ពង្រួម​ឯកសារ PDF ឱ្យ​មាន​ទំហំ​កាន់តែ​តូច

PDF ជា​ពាក្យ​កាត់​មួយ​ដែល​កើត​ចេញ​ពី​ឃ្លា Portable Document Format ដែល​ជា​ប្រភេទ​ឯកសារ​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន Adobe​ ។ នៅពេល​លោកអ្នក​ត្រូវការ​ផ្ញើ​ឯកសារ​ប្រភេទ​នេះ​ទៅ​នរណា​ម្នាក់​តាមរយៈ Email ឬ​ដោយ​មធ្យោបាយ​ណាមួយ លោកអ្នក​​​ប្រហែល​ជា​អាច​ជួប​ប្រទះ​នូវ​​បញ្ហា​លំបាក​ដោយសារ​ឯកសារ​មួយ​ ចំនួន​មាន​ទំហំ​ធំ ។ ទោះជាយ៉ាងណា​ក៏ដោយ ឯកសារ​ដែលមាន​ទំហំ​ធំ​​ទាំងនេះ​លែង​ក្លាយ​ជាមួយ​បញ្ហា​លំបាក​ទៀតហើយ​​ ពីព្រោះ​លោកអ្នក​ក៏​អាច​ពង្រួម​ទំហំ​របស់​​ពួកវា​បាន​ដែរ​​ដោយ​អនុវត្ត​តាម​ វិធីសាស្ត្រ​ខាងក្រោម​នេះ ៖

១. សូមស្វែង​រក​ឯកសារ​ប្រភេទ PDF ណាមួយ​ដែល​អ្នក​ចង់​ធ្វើឱ្យ​វា​មាន​ទំហំ​តូច​ជាងមុន រួច​សូម​បើក​វា​ជាមួយ​កម្មវិធី Adobe Reader ។

២. បន្ទាប់​មក​សូម​ចុច​នៅលើ​ពាក្យ File រួច​ជ្រើសរើស​ពាក្យ​ថា Print (ឬ​តាម​រយៈ​ការ​ចុច​ក្តារ Ctrl + P) ។

៣. នៅ​ដំណាក់កាល​​បន្ទាប់ លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ Printer ថ្មី​មួយ ។ នៅ​ផ្នែក​ខាងលើ​នៃ​ផ្ទាំង​នេះ សូម​ជ្រើសរើស​ប្រភេទ​ម៉ាស៊ីន Printer ​ដែល​មាន​ឈ្មោះ ​Adobe PDF ហើយ​ចុច​ប៊ូតុង OK ។

៤. ពេល​នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​ថ្មី​មួយ​ទៀត​សម្រាប់​អនុញ្ញាតិ​ឱ្យ​លោកអ្នក ​ជ្រើសរើស​ទីតាំង​រក្សាទុក​ និង​ផ្លាស់ប្តូរ​ឈ្មោះ​ឯកសារ​ថ្មី ។ ជាចុងក្រោយ សូម​ចុច​ប៊ូតុង Save ជា​ការស្រេច ។

ចំណាំ ៖ នៅពេល​បញ្ចប់ សូម​ធ្វើ​ការ​ប្រៀបធៀប​ទំហំ​នៃ​​ឯកសារ​ដើម្បី​ដឹង​ថា​​តើ​វា​អាច​កាត់បន្ថយ​ទំហំ​បាន​ប៉ុណ្ណា ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

2 Responses to ពង្រួម​ឯកសារ PDF ឱ្យ​មាន​ទំហំ​កាន់តែ​តូច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: