មធ្យោបាយ​ពិសេស​ក្នុង​ការ​បំបាំង​កាយ​ឯកសារ​និង​ថត​ឯកសារ​នៅ​លើ​USB Drive

USB Drive បាន​ក្លាយ​ជា​ឧបករណ៏​មួយ​ដ៏ពេញ​និយម​សំរាប់​ជំនួស​ទៅ​លើ​ស៊ីឌី​និង​ឌីវីឌី​​ និង​ឧបករណ៏​ផ្ទុក​ទិន្នន័យ​ដទៃ​ៗ​ទៀត​។​​ចំនួន​នៃ​ការ​ប្រើប្រាស់​ដ៏​ច្រើន​ សន្ឋឹក​សន្ឋាប់​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ដែល​ធ្វើ​ឲ្យ​ឧបករណ៏​USB មាន​ការ​ពេញ​និយម​បំផុត។​ឥឡូវ​នេះ​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​យក​តាម​ខ្លួន​ នូវ​ឯក​សារ​សំខាន់​​ៗរបស់​ខ្លួន​កម្មវិធី​ដំណើរ​ការ​ឯករាជ្យ​(Portable Apps) ជា​មួយ​USB Drive។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រសិន​ជា​អ្នក​មាន​តំរូវ​ការ​​ច្រើន​ក្នុង​ការ​ ចែក​រំលែក​នូវ​USB Drive របស់​អ្នក​ទៅ​ឲ្យ​មិត្ត​រួម​ការងារ​ឬ​មិត្តភ័ក្រ​ប្រើប្រាស់​នោះ​វា​បាន​ ក្លាយ​គឺ​ជា​រឿង​ពិបាក​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​ព្រោះ​ពេល​ខ្លះ​ឯកសារ​ សំខាន់​របស់​អ្នក​មាន​នៅ​ក្នុង​នោះ​ដែល​ជា​ពត័មាន​សំងាត់​មិន​អាច​ឲ្យ​នណា​ ដឹង​បាន​ឡើយ។​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ដោយ​លោក​អ្នក​គ្រាន់​តែ​សាកល្បង​ ជាមួយ​កម្មវិធី​WinMend Folder Hidden។​នេះ​ជា​កម្ម​វិធី​តូច​មួយ​តែ​យើង​អាច​ថា​ជា​កម្មវិធី​ពិសេស​មួយ​ផង​ ​ដែរ​ពីព្រោះ​វា​អាច​ប្រើ​ដោយ​ស៊េរី​និង​ប្រសិទ្ឋភាព​ខ្ពស់​គ្មាន​នណា​អាច​ ដឹង​ថា​យើង​កំពុង​តែ​លាក់​ឯកសារ​ឬ​ថត​ឯកសារ​នៅ​ក្នុង​Flash នោះ​ឡើយ។​ទោះ​បី​ជា​យើង​បាន​បើក​មុខ​ងារ​បង្ហាញ​ឯកសារ​នៅ​ក្នុង​Windows Explorer ហើយ​អស់​ក៏​ដោយ​ក៏​វា​មិន​បាន​បង្ហាញ​ឡើយ។​ហើយ​ឯកសារ​ឬ​ថត​ឯកសារ​ដែល បាន​លាក់​​នៅ​លើ​USB Driveនេះ​ទៀត​សោត​គឺ​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ម៉ាស៊ីន​ផ្សេង​នោះ​ឡើយ គឺ​ត្រូវ​បាន​លាក់​យ៉ាង​សម្ងាត់​បំផុត​ទោះ​បី​ជា​យក​USB Drive ទៅ​ដោត​ដល់​ទី​ណា​ក៏​ដោយ​។ សូម​ធ្វើការ​ដំឡើង​កម្មវិធី​នេះ​(កម្មវិធី​មាន​នៅ​ក្នុង​ស៊ីឌី​ក្នុង​ផ្នែក​ Bonus​ឬ​ចូល​ទៅ​យក​នៅ​ទីតាំងៈ​http://www.winmend.com/folder-hidden)។របៀប​ នៃ​ការ​ប្រើប្រាស់​​គឺ​មាន​ភាព​ងាយស្រួល​បំផុត​ដំបូង​ឡើយ​អ្នក​ចាំបាច់​ ត្រូវ​កំណត់​លេខ​សំងាត់​ដើម្បី​ចូល​កម្មវិធី​ជា​មុន​សិន។​បន្ទាប់​មក​យើង​ នឹង​ឃើញ​ផ្ទាំង​កម្ម​វិធី​ដូច​ខាង​ក្រោមៈ

ឯកសារ​និង​ថត​ឯកសារ​ដែល​បាន​លាក់​ទាំងឡាយ​នឹង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​ ទោះ​បីជា​Drive ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ឋ​ដំណើរ​ការ​ផ្សេង​ទៀត​នៅ​លើ​ កុំព្យូទ័រ​ដូចគ្នា​ឬ​ក៏​ដំឡើង​សារ​ជាថ្មី​នៅ​លើ​ម៉ាស៊ីន​ផ្សេង​ទៀត។អ្នក​ អាច​កំណត់​លេខ​សម្ខាត់​សំរាប់​WinMend ដែល​ទើប​តែ​ដំឡើង​នៅ​លើ​ម៉ាស៊ីន​ដែល​គ្មាន​កម្មវិធី​នេះ​ប៉ុនែ្ត​ឯកសា​ រទាំងឡាយ​ដែល​បាន​លាក់​នៅ​ក្នុង​Flash Drive គឺ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ​លុះ​ត្រា​តែ​អ្នក​វាយ​នូវ​លេខ​សំងាត់​ដែល​ យើង​បាន​ដាក់​នៅ​លើ​ម៉ាស៊ីន​ដំបូង​ឲ្យ​ត្រូវ​ជា​មុន​សិន​ទើប​អាច​ដោះ​ជំរើស​ លាក់​បាន។​នេះស​បញ្ជាក់​ឲ្យ​ឃើញ​ពី​សុវត្ថិ​ភាព​ខ្លាំង​ក្លា​បំផុត​ដែល​អ្នក ​ប្រើប្រាស់​ដទៃ​ទៀត​ពិបាក​នឹង​ចូល​យក​ឯកសារ​របស់​អ្នក​ប្រើប្រាស់។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: