ពត៌មានដែលគួរអោយសោកស្តាយ

នាព្រឹកថ្ងៃទី ច័ន្ទ ទី២៤ ខែ ១០ នេះ នៅក្នុងសាលាបុសខ្នុរ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម សិស្សសាលានៅក្នុងវិទ្យាល័យបុសខ្នុរមួយចំនួនបានពុលនឹងអ្វីមិនដឹង ទន់ដៃទន់ជើងខ្លះសន្លប់មិនដឹងស្មារតី ដោយមិនដឹងមកពីមូលហេតុអ្វី ហើយមានចំនួន កើនឡើង ប្រហែលជា៦០ ទៅ ៧០ នាក់

រូបភាពដែលថតបានពីខាងក្រោយមន្ទីពេទ្យស្រុកចំការលើ

ចំនួនមិនដឹងច្បាស់ព្រោះកំពុងតែមានសកម្មភាពបន្តរទៀត ហើយបានដឹងជញ្ចូនអ្នកជំងឺទៅកាន់មន្ទីពេទ្យបង្អែកស្រុកចំការលើ ហើយអ្នកជំងឺខ្លះទៀតបានដឹងជញ្ចូនទៅមន្ទីពេទ្យក្នុងខេត្តកំពង់ចាម បន្ថែមពត៌មានគួរអោយរន្ឋត់មួយទៀត គឺតាកុងឡានដឹកអ្នកជំងឺទៅបន្ទីពេទ្យនៅឯខេត្តកំពង់ចាម ត្រូវបានក្រឡាប់ឡាន ហើយស្លាប់ តាកុងឡានមួយនាក់ ចំពោះអ្នកជំងឺដែលជាសិស្សនោះគឺមិនដឹងថាកើតអ្វីខ្លះទេ ហើយខ្ញុំបាទក៌សូមចូលរួមសោកស្តាយផងដែរនៃឧបទវហេតុដូចខាងលើនេះ មិនគួរកើត ឡើងសោះ។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

8 Responses to ពត៌មានដែលគួរអោយសោកស្តាយ

  1. ឌីយ៉ា says:

    ពិត​ជា​មក​ពី​ម្ហូប​ក្នុង​សាលា​មិន​ខានទេ!

    • ស៊ា តារ៉ា says:

      សូមស្វាគមន៌ ឌីយ៉ា តាមកាសន្និដ្ឋានរបស់វិជ្ជបណ្ឌិតបាននិយាយថា ទីកន្លែងនោះគឺថប់ខ្យល់ ហើយសំបូរសារធាតុអ្វីមិនដឹង តែខ្ញុំគិតថាមិនពិតទេ បើដូច្នេះមែនហេតុអ្វីបានជាសិស្សមុនៗមិនកើតអ្វី ហើយសិស្សម្នាក់ៗខ្លះសន្លប់ ឯខ្លះទៀតមិនស្រួលខ្លួនទៅផ្ទះហើយទៅដល់ផ្ទះក៌ដួលសន្លប់តែម្តង់ ចំនួនពិតប្រាកដគឺ សិស្សស្រី ៥០ នាក់ សម្លប់ទាំងអស់ ហើយនិង សិស្សប្រុស ១១ នាក់ ចំនែកឯមួយនាក់ទៀតតាកុងឡានបានស្លាប់ពីព្រោះតែដឹងអ្នកជំងឺទៅមន្ទីពេទ្យនៅឯកំពង់ចាម នេះប្រហែលមកពីចំហាយទេដឹងបានជាបើកឡានក្រឡាប់ដូច្នេះ តែអីលូវពួកគេបានធូស្រាលបន្តិចម្តង់ៗហើយ មនុស្សឡើងពេញមន្ទីពេទ្យនៅក្នុងស្រុកខ្ញុំ។

  2. 😮 ហេតុអីមានបញ្ហាចំពោះប្រជាជនខ្មែរច្រើនម្លេះ

    • ស៊ា តារ៉ា says:

      សូមស្វាគមន៌ បង សុផាត ដែលឈាងចូលមកលេងផ្ទះថ្មីរបស់ខ្ញុំបាទ បើនិយាយទៅ រឿងកើតមកប៉ុណ្ណឹងហើយ នៅគេរកមិនទាន់ឃើញទៀត ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ មិនដឹងថាមកពីអ្វី តែទោះជាយ៉ាងណាខ្ញុំក៌សុំជូនពរដល់បងប្អូនខ្មែរទាំងអស់គ្នាអោយជួបតែសំណាងល្អគ្រប់ពេលវេលា កុំអោយមានជំងឺឈឺថ្កាត់រឺក៌កុំអោយមានរឿងដូចនេះទៀតអី

  3. តើ​បង​អាច​បន្ត​ប្រាប់​ពី​អាការៈ​សិស្ស​សាលា​បាន​ទេ​? មក​ដល់​ពេល​នេះពុំ​ទាន់​មាន​សិស្ស​ណា​ម្នាក់​បាត់​បង់​ជីវិត​ទេ​? ខ្ញុំ​ឆ្ងល់​ថា​ ពត៌មាន​ដួល​សន្លប់​មាន​ចុះនៅ​ដើម​អំពិល​ តែ​ហេតុ​អ្វី​ពត៌មាន​តៃ​កុង​ឡាន​ក្រឡាប់​ឡាន​ស្លាប់​ គេ​មិន​ចុះ​ផង​? ឬ​មួយ​ក៏​គេ​ចង់​លាក់​បាំង​?

    • ស៊ា តារ៉ា says:

      ខ្ញុំសុំទោសបងប្អូនទាំងអស់គ្នាផង រឿងតៃកុងឡានក្រឡាប់ឡានស្លាប់នោះ គឺឡានពេទ្យផ្សេងទេ ហើយប្អូនៗទាំងអស់គឺមានអាការៈធូស្បើយហើយ ហើយប្អូនខ្លះបានចេញទៅផ្ទះ ហើយប្អូនខ្លះទៀតបានកំពុងនៅសម្រាក សូមអគុណ Lavorn ច្រើន ដែលខ្វាយខ្វល់ ហើយនិងអគុណដែលឈាងចូលមកលេងក្នុងប្លុករបស់ខ្ញុំបាទ។ សូមជូនពរអោយជួបតែសំណាងល្អណា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: