បញ្ចូល​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង Windows 7 Desktop Context Menu

អ្នក​អាច​បញ្ចូល​ឈ្មោះ​របស់​អ្នក​នៅ​ផ្នែក​ខាង​លើ ​បង្អស់​នៃ​ម៉ឺនុយ ​ហើយ​អាច​បើក​កម្មវិធី​ផ្សេងៗ​ Explorer​,​ Document ​folder ​ឬ ​User Accounts ​ដោយ​ចុច​នៅ​លើ​វា​។ ​អ្នក​ក៏​អាច​បញ្ចូល​ផង​ដែរ​នូវ ​Icon ​ដល់​ម៉ឺនុយ​នោះ​។​
ជំហានទី១៖ ​សូម​វាយ ​regedit ​ក្នុង​ Run ​ឬ ​Startmenu ​search box ​ហើយ​ចុច​ Enter​។ ​វា​នឹង​បើក​កម្ម​វិធី Registry​ Editor។
ជំហានទី២៖ ​សូម​ចូល​ទៅ​កាន់ ​HKEY_CLASSES_ROOT\Desktop​Background\​Shell
ជំហានទី៣៖ ឥឡូវនេះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ Key ថ្មី​មួយ នៅ​ក្រោម ”Shell”​ Key​។ ចុច​ Mouse ​ស្ដាំ​​នៅ​លើ​ ”Shell” ​Key និង​ជ្រើស​រើស​យក​ New​ =>​ Key។ ដាក់​ឈ្មោះ​ណា​មួយ​ដែល​អ្នក​ ចង់​បាន​ឲ្យ​ Key ថ្មី ​(គ្មាន​ធ្មេញ​កណ្ដារ​)
ជំហានទី ៤៖ ឥឡូវ​នេះ​នៅ​ផ្នែក​ខាង​ស្កាំ​ សូម​ប្ដូរ​តម្លៃ​នៃ ”Default” ទៅ​កាន់​ឈ្មោះ​ណា​មួយ​ដែល​អ្នក​ ចង់​បាន ដើម្បី​បង្ហាញ​វា​នៅ​ក្នុង​ Desktop​ Context Menu។ សម្រាប់​ក្នុង​ទំព័រ​នេះ​យើង​ជ្រើស “ស៊ា តារ៉ា” ដើម្បី​ជា​ឧទាហរណ៍។
ជំហានទី ៥៖ ឥឡូវ​នេះ​សូម​ចុច Mouse ស្ដាំ​នៅ​លើ Key ថ្មី​នោះ​ ដែល​យើង​បាន​បង្កើត​នៅ​ក្នុង​ជំហាន​ទី​៣​ ឧទាហរណ៍ ​Name ហើយ​ជ្រើស​រើស​ New => Key។ ដាក់​ឈ្មោះ​ឲ្យ ​Key ថា​ command។
ជំហានទី៦៖ នៅ​ផ្នែក​ខាង​ស្តាំ​ សូម​ប្តូរ​តម្លៃ ”Default” ទៅជា User explorer.exe ប្រសិន​ណា​ជា​អ្នក​ចង់ បើក Explorer ដោយ គ្រាន់​តែ​ចុច​លើ​វា។ យើង​បាន​ជ្រើសរើស​ Control userpasswords ដើម្បី​បើក​ User Account Applet នៅ​ក្នុង​ឧទាហរណ៍​របស់​យើង​។
ជំហានទី៧៖ កំណត់​នូវ Icon សម្រាប់​ Shortcut ជ្រើស​នូវ Key ដែល​បាន​បង្កើត​នូវ​ក្នុង​ជំហាន​ទី​៣ ហើយ​នៅ ផ្នែក​ខាង​ស្តាំ សូម​បង្កើត​ តម្លៃ ​String ​ឈ្មោះ ”Icon”។ កំណត់​តម្លៃ​របស់​វា​តាម icon ដែល​អ្នក​ចង់​បាន​។ ជា​ឧទាហរណ៍​យើង​បាន​កំណត់​វា​ជា imageres.dll, ​204 ក្នុង​ឧទាហរណ៍​របស់​យើង​។
​ ដើម្បី​កំណត់​ទី​តាំង​នៅ​ក្នុង ​Context Menu​ នោះ ​សូម​បង្កើត​ តម្លៃ ​String ​មួយ​ឈ្មោះ ​”Position” ហើយ​នឹង កំណត់​តំម្លៃ​ជា Top (To show it at top), Bottom (To show it at bottom) ​យើង​បាន​កំណត់​វា​នៅ​ផ្នែក​ខាង​លើ​បង្អស់

ជំហានទី​ ៨៖ ការងារ​ត្រូវ​បញ្ចប់​ ឥឡូវ​នេះ​អ្នក​អាច​ឃើញ​ឈ្មោះ​ របស់​អ្នក​ជាមួយ​នឹង​ Icon នៅ​ក្នុង Desktop ​Context ​Menu​។ អ្នក​ក៏​អាច​សរសេរ​ជា Script Registry តែ​ម្ដង​ដើម្បី​អនុវត្តន៍​ ការងារ​ដោយ​ស្វ័យ​ប្រវត្តិ បន្ទាប់​មក Paste កូដ​ខាង​ក្រោម​នេះ ទៅ​ក្នុង​ Notepad ​ហើយ Save ​ឯក​សារ​នេះ​ជា​ ប្រភេទ .​reg។
Windows Registry Editor Version 5.00
[HKEY_CLASSES_ROOT\DesktopBackground\Shell\name]@=”ស៊ា តារ៉ា” “Icon”=”imageres.dll,204”“Position”=”Top”
[HKEY_CLASSES_ROOT\DesktopBackground\Shell\name\command]@=”Control userpasswords”
ចុច​ពីរ​ដង​ដើម្បី​ដំណើរ​ការ ​ហើយ​វា​នឹង​បញ្ចូល​ Shortcut ទៅក្នុង Desktop Context Menu អ្នក​ជា​មិន​ខាន​ ។ លទ្ឋ​ផល ដែល​យើង​ទទួល​បាន​មាន​ទម្រង់​ដូច​ខាង​ក្រោមៈ

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: