កុំព្យូទ័រ​ក្តារឆ្នួន​ (tablet) ​តម្លៃ​​៣៥​ដុល្លារ

កុំព្យទ័រ ​ក្ដារឆ្នួន (Tablet) គឺ​ជា​ម៉ូដែល​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​ស្រដៀង​គ្នា​ទៅនឹង​ម៉ាស៊ីន​ កុំព្យូទ័រ​ធម្មតា​ដែល​ផ្ដល់​ភាពងាយស្រួល​យ៉ាងច្រើន​នៅក្នុង​វិស័យ​ការងារ និង​ការ​សិក្សា ។ ក៏ប៉ុន្តែ​តម្លៃ​របស់​វា​​គឺជា​ឧបសគ្គ​មួយ​ដ៏​ចំបង​សម្រាប់​ប្រជាជន​ដែល​មិន ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ ។ ទោះជា​យ៉ាងណា​ក៏ដោយ នេះ​ប្រហែល​ជា​ដំណឹង​រីករាយ​ឡើងវិញ​នៅពេល​ឃើញ​ប្រទេស​ឥណ្ឌា​​កំពុង​ចាប់​ ផ្ដើម​ផលិត​​​កុំព្យូទ័រ​ក្តារឆ្នួន​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅក្នុង​ ពិភពលោក ។

សព្វថ្ងៃនេះ វិទ្យាស្ថាន​បច្ចេកវិជ្ជា​ជាតិ​ឥណ្ឌា​សហការ​ជាមួយ​ក្រុមហ៊ុន DataWind ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​​កំពុង​អភិវឌ្ឍ​កុំព្យូទ័រ​ក្តារឆ្នួន ​ដែលមាន​តម្លៃ​​៣៥​ដុល្លារ​មាន​ឈ្មោះ​ថា Aakash ឬ​ជាភាសាខ្មែរ “មេឃា” ។

តាម​ការ​រៀបរាប់​បញ្ជាក់​ថា ​កុំព្យូទ័រ​ក្តារឆ្នួន Aakash នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​គោលដៅ​ផ្ដោតសំខាន់​ទៅលើ​អតិថិជន​ជាសិស្ស​ និស្សិត ។ វា​មាន​លក្ខណៈ​ពិសេស​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ពិភាក្សា​គ្នា​តាម​វីដែអូ​ជាមួយ​នឹង​កន្លែង​សម្រាប់​ដោតខ្សែរ USB ចំនួនពី​រ និងពេល​វេលា​កាន់​ថ្ម​បាន​រហូត​ដល់​បី​ម៉ោង ។ ក៏ប៉ុន្ដែ ចំពោះ​របៀប​ដំណើរការ​នៅក្នុង​ម៉ាស៊ីន​នៅ​មិនទាន់​ត្រូវ​បាន​គេ​បញ្ចេញ​​ឱ្យ​ ដឹង​នៅឡើយ​ទេ ។

នៅក្នុង​សន្និសីទ​​ក្នុងរដ្ឋធានី Delhi លោក Suneet Singh Tuli ​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន DataWind បាន​មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់​ក្នុង​ការ​ផលិត​កុំព្យូទ័រ​ក្តារឆ្នួន Aakash គឺ​ដើម្បី​បំបែក​នូវ​របាំង​សេដ្ឋកិច្ច​របស់​អ្នក​ប្រើប្រាស់​​ដើម្បី​អាច​ ឱ្យ​ពួកគេ​មាន​លទ្ធភាព​ដើរ​ទាន់​តាម​សម័យ​កាល​បច្ចេកវិជ្ជា​កុំព្យួរ​ទ័រ​ និង​ប្រព័ន្ធ​អ៊ីនធឺណិត ។

នៅក្នុង​ពិធី​នោះ លោក Kapil Sibal រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៃ​ប្រទេស​ឥណ្ឌា​ បានប្រគល់កុំព្យូទ័រ​ក្តារឆ្នួន Aakash ចំនួន​ ៥០០​គ្រឿង​ទៅដល់​សិស្ស​និស្សិត​សម្រាប់​ជាការ​សាកល្បង​ប្រើប្រាស់​ ។ បន្ថែម​លើនេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏​មាន​គម្រោង​​​ទិញ​កុំព្យូទ័រ​ក្តារឆ្នួន Aakash ចំនួ​ន​មួយ​សែន​គ្រឿង ហើយ​នៅក្នុង​រយៈពេល​ពីរបី​ឆ្នាំ​បន្ទាប់​ ចំនួន​នេះ​នឹង​កើតឡើង​ដល់​១០​លាន​គ្រឿង​ដោយ​នឹង​ធ្លាក់​ទៅដល់​ដៃ​សិស្ស​ និស្សិត ៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

2 Responses to កុំព្យូទ័រ​ក្តារឆ្នួន​ (tablet) ​តម្លៃ​​៣៥​ដុល្លារ

  1. តើនៅពេលណាទើបកំព្យូទ័រនេះមានលកក់នៅប្រទេសយើង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: