អីយ៉ាផ្សព្វផ្សាយអំពីបញ្ហានេះមួយសិន

តើ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្វីខ្លះ​ដែល​អ្នក​មិន​គួរ​ចែក​រំលែក​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គមតើ​អ្នក​បាន​គិត​ពី​សុវត្ថិភាព​ដែរ​ឬ​ទេ? ​ពេល​អ្នក​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​ សង្គម​ Twitter,​ Facebook,​ Myspace ​ហើយ​និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​ទៀត។​ អ្នក​ដឹង​ទេ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទាំង​នោះ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ ដើម្បី​ទំនាក់​​ទំនង​ជាមួយ​អ្នក​ប្រើ​ប្រាស់​ដ៏ទៃ​ទៀត​ក្នុង​អ៊ីនធឺណិត។​ ហើយ​ក្នុង​បច្ចុប្បន្ន​នេះ​យុវវ័យ​៣៥​ភាគរយ​ដែល​បាន​ប្រើ​ប្រាស់​អ៊ីនធឺណិត​ មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​មាន​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​ សង្គម​មួយ​ ហើយ​៥១​ភាគរយ​ផ្សេង​ទៀត​មាន​ច្រើន​ជាង​មួយ​ ដែល​អ្នក​ទាំងនោះ​ស្ថិត​ក្នុង​ចន្លោះ​ពី​អាយុ​១៨​ដល់​២៤​ឆ្នាំ។

ថ្វី​បើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ជា​មធ្យោបាយ​ដ៏​ពេញ​និយម​ដើម្បី​រក្សា​ ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​តែ​ ពួកគេ​អាច​មិន​មាន​សុវត្ថិភាព​ផង​ដែរ។ ​ដោយ​ការ​បង្ហោះ​រូបភាព​ឬ​ព័ត៌មាន​ពិត​ប្រាកដ​នៅ​ក្នុង​ទីតាំង​(Site) ហើយ​អ្នក​អាច​ធ្លាក់​ក្នុង​ការ​បោក​បញ្ឆោត ​ក្លាយ​ជា​ជនរង​គ្រោះ​ដោយ​ឧក្រិដ្ឋកម្ម​ឬ​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ ​
១. ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ​អ្នក​អាច​ធ្លាក់​ក្នុង​ការ​លួច​បន្លំ​អត្តសញ្ញាណ​របស់​អ្នក។

២. ឈ្មោះ​ពិត​របស់​អ្នក៖​ មាន​ទីតាំង​(Sits)​មួយ​ចំនួន​ប្រើ​ឈ្មោះ​ពិត​របស់​អ្នក​ដើម្បី​ធ្វើការ​ផ្ទៀង​ផ្ទាត់​ថា​អ្នក​ជា​នរណា។

៣. អាសយដ្ឋាន​៖ វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែរ ​ព្រោះ​អាច​ត្រូវ​បាន​គេ​លួច​បន្លំ​ឬ​ភាន់​ច្រឡំ​និង​មុខសញ្ញា​របស់​ចោរ​ផង​ដែរ។

៤. ថ្ងៃ​ឈប់​សម្រាក៖​ ប្រសិនបើ​អ្នក​បាន​បង្ហោះ​ឬ ​Update ​សារ​ពី​ដំណើរ​កម្សាន្ត​ណាមួយ​របស់​អ្នក​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​ប្រៀប​ដូចជា​អ្នក​បាន​ប្រាប់​ទីកន្លែង​ដែល​អ្នក​នឹង​ទៅ​លេង​កម្សាន្ត​ដល់​ ជន​អាក្រក់​ទាំងឡាយ​ណា​ដែល​មាន​បំណង​មិន​ល្អ​ចំពោះ​អ្នក​អញ្ចឹង។

៥. ការ​វិលត្រឡប់​មក​ផ្ទះ​របស់​អ្នក​វិញ៖​ ចំពោះ​ចំណុច​នេះ​វា​ក៏​ដូចជា​ចំណុច​ទីបួន​​នោះ​ដែរ។

៦.ការ​បង្ហោះ​រូប​អាសអាភាស​ឬ​បង្ហាញ​កេរខ្មាស​៖ អ្នក​មិន​ ត្រូវ​បង្ហោះ​រូបភាព​អាសអាភាស​ឬ​បង្ហាញ​កេរខ្មាស​នៅ​លើ​ទីតាំង​ណា​មួយ​នៅ​លើ ​​អ៊ីនធឺណិត​នោះ​ព្រោះ​បើ​យោង​តាម​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៩ ​​មាត្រា​២៤៩​ មាន​ចែង​អំពី​ការ​បង្ហាញ​​កេរខ្មាស​ក្នុង​ទី​សាធារណៈ​ត្រូវ​ទទួល​ទោស​ដាក់​ ពន្ធនាគារ​ពី​ ប្រាំ​មួយ​ថ្ងៃ​ដល់​​បី​ខែ​និង​ពិន័យ​ជា​ប្រាក់​ពី​ពីរ​សែន​រៀល​ទៅ​ប្រាំ​​ សែន​រៀល។

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

៧. លេខ​ទូរស័ព្ទ៖​ ការ​ចែករំលែក​លេខ​ទូរស័ព្ទ​របស់​អ្នក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អាច​ បណ្ដាល​ឱ្យ​ជន​ដែល​មាន​បំណង​មិនល្អ​ទាំង​ឡាយ​ណា​អ្នក​កាន់​តែ​មាន​ភាព​ ងាយស្រួល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក។

៨. ឈ្មោះ​កូន​របស់​អ្នក៖ ​ត្រង់​ចំណុច​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដល់​សុវត្ថិភាព​កូន​របស់​អ្នក​ផង​ដែរ។
៩. កុំ​បង្ហោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជា​សាធារណៈ​ អ្នក​គួរ​ តែ​រក្សាទុក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ជា​លក្ខណ​ឯកជន​ប្រសើរ​ជាង​ការ​ ចែករំលែក​ដែល​អ្នក​គិត​ថា​មិន​សូវ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​ខ្លួន ​ព្រោះ​ការ​ចែករំលែក​ព័ត៌មាន​ទាំងនោះ​អាច​ធ្វើ​ឱ្យ​សុវត្ថិភាព​របស់​អ្នក​ ត្រូវ​បាន​កាត់បន្ថយ។

ប្រភពពត៌មានដើម CM

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

2 Responses to អីយ៉ាផ្សព្វផ្សាយអំពីបញ្ហានេះមួយសិន

  1. Kim Thaku says:

    អាទី៦គ្រាន់តែសរសេរបានហើយចាំបាច់អីដល់ទៅដាក់រូបនឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: