តើកុំព្យូទ័រគឺជាអ្វី?

កុំព្យូទ័រ​​ គឺ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា​ស់ប្ដូរព​ត៍មានយ៉ាងល្អនិងជាក់លាក់ជា​ទីបំផុតដោយយោងទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​មានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើពិភពលោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យ​និងមានតំលៃសំរាប់មនុស្សទូទៅ។​ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យា ពីរព្រោះអ្នកសរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។

ប្រភេទកុំព្យូទ័រ

ចំពោះកុំព្យូទ័រមានការរីកចំរើនណាស់បច្ចុប្បន្ន ក្រៅពីរកុំព្យូទ័រ(Desktop) មានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាត និង សមត្ថភាពធ្វើការផ្សេងៗពីរគ្នា ។ ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅនេះ៖

ម៉េនហ្វ្រេម

Eniac.jpg

កុំព្យូទ័រប្រភេទនេះ គេច្រើនប្រើនៅក្នុងអង្គភាពខ្នាតធំ។កុំព្យូទ័រប្រភេទនេះគេច្រើនប្រើប្រាស់សម្រាប់ធ្វើការរួមគ្នា នៅក្នុងកន្លែងណាមួយ​ កាលពី​សម័យ​មុន​ដោយ​ផ្គុំឡើងទំហំធំៗ ជាច្រើនរួមគ្នា ហើយខាងក្នុងនៃទូមានបញ្ចូល​ឧបករណ៍ផ្សេងៗដែលសមស្របសំរាប់ការងារ នៅក្នុងអង្គភាពដែលត្រូវការសមត្ថភាពធ្វើការខ្ពស់ និងធ្វើការកត់ត្រាទិន្នន័យបានចំនួនច្រើន។ វាមានចំណុចខ្សោយត្រង់ថា វាមានទំហំពិបាកក្នុងការទុកដាក់ព្រោះវាត្រូវការ​កន្លែងធំដើម្បីទុកវា លើសពីរនេះទៅទៀតវាមានតំលៃថ្លៃ បើយើងធ្វើការប្រៀបធៀបទៅនឹងកុំព្យូទ័ររបស់យើងបច្ចុប្បន្ននេះ។

មីនីកុំព្យូទ័រ

កុំព្យូទ័រប្រភេទមីនីគេច្រើនប្រើក្នងអង្គភាពខ្នាតតូចល្មម ហើយត្រូវបានគេប្រើប្រាស់ច្រើនជាងប្រភេទម៉េនហ្វ្រេម ហើយវាមានម៉ាស៊ីនដែលអាចស្វែងយល់ពីការងារបានច្រើននិងគ្រប់គ្រាន​ និងបម្រើការចាត់ចែងទិន្នន័យរបស់​វា​បានល្អជាង ហើយវាអាចរក្សាទុកនូវទិន្នន័យរបស់ទំព័រ​បណ្ដាញ ក្នុងការផ្សព្វផ្សាយតាមរយៈអ៊‍ិនធើណិតបានទៀតផង។

Minicomputer

ភីស៊ីកុំព្យូទ័រ

ភីស៊ីកុំព្យូទ័រ ឬត្រូវបានគេហៅម៉្យាងទៀតថា មីក្រូកុំព្យូទ័រជាប្រភេទកុំព្យូទ័រ​ ដែលមានការពេញនិយមប្រើទូទៅសំរាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូច និងតំលៃថោកហើយធ្វើការបានធំទូលាយ ក្នុងពេលបច្ចុប្បន្ន។ ហើយ​ត្រូវបានគេបែងចែកជាប្រភេទនឹងឈ្មោះផ្សេងៗគ្នាជាច្រើនដូចជា៖

ឌែសថបកុំព្យូទ័រ

ជាកុំព្យូទ័រដែលមានចំនួនច្រើនជាងគេក្នងពេលបច្ចប្បន្ននេះ ហើយវាមានសមត្ថភាពខ្ពស់និងតំលៃសមរម្យ បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រផ្សេងទៀត។

ណូតប៊ូកកុំព្យូទ័រ

ជាកុំព្យូទ័រទំហំតូច អាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបាន គេចាប់ផ្ដើមនិយមប្រើកាន់តែច្រើនឡើង។

ថែប្លែតភីស៊ី

ជាកុំព្យូទ័រចេញក្រោយគេបំផុត និងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញ ទិន្នន័យនិងការប្រើសំលេងបញ្ជាការងារ ហើយជាពិសេសទៅទៀតវាក៏អាចធ្វើការងារ ឆ្លាស់គ្នាជាមួយណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។

ផកឃីតភីស៊ី

ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាទដៃ របស់យើងហើយកំពុងទទួលការពេញនិយម យ៉ាងខ្លាំង ក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួល ព្រមទាំងអាចបង្ហាញទិន្នន័យ តាមរយះដងប៉ាងកា (Touch Pen)ទៀតផង។ កុំព្យទ័រប្រភេទនេះសមស្របសំរាប់អ្នកប្រកបរបររកស៊ីឬជំនួយ ដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៏ជាច្រើនដូចជា សំរាប់អោយយើងកត់ត្រា​នូវ​ការណាត់ជួប សសេរឈ្មោះដែលត្រូវធ្វើការទំនាក់ទំនង ឬអាចទទួលនិងបញ្ជូនអ៊ីម៉ែល និងដាក់ផែនការផ្សេងៗ ព្រមទាំងអាចលេងហ្គេម និងមើលវីឌីអូរទៀតផង។

ធាតុផ្សំរបស់កុំព្យូទ័រ

កុំព្យូទ័រអាចដំណើរការទៅបាន អាស្រ័យដោយធាតុផ្សំរបស់វាពីរសំខាន់ៗគឺ Hardware និង Software

ហាតវែ(Hardware)

ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន៖ Output Device, Input Device និង System Unit។ ​Output Device ជាបំណែកដែលបង្ហាញនិងបញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពីCPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹង មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយOutput Device មានដូចជា៖ Printer: ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀតរួមមាន Det Matrix printer , Laser Printer , Inkjet Printer។​Speaker ជាឧបករណ៍សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយកាតសំលេង(Sound Card) ។ Monitor ជាឧបករណ៍បង្ហាញលទ្ធផល ដែលបានមកពីProcess របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។Input Device មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែលយើងបានដឹងច្បាស់រូចហើយនោះគឺមានដូចជា​៖ Video Camera មានតួនាទី​ប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner ជាឧបករណ៍ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បី​បញ្ចូល​ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជា រូបថត និង​ អត្ថបទ។ Keybord ប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។ Microphone មានតួនាទី​បញ្ជូន​សំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយកាតសំលេង ។ Mouse ប្រើសំរាប់បញ្ជាឲ្យធ្វើការចង្អុលបង្ហាញ និងជ្រើសរើសItem នៅលើអេក្រង់គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែលមានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាលដើម្បីរំកិលMouse ឲ្យបានលឿន។

System Unit

ជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗ​របស់កុំព្យូទ័រមានដូចជា៖ បន្ទះ​មេ Main Bord (Mother Bord) គឺ​ជា​បន្ទះ​សៀគ្វី​ដ៏​ធំ​ស្ថិត​នៅ​ក្នុង ផ្នែក​ប្រព័ន្ធ​ System Unit ដែលវាបានទ្រទ្រង់នូវ សមាសធាតុអេឡិចត្រូនិច ​ComponentRAM(Random Access Memory) ជាអង្គចងចាំមានតួនាទីរក្សាទិន្នន័យរវាង CPU ដែលកំពុង​ដំណើរការ​ទិន្នន័យ ។ ការទុកទិន្នន័យរបស់RAM ជាការក្សាទុកបណ្ដោះអាសន្ន ហើយវានិងបាត់បង់ទិន្នន័យពេលកុំព្យូទ័រ​​​​ត្រូវបានបិទ។

CPU

អង្គ​គណនី Central Processing Unit ជាកន្លែងទទួលទិន្នន័យមានតួនាទីចម្បងក្នុងការ​ដំណើរការ​ទិន្នន័យ និង​ត្រួតពិនិត្យ​គ្រប់គ្រងកិច្ចការទាំងអស់។

ប្រវត្ដិនៃការគិតលេខ

ការបង្កើត

គ្មាននរណាម្នាក់ដឹងថាតើនរណាជាអ្នកបង្កើតកុំព្យូទ័រជាលើកដំបូងទេ ។ នេះ​ដោយសារតែ​ពាក្យ ​”កុំព្យូទ័រ” ​ធ្លាប់​តែ​មាន​ន័យ​ថា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ ​ចំណោទ ដូចជាការងាររបស់គេ (កុំព្យូទ័រមនុស្សមានន័យថាមនុស្សចូលចិត្ដគិតឬ​គិតច្រើន)​ ,ពីព្រោះទាំងនេះ,មនុស្សមួយចំនួននិយាយ ថាមនុស្សជាច្រើនផលិតកុំព្យូទ័រជាលើកដំបូង។ មនុស្សកុំព្យូទ័រទទួលការធុញទ្រាន់និងការធ្វើដដែលៗក្នុងការដោះស្រាយចំណោទច្រំដែល ​ ហើយក៏បានបង្កើតវិធី (គ្រឿងយន្ដប្រើក្នុងការគិតដូចជាក្បាច់​នព្វន្ត) ដើម្បីជួយពួកគេទទួលបានចម្លើយ​ពី​បញ្ហារបស់ពួកគេ។​ ដោយការវិវត្ដនៃ ម៉ាស៊ីននេះ ក៏បានក្លាយទៅជាកុំព្យូទ័រ។

Jacquard.loom.full.view.jpg

ស្វ័យប្រវត្ដិកម្ម

កុំព្យូទ័រដំបូងគេ

មនុស្សមានបញ្ហាច្រើនជាមួយការដោះស្រាយលេខឬ​ការគិតលេខ។ ដើម្បីដោះស្រាយបញ្ហានេះ គឺបានព្យាយាមធ្វើចំនួន ៥៨៤ដង ៣២២០​ក្នុង​ក្បាល​ របស់​អ្នក​។ វា​មាន​ការ​លំបាក​ក្នុង​ការ​ចងចាំ​អោយ​បាន​គ្រប់​ជំហាន។ មនុស្ស​បាន​បង្កើត​វិធី​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​​ចងចាំ​ ដែលពួកគេមានបញ្ហានៅក្នុង បញ្ហា គណិតវិទ្យា ។​ បញ្ហា​ផ្សេង​ទៀតរបស់មនុស្ស​ មានគឺថាពួកគេត្រូវតែធ្វើបញ្ហាអោយបានដូចគ្នាម្ដងហើយម្ដងទៀតៗ។ អ្នកគិតលុយធ្លាប់ធ្វើការ ប្ដូរ​ជារៀងរាល់​ថ្ងៃ​ក្នុង​ខួរ​ក្បាល​របស់គាត់ រឺជាមួយនិងក្រដាស ដែលវិធីនេះត្រូវ​ចំណាយ​ពេលច្រើន និងមានកំហុស​ក៏ច្រើនដែរ។ ​ដើម្បីដោះស្រាយ មនុស្សបាន​បង្កើត​ម៉ាស៊ីនដែលធ្វើអោយវត្ថុទាំងឡាយមានភាពដដែលៗ ។ ប្រវត្ដិកុំព្យូទ័រផ្នែកនេះ ត្រូវបានគេហៅថា “ប្រវត្ដិការគិតដែលមាន លក្ខណៈស្វ័យប្រវត្ដិ” ដែលជាប្រយោគនៃគំនិតរវើរវាយ សំរាប់” ប្រវត្ដិនៃម៉ាស៊ីនដែលបង្កើតវាងាយស្រួលសម្រាប់មនុស្សដោះ​ស្រាយបញ្ហាក្នុងការ គិ​តដែលមា​នលក្ខណៈដដែលៗ និងការពារការមានកំហុសក្នុងពេលគិតជាដើម”។ ក្បាច់នព្វន្ត, រូបមន្ដ, តារាមាត្រ និងគ្រឿងយន្ដអាទីគីថេរា(ដែល ការកំណត់មកពីប្រហែល១៥០-១០០BC) ជាឧទាហរណ៍នៃម៉ាស៊ីគិតលេខដោយស្វ័យប្រវត្ដិ។

ការរៀបចំកម្មវិធី

មនុស្សមិនត្រូវការម៉ាស៊ីនដែលធ្វើការដូចគ្នា និងដដែលៗទេ។ មនុស្សភាគច្រើនចង់ប្រាប់ទៅម៉ាស៊ីនរបស់ពួកគេអោយធ្វើនូវអ្វីបានច្រើន និងឆាប់ រហ័ស។ ឧទាហណ៍ថា ពួកគេចង់ប្រាប់ទៅកម្មវិធីចាក់តន្រ្ដីដើម្បីអោយវាលេង បទផ្សេងៗគ្នា ហើយបានជារៀងរហូត។ ពួកគេចង់អោយកម្មវិធីអាច ចាក់បទចំរៀងតាមលំដាប់និង លេងគ្រប់ពេលវេលា។ នេះគឺជាផ្នែកមួយនៃប្រវត្ថិកុំព្យូទ័រត្រូវបានគេហៅថា ប្រវត្ថិនៃភាពដែលម៉ាស៊ីនអាចរៀបចំ កម្មវិធីបាន ដែលជាប្រយោគគំនិតរវើរវាយ សំរាប់ ប្រវត្ថិនៃម៉ាស៊ីនដែលយើងអាចរៀបតាមលំដាប់នូវភាសារបស់ពួកគេ ប្រសិនបើយើងស្គាល់ពី របៀបនិយាយរបស់ពួកវា។ ឧទាហណ៍​ដំបូង​ដែលត្រូវបានបង្កើតឡើងដោយ វិរជនអាលិចសានដ្រា(c.10-70 AD) ។ គាត់បានបង្កើតម៉ាស៊ីនល្ខោន ដែលបានរៀបចំក្នុងការលេងចំនួន១០នាទី ហើយបានធ្វើការងារដោយប្រព័ន្ធសាំញ៉ាំដោយខ្សែ និង​​ស្គរ។ ខ្សែ​និង​ស្គរ​ទាំងអស់នេះត្រូវបានក្លាយ ជាភាសារបស់ម៉ាស៊ីន ពួកគេបានប្រាប់នូវអ្វីដែលម៉ាស៊ីនបានធ្វើ និងនៅពេលណា។ មនុស្សខ្លះប្រកែកគ្នាថា នេះជាកម្មវិធីដំបូងរបស់ម៉ាស៊ីន។ អ្នកវិទ្យាសាស្រ្ដភាគច្រើនបានព្រមព្រៀងថា ជាពេលការដាក់ក្នុងប្រាសាទ ជាពេលនៃតារាសាស្រ្ដដែលបានបង្កើតដោយ អាល់ចាសារី នៅក្នុង ឆ្នាំ1206 គឺជាលើកដំបូងដែលបានស្គាល់ពី​ភាសារបស់កុំព្យូទ័រ។ វាបានបង្ហាញពីចក្ររាសី នៃដួងព្រះអាទិត្យ និងផ្លូវគោចរនៃព្រះចន្ទ ។ រូបរាង មួយចំហៀងនៃ​ព្រះចន្ទ ដែលអ្នកចង្អុលបង្ហា​ញបានធ្វើ​ដំណើរ​ឆ្លង់កាត់ផ្លូវចូលដែលបានបង្កើត​ ឡើងនូវទ្វារ​ខ្លះដើម្បីបើកជារៀងរាល់ម៉ោង ។ អ្នកលេង ភ្លេងចំនួនប្រាំនាក់ដែលបាន​លេងតន្រ្ដីនៅពេលមាន​គំនាប​ចំពោះពួកគេ។ រយៈពេលចេះតែផ្លាស់ប្ដូរពីថ្ងៃទៅយប់និងពីរយប់ទៅថ្ងៃ បានធ្វើអោយ មានការផ្លាស់ប្ដូរកម្មវិធីជារៀងរាល់ថ្ងៃ នៅក្នុងលំដាប់របស់ពេលវេលារហូតដល់ឆ្នាំ។

កុំព្យូទ័រអាណាឡក និង ឌីជីថល

នៅដើមពាក់កណ្ដាលសតវត្សទី២០ អ្នកវិទ្យាសាស្រ្ដភាគច្រើនចាប់ផ្ដើមធ្វើការជាមួយកុំព្យូទ័រ ពីរព្រោះអ្នកវិទ្យាសាស្រ្ដមានតួលេខជាច្រើន ហើយ ចង់​ចំណាយ​ពេលជាច្រើនរបស់ពួកគេក្នុងការគិតអំពីអាថ៍កំបាំ​ងរបស់ពិភពលោកជំ​ នួយការ​ចំ​ណាយ​ពេលជាច្រើនម៉ោងដើម្បីគិតទិន្នន័យបញ្ចូល នោះទេ។ដូច្នេះពួកគេបានប្រើកុំព្យូទ័ររួមគ្នាជាច្រើន។កុំព្យូទ័រទាំងនោះបានប្រើជាអាណាឡកវង់ជុំវិញ ដែលធ្វើអោយកម្មវិធីមានការលំបាកហើយពិបាកក្នុងការប្រើ។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ១៩៣០ , ពួកគេបានបង្កើតឌីជីថលកុំព្យូទ័រ ដែលកុំព្យូរទាំងអស់មានកម្មវិធីច្រើនទំនើប និងងាយស្រួលប្រើជាងមុន។

ដក់ស្រង់ចេញពី http://km.wikipedia.org

Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

One Response to តើកុំព្យូទ័រគឺជាអ្វី?

  1. ដាវី says:

    សូមស្វាគមន៌

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: