​គន្លឹះ​ក្នុង​ប្រើ​វិធី​ថែ​ទាំ​ថ្មលើ​ម៉ាស៊ីន Laptop

នេះ​ជា​ចំណេះ​ដឹង​មួយ​ដែល​អ្នក​មាន​ម៉ាស៊ីន​កុំព្យូទ័រ Laptop ទាំង​ឡាយ​គួរ​តែ​ធ្វើ​ការ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់។ បើ​គិត​ពី​បដិវឌ្ឍន៍​នៃ Battery របស់​កុំព្យូទ័រ Laptop មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​យើង​មាន​ថ្ម Laptop បី​ប្រភេទ​ខុស​ៗ​គ្នា​ដែល​បន្ត​ការ​អភិវឌ្ឍន៍​បន្តៗ​គ្នា​គឺ៖
ថ្ម​ប្រភេទ Nickel Cadium (NiCd)
NiCd ជា​ប្រភេទ Battery ដំបូង​គេ​ដែល​អាច​ធ្វើ​ការ​សាក​ភ្លើង​ប្រើ​សម្រាប់​កុំព្យូទ័រ​ខ្នាត​តូច​ ដែល​យើង​ហៅ​ថា Notebook និង​លក្ខណៈ​ របស់​វា​ចំណាយ​ថវិកា​ទាប​និង​បញ្ចេញ​ថាមពល​ប្រើប្រាស់​បាន​ខ្ពស់។ NiCd Battery អាច​ត្រូវ​បាន​សាក​យ៉ាង​លឿន​ហើយ​និង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ជួ​ផលិតផល​ មួយ​ចំនួន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ពួក​គេ​ឥឡូវ​នៅ​តែ​បន្ត​ធ្វើ​វា​ឡើង​សម្រាប់ Notebook នៅ​ក្នុង​គុណ​ប្រយោជន៍​នៃ​របក​គំហើញ​ថ្មី​និង​ថាមពល​ខ្ពស់​ NiMH និង LiON Battery។
ថ្ម​ប្រភេទ Nickel Metal Hydride (NiMH)
NiMH ជា​ប្រភេទ Battery ដែល​មាន​វត្តមាន​ជា​ថ្មី​ដែល​កើត​ឡើង​ពី​ការ​កែ​ច្នៃ​យ៉ាង​សំខាន់​នៅ​លើ NiCd Battery ដោយ​អាស្រ័យ​ទៅ​តាម​ការ​កែ​ប្រែ​ជា​ច្រើន​នៅ​ក្នុង​តម្លៃ​សុវត្ថិភាព​ភាព​ជឿ ​ទុក​ចិត្ត​និង​សមត្ថភាព។ សព្វ​ថ្ងៃ​នេះ​ចំនួន​ដែល​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូលាយ​បំផុត​សម្រាប់ Notebook Battery។
ថ្ម​ប្រភេទ Lithium Ion (LiON)
LiON ជា​ប្រភេទ Battery មួយ​ដែល​ឥឡូវ​នេះ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់ Notebook Battery ពី​ព្រោះ​តែ​មាន​ការ​កែប្រែ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​លើ NiMH នៅ​ត្រង់​ចំណុច​ផល​ប៉ះ​ពាល់​ដល់​មេ​ម៉ូរី។ បន្ថែម​ពី​លើ​នោះ​សម្រាប់ Battery ទាំង​ឡាយ​នៃ​សមត្ថភាព​ដែល​អាច​ប្រគួត​ប្រជែង , LiON Battery ជា​ទូទៅ​មាន​ទម្ងន់​ស្រាល​ជាង​បន្តិច​បន្តួច​ជាង NiMH។ ពី​ព្រោះ​បច្ចេក​វិទ្យា​នៃ LiON គឺ​ថ្មី​ស្រឡាង​តែ​ម្ដង​នៅ​លើ​ទីផ្សារ​និង​ផ្ដល់​ឲ្យ​នូវ​គុណសម្បត្តិ​ជា​ ច្រើន​ក្នុង​នោះ​ដែរ​តម្លៃ​លើ​ទី​ផ្សារ​សម្រាប់ LiON Battery ជា​រើយៗ​គឺ​មាន​តម្លៃ​ថ្លៃ​ជាង NiMH Battery ជា​មួយ​នឹង​ចំណុះ​ដូច​គ្នា​ពិតៗ។ ដោយ​សារ​ប្រភេទ​ថ្ម LiON ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ​គេ​ដូច​ច្នេះ​យើង​សូម​លើក​យក​នូវ​ចំនុច​មួយ​ ចំនួន​មក​ធ្វើការ​បកស្រាយ​ដើម្បី​ជា​ការ​ស្វែង​យល់​ដូច​ខាង​ក្រោម៖
Lithium-ion ជា​ថ្ម​ដែល​មាន​ការ​ពេញ​និយម​មិន​គួរ​ឲ្យ​ជឿ​មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ។ លោក​អ្នក​អាច​ឃើញ​វត្តមាន​របស់​វា​នៅ​លើ​ផលិតផល​មួយ​ចំនួន​ដូច​ជា Laptop, ទូរស័ព្ទ​ប្រភេទ PDA និង Smart Phone រួម​ទាំង iPod ផង​ដែរ។ ថ្ម​ដែល​ស្ថិត​នៅ​ក្នុង​ផលិតផល​ទាំង​នេះ​បាន​ប្រើប្រាស់​ជា​សាធារណៈ​ពីព្រោះ ​ វា​មាន​លក្ខណៈ​លំអៀង​គ្នា​បន្តិច​បន្តួច​ហើយ​ជា​ប្រភេទ​ថ្ម​ដែល​មាន​លក្ខណៈ​ ហាប់​និង​អាច​សាក​ប្រើប្រាស់​នៅ​ពេល​អស់​ថាមពល។ Lithium-ion មាន​ការ​ពេញ​និយម​ពីព្រោះ​ពួក​វា​មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​បាន​ បំពេញ​ទៅ​លើ​បច្ចេកវិទ្យា​ជំនាន់​ចាស់។
ជា​ទូទៅ​ពួក​វា​មាន​ទម្ងន់​ស្រាល​ជាង​ប្រភេទ​ផ្សេងៗ​សម្រាប់​ប្រភេទ​ដែល​មាន ​ទំហំ​ប៉ុន​គ្នា​ហើយ​អាច​សាក​បាន​ដូច​គ្នា។ អគ្គីសនី​ (Electrode) នៃ​ថ្ម Lithium -ion គឺ​បាន​ធ្វើ​ឡើង​ពី lithium និង Carbon ដែល​មាន​ទម្ងន់​ស្រាល។ Lithium គឺ​ជា​ធាតុ​ប្រតិករ​មួយ​យ៉ាង​ខ្ពស់​មាន​ន័យ​ថា​ចំនួន​ដ៏​ច្រើន​នៃ​ថាមពល​អាច ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សម្ព័ន្ធ​អាតូម​ជា​ច្រើន​របស់​វា។ បែប​នេះ​នឹង​ធ្វើការ​បក​ប្រែ​ទៅ​ជា​សន្ទភាព​ថាមពល​យ៉ាង​ខ្ពស់​សម្រាប់​ថ្ម Lithium-ion ដែរ​ជា​មធ្យោបាយ​មួយ​ដើម្បី​ទទួល​នូវ​ទស្សនវិស័យ​នៅ​លើ​ថាមពល។ សម្រាប់ lithium-ion ធម្មតា​មួយ​អាច​ផ្ទុក 150 វ៉ាត់​ម៉ោង​នៃ​អគ្គីសនី​ក្នុង​មួយ​គីឡូក្រាម​នៃ​ថាមពលថ្ម។ ឬ​ឯ NiMH (nickel-metal hydride) Battery អាច​ផ្ទុក​បាន​ប្រហែល​100​វ៉ាត់​ម៉ោង​ក្នុង​មួយ​គីឡូក្រាម​បើទោះ​បី​ជា 60 ទៅ 70 វ៉ាត់​ម៉ោង​វា​នៅ​តែ​ជា​ចំនួន​មួយ​ដែល​អាច​ទទួល​យក​បាន។ ពួក​វា​កាន់​សម្រាប់​ការ​បញ្ចូល​ដែល lithium-ion Battery អាច​បាត់​ប្រមាណ​ជា៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​សាក​បញ្ចូល​ក្នុង​រយៈ​ពេល​មួយ​ ខែ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង NiMH Battery គឺ​បាត់​ទៅ​ដល់​២០​ភាគរយ​ក្នុង​មួយ​ខែ។ និយាយ​បែប​នេះ​មិន​មែន​ថា Lithium-ion ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ​គឺវា​នៅ​មាន​គុណ​វិបត្តិ​មួយ​ចំនួន​ផង​ដែរ។ ថ្ម​នេះ​ចាប់​ផ្ដើម​ធ្លាក់​គុណភាព​ភ្លាមៗ​នៅ​ពេល​ពួក​វា​នាំ​ចេញ​ពី​រោង​ ចក្រ។ ពួក​វា​អាច​រក្សា​បាន​ប្រមាណ​ជា​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ​គិត​ចាប់​ពី​ថ្ងៃ ​ដែល​អ្នក​ផលិត​បាន​បង្កើត​វា​ក្នុង​នោះ​មិន​ខ្វល់​ថា​អ្នក​បាន​ប្រើប្រាស់​ វា​ឬ​អត់។ ពួក​វា​ងាយ​នឹង​ឡើង​សីតុណ្ហភាព​ខ្ពស់​ជា​ទី​បំផុត។ ការ​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កញ្ចប់​នៃLithium-ion ចាប់​ផ្ដើម​បាត់​គុណភាព​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ជាង​ពេល​ធម្មតា។ ហើយ​ម៉្យាង​ទៀត​ប្រសិន​ជា​អ្នក​លែង​ធ្វើ​ការ​សាក​ទាំង​ស្រុង​នោះ​វា​អាច​ជា​ បញ្ហា​ធ្វើ​ឲ្យ​វា​អាច​ខូច​បាន។ សម្រាប់​ថ្ម Lithium-ion មួយ​ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ថាមពលថ្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​រយៈ On-Board លើ​កុំព្យូទ័រ។ បែប​នេះ​ធ្វើ​ឲ្យ​ថ្ម​មាន​ភាព​ប្រសើរ​ជាង​កាល​ដែល​យើង​យក​វា​មក​ប្រើប្រាស់​ តែ​ម្ដង។ វា​ក៏​អាច​ជា​សំណាង​អាក្រក់​មួយ​ក្នុង​ចំណោម​សំណាង​ល្អ​៩៩​ទៀត​ប្រសិន​ជា​ ថ្ម​នេះ​មាន​បញ្ហា​ដែល​វា​អាច​បណ្ដល​ឲ្យ​ផ្ទុះ​ទៅ​ជា​អណ្ដាត​ភ្លើង។
ស្វែង​យល់​ពី​ផ្នែក​ខាង​ក្នុង​នៃ​ថ្ម Lithium-ion
Lithium-ion មួយ​បន្ទះ​ធ្វើ​ឡើង​មាន​ទ្រង់​ទ្រាយ​ស្ដើង​និង​ទំហំ​ប៉ុន​គ្នា​ប៉ុន្តែ​ពួក​ វា​ទាំង​អស់​នៅ​ផ្នែក​ខាង​ក្នុង​មើល​ទៅ​ដូច​គ្នា។ ប្រសិន​ជា​អ្នក​ចង់​ធ្វើ​ការ​បំបែក​វា​ចេញ​ពី​គ្នា​បញ្ហា​គឺ​យើង​នឹង​ពិបាក​ រៀប​ចូល​ទៅ​វិញ​ឲ្យ​ត្រឹម​ត្រូវ​ដូច​ដើម​និង​អាច​ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ​បាន។
ប្រសិន​ណា​ជា​ថ្ម​កើន​ឡើង​កំដៅ​ខ្លាំង​កំឡុង​ពេល​សាក​ឬ​ប្រើ​ប្រាស់​នោះ​ កុំព្យូទ័រ​គួរ​តែ​ធ្វើការ Shutdown ដើម្បី​​សម្រាល​នូវ​ការ​សាយ​ភាយ​កំដៅ​ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ភាព​ត្រជាក់។ ប្រសិន​ជា​អ្នក​ទុក​នូវ Laptop របស់​អ្នក​នៅ​ក្នុង​រថយន្ត​ដែល​មាន​កំដៅ​ខ្លាំង​ហើយ​និង​ព្យាយាម​ប្រើ Laptop នោះ​ស្ថានភាព​ពេល​នេះ​គួរ​តែ​ចៀស​វាង​ការ​បើក​ប្រើប្រាស់​រហូត​ទាល់​តែ Laptop នោះ​មាន​សីតុណ្ហភាព​ដូច​ប្រក្រតី​វិញ។ ប្រសិន​ជា​ថ្ម​នីមួយៗ (Cells) ធ្លាប់​មិន​បាន​សាក​ទាល់​តែ​សោះ​នោះ​បន្ទះ​ថ្ម​នឹង​លែង​ដំណើរ​ការ​ពីព្រោះ​ កូន​ថ្ម​នីមួយៗ​ត្រូវ​បាន​ខូច។ វា​ប្រហែល​ជា​ត្រូវ​តាម​ដាន​ទៅ​លើ​ចំនួន​ដង​នៃ​ការ​សាក​/មិន​សាក​និង​រក្សា​ ទុក​ព័ត៌មាន​ដូច្នេះ​ប្រដាប់​វាស់ Lap­Top Battery អាច​នឹង​ប្រាប់​អ្នក​ចំនួន​ប៉ុន្មាន​ដង​ដែល​អ្នក​បាន​សាក​កន្លង​មក​នៅ​លើ​ ថ្ម។
អំពី​គ្រាប់​ថ្ម​ដែល​យើង​និយម​ហៅ​ថា​Cell
ដូច​ដែល​ថ្ម​ភាគ​ច្រើន​ដែល​អ្នក​ធ្លាប់​គាស់​មើល​ផ្នែក​ខាង​ក្នុង​គឺ​ផលិត​ ចេញ​ពី​លោហធាតុ។ ការ​ប្រើ​ប្រាស់​លោហ​ធាតុ​គឺ​ជា​ភាព​សំខាន់​ទូទៅ​ពី​ព្រោះ​ថ្ម​អាច​នឹង​ ត្រូវ​បាន​រង​សម្ពាធ។ រឿង​លោហធាតុ​នេះ​មាន​ប្រភេទ​ខ្លះ​មាន​រុន​ខ្យល់​ដើម្បី​បន្ធូបន្ថយ​ទៅ​លើ​ សម្ពាធ។ ប្រសិន​ជា​ថ្ម​ធ្លាប់​ទទួល​នូវ​កំដៅ​ខ្លាំង​ដូច្នេះ​វា​អាច​នឹង​ជា​បញ្ហា​ ផ្ទុះ​ឡើង​ដោយ​សារ​សម្ពាធ​កើន​ឡើង​សម្រាប់​ករណី​នេះ​បើ​មាន​រុន​សម្រាប់​ បញ្ចេញ​ខ្យល់​គឺ​វា​អាច​បន្ថយ​ទៅ​លើ​ការ​កើន​ឡើង​នៃ​សម្ពាធ​បាន។ ថ្ម​នឹង​ប្រហែល​ជា​លែង​ប្រើ​ប្រាស់​បាន​ត​ទៅ​ទៀត​ដូច្នេះ​នេះ​ជាអ្វី​ដែល​ គួរ​តែ​ចៀស​វាង។ រុន​ត្រូវ​តែ​មាន​នៅ​ក្នុង​នោះ​ក្នុង​គោល​បំណង​សុវត្ថិភាព។ ដូច្នេះ​គឺ​ PTC (Positive Temperature Co­Efficient) បើក​បន្ទះ​នោះ​នឹង​រក្សា​នូវ​ថ្ម​ពី​ការ​កើន​ឡើង​នៃ​កំដៅ។ លោហៈ​ធាតុ​មួយ​គ្រាប់​នេះ​មាន​សន្លឹក​មុខងារ​ជា​ច្រើន​ទៀត​នៅ​ជាមួយ​គ្នា​ ដែល​មាន​នាទី​ខុសៗ​គ្នា។

ចលនា​នៃ lithium ions កើត​ឡើង​នូវ​កម្រិត​វ៉ុល​ខ្ពស់​ស្មើគ្នា​ដូច្នេះ​នូវរាល់​កូន (Cell) នីមួយ​ៗ​អាច​បង្កើត​ថាមពល​បាន 3.7វ៉ុល។ បែបនេះ​វា​មាន​កម្រិត​ខ្ពស់​ច្រើនជាង​ធម្មតា 1.5 វ៉ុល​នៃថ្ម​ប្រភេទ​ធម្មតា AA Alkaline ដែល​អ្នកអាច​ទិញ​បាន​នៅលើ​ទីផ្សារ​ហើយ ជួយបាន​ច្រើន​ក្នុង​ការ​បង្កើត lithium-ion Battery ឲ្យមាន​លក្ខណៈ​តូចហើយណែន​ជាមួយនឹង​ខ្នាត​ដ៏តូច​ដូចជា​ ទូរស័ព្ទ។គន្លឹះក្នុងការបង្កើនថាមពលថ្មឲ្យ ប្រើប្រាស់បានយូ
+ បិទ​ប្រព័ន្ធ Wireless (Wi-Fi) និង Blutooth ក្នុង​ករណី​អស់​តម្រូវការ​ប្រើប្រាស់​ដែល Laptop ភាគច្រើន​មាន Function Key ដែលអាច​បិទ​មុខងារ​ទាំង​នេះ​និង Laptop មួយចំនួន​ទៀត​មាន​ជា​កុង​តាក់​បិទ​ដោយ​ផ្ទាល់​តែម្ដង។
+ ការ​លេងហ្គេម​ស្ដាប់​តន្រ្តី​ឬមើលវីដេអូ​ជា​កត្តា​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ ស៊ីខ្លាំង​បំផុត​ព្រោះ Processor ត្រូវអាន​និង​គិតខ្លាំង​ជាពិសេស​កុំឡុង​ពេល​លេង​ហ្គេម។
+ ផ្ដាច់​ចោល​នូវឧបករណ៌​ដោត​ចល័ត​ទាំងឡាយ​ដែល​មាន​ដោត​ជាមួយ Laptop តួយ៉ាង​មាន​ដូចជា Flash Drive, Hard Disk External, Optical Mouse ដែល​មាន​រំលេច​ភ្លើង​ច្រើន,Blue­Tooth,Infrared,Wireless USB, USB Hub ជាពិសេស​កង្ហា​សម្រាប់​ដោត​ជំនួយ​ឲ្យ​ត្រជាក់​(ដោយ​ឡែក​ចំនុច​នេះ​លក្ខខ័ណ្ឌ ​ល្អ​សម្រាប់​ជួយ​ឲ្យ​បន្ទះ​ថ្ម​ត្រជាក់​ជួយកាត់​បន្ថយ​កំដៅ​ធ្វើឲ្យ​ថ្ម​ ប្រើប្រាស់​បាន​យូរ)។
+ គួរកែ​តម្រូវ​ទៅលើ​ពន្លឺ​និង​កម្រិត​ពណ៌​លើអេក្រង់​ឲ្យ​មាន​លក្ខណៈ​ស្រទំ​បន្ដិច​ដើម្បី​សន្សំ​សំចៃ​ថាមពល។
+ ប្រើ​មុខ​ងារ Power Option ដើម្បី​ជ្រើស​រើស Power Scheme ណា​មួយ​ដែល​ត្រឹម​ត្រូវ។
+ គួរ​តែ​បន្ថយ​ឬ​បិទ​ចោល​តែ​ម្ដង​នូវ​សម្លេង​ប្រសិន​គ្មាន​ការ​ប្រើ​ប្រាស់
+ បិទ​ចោល​នូវ​ការ​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ឬមុខងារ​កំណត់​ ជា​មុន (Scheduled Task) ឬ​លក្ខណៈ​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ (Auto Save Feature) នៅ​ក្នុង​កម្មវិធី​ផ្សេងៗ។
+ ប្រសិន​ជា​ម៉ាស៊ីន​មាន​ភ្ជាប់​កាត Wireless ឬ​កាត​ផ្សេងៗ​នោះ​គួរ​តែ​ដក​ចោល​ឬ​បិទ​ចោល (Disable) ។
+ កម្មវិធី​មួយ​ចំនួន​ដែល​ត្រូវ​ដំណើរ​ការ​លើ​ស៊ីឌី​ជា​ពិសេស​ហ្គេម​នោះ​គួរ​ តែ​ប្រើ​វិធី​សាស្រ្ត​ថត​ចម្លង​ចូល Hard Disk ឬ​ប្រើ Virtual Drive ជំនួស​ដោយ​ការ​ប្រើ Optical Drive ដែល​ត្រូវ​ចំណាយ​ថាមពល​ច្រើន​ក្នុង​ការ​អាន​ទិន្នន័យ​លើ​ឌីស។
-គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​មុខងារ Stand by, Sleep, និង Hi­Bernate ថា​តើ​ប្រើ​មុខងារ​ណា​មួយ​សន្សំ​សំចៃ​ខ្ពស់។
គន្លឺះ​ក្នុង​ការ​ថែ​ទាំ​ថ្ម​ឲ្យ​ប្រើប្រាស់​បាន​យូ​អង្វែង
+ សូម​ដក​ថ្ម​ចេញ​ពី​ម៉ាស៊ីន​ករណី​ដែល​អ្នក​មិន​បាន​បើក​ប្រើប្រាស់​រយៈ​ពេល​យូរ។
+ មិន​ត្រូវ​ដាក់​ថ្ម​ឲ្យ​បែរ​ចំ​ពន្លឺខ្លាំងឬ​ជិត​កំដៅ​ដែល​មាន​សីតុណ្ហភាព​ ខ្ពស់​ឬ​​ត្រជាក់​ខ្លាំង។ ជា​ពិសេស​កុំ​ទុក​ថ្ម​របស់​អ្នក​នៅ​ក្នុង​រថយន្ត​នា​រដូវ​ក្ដៅ។ ថ្ម​ជា​ច្រើន​ដែល​ក្ដៅ​គឺ​ងាយ​នឹង​លែង​សាក​ណាស់​ហើយ​ត្រជាក់​វិញ​ក៏​មិន​អាច ​បង្កើត​ថាម​ពល​ភ្លើង​បាន​ខ្លាំង​ដែរ។
+ ប្រសើរ​បំផុត​ប្រសិន​ជា​អ្នក​ដោត​ប្រដាប់​សាក​ថ្ម (Charger Adapter) ទៅ​កាន់ UPS ឬ​ឧបករណ៍​សុវត្ថិភាព​ការពារ​ចរន្តភ្លើង។
+ គួរ​តែ​សាក​ទុកចោល​​​ដោយ​មិន​ប្រើប្រាស់​រយៈ​ពេល​ពី​៨​ទៅ​១២​ម៉ោង​សម្រាប់​ ថ្ម​ដែល​ថ្មី(ពេល​ទិញ Laptop ថ្មី​មក​ប្រើប្រាស់​ដំបូង) បន្ទាប់​មក​ឈប់​សាក​រួច​ប្រើប្រាស់​រហូត​ដល់​ជិត​អស់​រួច​បន្ត​សាក​ទៀត​ធ្វើ ​បែប​នេះ​ពីពីរ​ទៅ​បី​ដង​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ ការ​កាន់​ភ្លើង​បាន​យូរ។
+ សម្រាប់​ម៉ាស៊ីន Laptop ដែល​ប្រើ​ប្រាស់​លើតុ​ជំនួស​ឲ្យ​ម៉ាស៊ីន Desktop PC នោះ​ថ្ម​គួតែ​ប្រើ​ដោយ​មិន​ចាំ​បាច់​សាក​ថ្ម​ត​ទៅ​ទៀត​ដោយ​ដក​បន្ទះ​ថ្ម​ចេញ ​តែ​ម្ដង។ មុន​ពេល​ដក​នោះ​គួរ​តែ​កុំ​សាក​ឲ្យ​ពេញ​ពេក​គឺ​នៅ​ចន្លោះ​ពី​៤០​ទៅ​៥០​ភាគរយ ​សម្រាប់​ការ​សាក​ពេញ​១០០ ភាគរយ។ ប៉ុន្តែ​ក៏​ត្រូវ​ដោត​ចូល​វិញ​ដើម្បី​សាក​ប្រើ​ប្រាស់​ពីរ​ទៅ​បី​ដង​ដែរ​ ក្នុង​មួយ​ខែ។
+ ការ​ទុក​ថ្ម​មួយ​ចោល​នៅ​ក្នុង Laptop ខណៈ​ពេល​ដែល​កំពុង​ប្រើប្រាស់​ភ្លើង​ចេញ​ផ្ទាល់​ពីប្រភព​សម្រាប់​រយៈពេល​យូរ ​វា​អាច​នឹង​ធ្វើ​ឲ្យ​ថ្ម​សាក​ជាប់​រហូត​ហើយ​វា​នឹង​ធ្វើ​កាត់​បន្ថយ​ទៅ​លើ​ អាយុ​កាល​ប្រើ​នៃ​វដ្ដ​របស់​ថ្ម។
+ គួរ​កុំ​ដំណើរ​ការ​ថ្ម​រហូត​ដល់​អស់​ថាមពល​ឲ្យ​ស្រស់ (លក្ខខ័ណ្ឌ​នេះ​អាច​ដោះស្រាយ​បាន​ដោយ​យើង​អាច​កំណត់​នៅ​ត្រង់ Power Scheme ដើម្បី​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់ )។
+ អ្នក​ពុំ​គួរ​សាក​ថ្ម​ញឹកញាប់​រាល់​ពេល​ពេក​ទេ​គួរ​តែ​សាក​ម្ដង​ឲ្យ​ពេញ​រួច​ប្រើប្រាស់ទើប​ជា​ការ​ប្រសើរ។
+ ត្រូវ​រក្សា​ភាព​ត្រជាក់​ជា​និច្ច​ព្រោះ​កំដៅ​អាច​ធ្វើឲ្យ​ថ្ម​ឆាប់​ខូច​និង ​កាត់បន្ថយ​អាយុ​កាល​ប្រើប្រាស់​ផងដែរ។ ប្រការ​គួរ​ចៀស​វាង​គឺ​នៅ​ពេល​ប្រើប្រាស់​ត្រូវ​ប្រាកដ​ថា​រន្ធខ្យល់​ចេញ​ ចូល​របស់​កង្ហារ​នៅលើ​ម៉ាស៊ីន Laptop មិន​ត្រូវ​បាន​បាំង​នោះ​ឡើយ។ ចូរ​កុំ​ប្រើ​ប្រាស់​ឬ​ដាក់​វា​នៅ​លើ​ខ្នើយ​ឬ​​ភួយ​ទុន​ៗ​ព្រោះវា​ធ្វើ​ឲ្យ​ បាំង​ដល់​ចរន្ត​ខ្យល់​ចេញ​ចូល​របស់​កង្ហា​ដែរ​វា​អាច​បង្ក​ឲ្យ​ឆេះ​បាន។
+ ប្រសិន​ជា​អ្នក​ធ្វើការ​ដោយ​ប្រើ​ជា​មួយ​ភ្លើង​ AC តែ​ម៉្យាង​រយៈ​ពេល​យូរ​នោះ​គួរ​តែ​ធ្វើ​ការ​ដក​វា​ចេញពី​ម៉ាស៊ីន​ជា​មុន​ ដើម្បី​ផ្ដល់​ពេល​សម្រាក​ដល់​វា។
+កុំទុក​ម៉ាស៊ីន​ដែល​ទើប​តែ​បិទ​ពី​ការ​ប្រើប្រាស់​ដែល​មាន​កំដៅ​ក្ដៅ​ទៅ​ក្នុង​កាបូប​ឬ​ប្រអប់​បិទ​ជិត៕

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: