ដំណោះ​ស្រាយ​នៅពេល​កុំព្យូទ័រ​ StartUp​ យឺតខ្លាំង

ជាធម្មតា ​នៅពេល​ដំណើរការ​ម៉ាស៊ីនកុំព្យូទ័រ​ដំបូង​ម្ដងៗ លោកអ្នក​ត្រូវ​រង់ចាំ​ឱ្យកម្មវិធី​ទាំងអស់​​ដំណើរការ​ចប់​សិន ទើប​​អាច​ចាប់​ផ្ដើម​ប្រើប្រាស់​មុខងារ​នានា​នៅក្នុង​កុំព្យូទ័រ​បាន ។ ក្នុង​ករណី​នេះ ប្រសិន​បើ​កុំព្យូទ័រ​របស់​លោកអ្នក​មាន​កម្មវិធី​ច្រើន​ដែល​ដំណើរការ​ដោយ​ ស្វ័យប្រវត្តិ​ វា​​បណ្ដាល​ឱ្យ​កម្រិត​នៃ​ដំណើរ​ការ​កុំព្យូទ័រ​មាន​ភាព​យឺតយាវ​ខ្លាំងដែល​​ ​ធ្វើ​ឱ្យ​បាត់បង់​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​លោកអ្នក ។

ដូច្នេះ ដើម្បី​បញ្ជៀស​ការ​រង់ចាំ​បែប​នេះ លោកអ្នក​គួរ​ចាប់ផ្ដើម​សាកល្បង​កែប្រែ​ការ​កំណត់​មួយ​ចំនួន​នៅក្នុង​ ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ដូចខាងក្រោម ។

របៀប​កែប្រែ ៖

១. សូម​ចូល​ទៅក្នុង​ផ្ទាំង​ System Configuration ដោយ​ចុច​ក្ដារ Windows + R ហើយវាយ msconfig រួចចុច​ប៊ូតុង​ OK ។

២. បន្ទាប់​មក សូម​ចូល​ទៅក្នុង​ផ្ទាំង​មុខងារ Startup ។

៣. សូម​ដក​សញ្ញា (√) ចេញពី​ក្នុង​ប្រអប់​របស់​កម្មវិធី​មួយ​ចំនួន​ដែល​លោកអ្នក​គិតថា​ វា​មិន​ចាំបាច់​ឱ្យ​ដំណើរការ​នៅពេល​បើក​កុំព្យូទ័រ​ ។ ចុង​បញ្ចប់ សូមចុច​ប៊ូតុង OK ហើយ​ចុច Restart ដើម្បី​ដំណើរ​កុំព្យូទ័រ​ឡើងវិញ ។

ចំណាំ ៖ ​លោកអ្នក​មិន​គួរ​ដក​សញ្ញា (√) ចេញពី​ក្នុង​ប្រអប់​របស់សេវាកម្ម​ណាមួយ​ដែល​ចាំបាច់​ប្រើប្រាស់​គ្រប់​ ពេលវេលា​នៅក្នុង​កុំព្យូទ័រដូចជា​​កម្មវិធី​កំចាត់​មេរោគ​ជាដើម ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: