បញ្ជៀស​ការ​បិទ​កម្មវិធី Firefox ដោយ​ចៃដន្យ

ចំពោះ ​លោកអ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​កម្ម​វិធី​បើក​គេហ​ទំព័រ Firefox តើលោកអ្នក​ច្រលំ​ដៃ​បិទ​កម្មវិធី​នេះ​ដោយ​ចៃដន្យ​ដែរ​ឬទេ ? នៅក្នុង​ស្ថានភាព​បែបនោះ លោកអ្នក​ប្រហែល​ជាមាន​អារម្មណ៍​សោកស្ដាយ​​ពីព្រោះ​​មិន​ចង់​ចំណាយ​ពេល​​ ដើម្បី​បើក​វែបសាយត៍​ដែល​បាន​បិទចោល​ទាំងនោះ​ឡើង​វិញ​ម្ដង​ទៀត ហើយ​ពេលខ្លះ​លោកអ្នក​មិន​បាន​ចាំ​អាសយដ្ឋាន​របស់​ពួកវា​ ។

ក៏ប៉ុន្ដែ​សូម​កុំព្រួយ​បារម្មណ៍ ! ជាមួយ​កម្មវិធី Firefox លោកអ្នក​អាច​កំណត់​មុខងារ​ដើម្បី​ឱ្យ​កម្មវិធី​លេចចេញ​សារ​ព្រមាន​នៅពេល​ដែល ​លោកអ្នក​ចុច​បិទ​វែបសាយត៍​ទាំង​អស់​ក្នុង​ពេល​ជាមួយ​គ្នា ។ សូមមើល​ការ​ណែនាំ​ខាង​ក្រោម ៖

១. សូម​ចូល​ផ្ទាំង Options តាម​លំដាប់​លំដោយ​ដូចរូប​ខាងក្រោម ៖

២. នៅក្នុង​ផ្ទាំង​ Options (ដូចរូប​ខាងក្រោម) សូម​ចូល​នៅក្នុង​មុខងារ​របស់ Tabs រួចដាក់​សញ្ញា​សម្គាល់​​នៅក្នុង​ប្រអប់ Warn me when closing multiple tabs ហើយ​ចុច​ប៊ូតុង OK ។

ចំណាំ ៖ ក្នុង​ករណី​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ ឬ​កម្មវិធី Firefox ត្រូវ​បាន​បើក​សារ​ជា​ថ្មី​ម្ដងទៀត លោកអ្នក​នៅ​តែ​មាន​លទ្ធភាព​ទៅរក​វែបសាយត៍​ដែល​ទើប​បើក​ថ្មីៗ​ចុងក្រោយ​បំផុត ​បាន​ផងដែរ​​ដោយ​គ្រាន់​តែចូល​ទៅក្នុង​មុខងារ History ហើយ​ជ្រើសរើស​វែប​សាយត៍​ណាមួយ​ដែល​លោកអ្នក​ចង់​បើក​ម្តងទៀត ។

សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​អ៊ីនធើណិត​តាមរយៈ​កម្មវិធី Mozilla Firefox លោកអ្នក​អាច​រីករាយ​ជាមួយ​ជំនាន់​ចុងក្រោយ​របស់​កម្មវិធីនេះ​ដោយ​ទាញ​យក​ តាមរយៈ​គេហទំព័រ http://www.mozilla.org/en-US/firefox/new/

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: