រាប់​ខ្លួន​លោកអ្នក ។

ខាងក្រោម​នេះ​គឺ​ជា​ចំណុចគួរ​យល់ដឹងមួយ​ចំនួន​ ៖

១. គួរដាក់​អេក្រង់​​កុំព្យូទ័រ​ឱ្យ​បាន​កម្ពស់​ប្រហាក់​ប្រហែល​ចិញ្ចើម​របស់​លោកអ្នក​ដើម្បី​កាត់​បន្ថយ​អាការៈ​រួយ​ក ។

២. គួរ​ទុក​ចន្លោះ​រវាង​កុំព្យូទ័រ និង​ភ្នែក​ប្រហែល​​៥០​សង់ទីម៉ែត្រ ឬ​ច្រើន​ជាងនេះ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ទៅដល់​ភ្នែក​ ។

៣. គួរ​កំណត់​ពន្លឺ​របស់​កុំព្យូទ័រ​ប្រហែល​​៦០ ទៅ ៨០​ភាគរយ ។​ លោកអ្នក​ត្រូវ​ប្រើប្រាស់​អំពូលភ្លើង​ដោយ​​ដាក់​វា​នៅ​ផ្នែកខាងលើ​ក្បាល ។

៣.​ គួរ​ក្រោកឈរ ឬ​ដើរ​ចុះ​ឡើង​ជារៀងរាល់​មួយ​ម៉ោង​ម្ដង​ដើម្បី​ការពារ​ការ​ឈឺ​ចង្កេះ ។

៤. ប្រសិនបើ​លោកអ្នក​ធ្វើការ​នៅពេល​យប់ សូម​បើក​អំពូល​ភ្លើងជាប្រចាំ ។ ករណី​ដែល​​​មិន​អាច​ប្រើប្រាស់​អំពូល​ភ្លើង​បាន លោកអ្នក​ត្រូវ​កំណត់​បន្ថយ​ពន្លឺ​របស់​អេក្រង់​មក​ត្រឹម​កម្រិតទាប ។

៥. គួរ​តែ​ឈប់​ធ្វើការ ឬ​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​យ៉ាង​ហោចណាស់​​៣០​នាទី​មុន​ពេល​ចូលគេង​ដើម្បី ​ទុក​ពេល​ឱ្យ​ខួរ​ក្បាល​បាន​សម្រាក និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​គេង ៕

ប្រភពដើម គេហទំព័រ សួស្តី ការពិតទៅខ្ញុំកម្រនិងបានសម្រាកណាស់ ហាសហាសហា មួយថ្ងៃៗរៀន រៀនហើយស្រាវ

មួយយប់ៗប៊ីសភ្លឺរាល់តែថ្ងៃ ហ្ហើយតែមិនខ្ញុំនេះរៀងរឹងមាំដែរមិនអាចកើតអីទេ។ 🙂

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

2 Responses to វីធី​ងាយៗ​នៅពេល​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង

  1. ណាគ្រី says:

    ជំរាបសួរ! មកលេងយូរដែរហើយ តែមិនដែលបានជំរាបសួរម្ចាស់ផ្ទះសោះ 😀 ម្ចាស់ប្លុកគួរតែរក្សាសុខភាពផងដែរ ថ្វីត្បិតការសិក្សា និងការងារសំខាន់ តែទន្ទឹមនឹងនោះសុខភាពក៏សំខាន់ណាស់ដែរ។ មិនមានអ្វីចែករំលែកទេ ព្រោះមិនសូវឆ្លាតដូចម្ចាស់ផ្ទះ ហេហេ មានតែជូនពរម្ចាស់ផ្ទះអោយមានសុខភាពល្អ និងសំណាងល្អណា។
    អរគុណ!

    • ស៊ា តារ៉ា says:

      អគុណច្រើនណាស់ ណាគ្រី 🙂 ដូចគ្នាផងដែរ មិនអីទេគ្មានអ្វីចែករំលែកក៌មិនអីដែរ តែបើមានសូមជួយប្រាប់ផង។ មួយរយះពេលនេះរវល់ខ្លាំងណាស់មិនសូវមានពេលទំនេរសម្រាប់ដាក់អ្វីថ្មីៗជូនដល់បងប្អូនមិត្តភ័ក្កទាំងអស់គ្នាទេ។:)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: