របៀប​បង្ហាញ​ឯកសារ​ដែល​លាក់នៅក្នុង​កុំព្យូទ័រ

ជា ​ទូទៅ​ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្ដិការ​ Windows របស់​ក្រុមហ៊ុន Microsoft មាន​ឯកសារ​ និង​ទិន្ន​ន័យ​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បានលាក់​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​មិន ​បង្ហាញ​ឱ្យ​ឃើញ​នោះទេ ។ ម្យ៉ាង​វិញទៀត លោកអ្នក​ប្រហែល​ធ្លាប់ជួប​ប្រទះ​ការ​វាយ​ប្រហារ​ពី​សំណាក់​មេរោគ​កុំព្យូទ័រ ​ផ្សេង​ៗ​ជា​ញឹកញាប់ ជាពិសេស​ចំពោះ Flash ដែល​ជា​ឧបករណ៍​ចម្លង​​​មេរោគ​ដ៏គ្រោះ​ថ្នាក់ ។

សូម​ចាំ​ថា ចំពោះ​មេរោគ​មួយ​ចំនួន​​នឹង​ធ្វើ​ឱ្យឯកសារ​ដែល​មើលឃើញ​​ប្រែ​ទៅ​ជា​ឯកសារ​ ដែល​មាន​កន្ទុយ​ឈ្មោះ​ .exe ហើយ​មេរោគ​ទាំងនេះ​នឹង​លាក់​ឯកសារ​ពិតប្រាកដ​មិន​ឱ្យ​​ឃើញ​នោះទេ​ ។ ដូច្នេះ មធ្យោបាយ​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​ដំណើរ​ការ​ឯកសារ​​​ទាំងអស់ឡើង​វិញ សូម​អនុវត្ត​តាម​របៀប​បង្ហាញ​ឯកសារ​ដូច​ខាងក្រោម ៖

១. សូម​ចូល​ទៅកាន់​ផ្ទាំង Windows Explorer (ដោយ​ចុច Windows + E នៅលើ​ក្ដារចុច) ។ នៅក្នុង​របារ​ខាងលើ​នៃ​ផ្ទាំង​នោះ សូមចុច Organize ហើយ​យក​ពាក្យ Folder and search options ។

២. ពេលនោះ វា​នឹង​លេចចេញ​ផ្ទាំងតូច​ថ្មី​មួយ​ទៀត ហើយ​សូម​ចូល​ទៅក្នុង​មុខងារ View ។

៣. សូម​កែប្រែ​ការ​កំណត់​ដូច​ខាងក្រោម ៖
– ជ្រើស​រើស​យក Show hidden files, folders, and drivers : ដើម្បី​បង្ហាញ​ឯកសារ ថតឯកសារ និង​ ដែល​បាន​​លាក់ ។
– ដក​សញ្ញាសម្គាល់​​ពីមុខ Hide extensions for know file types : ដើម្បី​បង្ហាញ​កន្ទុយ​ឈ្មោះ​របស់​ឯកសារ (ករណី​ឃើញ​ថត​ឯកសារ​ដែល​មាន​កន្ទុយ​ឈ្មោះ .exe វាគឺជា​ការ​ក្លែង​បន្លំរបស់​មេរោគ​ទេ​) ។
– ដាក់​សញ្ញា​សម្គាល់​​ពីមុខ Hide protected operating system files (Recommended) : ដើម្បី​បង្ហាញ​ឯកសារ​ដែល​ជា​របស់​ប្រព័ន្ធ​ប្រតិបត្តិការ និង​ឯកសារ​ដែល​មេរោគ​បាន​លាក់ ។

រួច​សូម​ចុច​ប៊ូតុង OK ដើម្បី​បញ្ចប់ ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: