ធ្វើឲ្យកម្មវិធី​Windows Media Player បង្ហាញនៅលើ​Taskbar Toolbar ក្នុង​Windows 7

Windows 7 បាន​ចាប់​កំណើត​ឡើង​ជាមួយ​នឹង​លក្ខណៈ​ថ្មីៗ​​ជាច្រើន​ហើយ​ក្នុង​នោះ​ដែរ​ ក៏បាន​កែ​ប្រែទៅ​លើ​លក្ខណៈ​មួយ​ចំនួន​ដែរ​ធ្វើ​ឲ្យ​បាត់​នូវ​ទំរង់​ដើម​ដែល​ យើង​ធ្លាប់​មាន​និង​ប្រើប្រាស់។​អ្វីដែល​យើង​ចង់​សំដៅ​ទៅលើ​នោះ​គឺ​ជា​ មុខងារ​កំសាន្ត​តូច​មួយ​របស់​Windows គឺ​កម្មវិធី​ចាក់​ចំរៀង​Windows Media Player ដែល​មក​ដល់​ពេល​នេះ​​គឺ​មិន​អាច​ដាក់​បង្ហាញ​បាន​ដូច​នៅ​ក្នុង​Windows XP ដូច​មុន​ទៀត​ឡើយ។​នេះ​ជា​ចំណុច​សោក​ស្ដាយ​មួយ​ដែល​Windows 7 បាន​លុប​បំបាត់​ចំណុច​នេះ​ចោល​​។​ដូច្នេះ​ដើម្បី​ហៅ​មុខងារ​នេះ​មក​បង្ហាញ​ ខ្លួន​​ដូច​មុន​វិញ​បាន​នោះ​ត្រូវ​ឆ្លង​កាត់​នូវ​ជំហាន​មួយ​ចំនួន​ដូច​ខាង​ ក្រោមៈ
ជំហាន​ទី​១: ចុច​Mouse ស្តាំលើ​Icon Computer នៅលើ​Desktop រួច​ជ្រើស​យក​Manage ខណៈ​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​Computer Management មួយ​មក​។​ឥឡូវនេះ​សូម​ចុច​ចូល​ទៅ​កាន់​ត្រង់​Service & Application => Services។​អ្នក​អាច​បើក​ដូចគ្នា​ផង​ដែរ​ចេញ​ពី​Administrative Tools => Computer Management។​ឬក៏​អ្នក​អាច​ចូល​ដោយ​ផ្ទាល់​​ទៅ​កាន់​មុខងារ​Service ដោយ​ប្រើ​Command “Services.msc” នៅ​ក្នុង​ប្រអប់​RUN ឬ​Startmenu search box។

មក​ដល់​ចំណុច​នេះ​សូម​រំកិល​ទៅ​ផ្នែក​ខាង​ក្រោម​រួចចុច​លើ​​ពាក្យ​”Windows Media Player Network Sharing” service ហើយ​ជ្រើស​យក​ពាក្យ​”Stop”។​ខណៈ​នោះ​វា​នឹង​បញ្ឈប់​មុខ​ងារ​នោះ​ភ្លាម។

ជំហានទី២: ឥឡូវ​នេះ​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ “Take ownership” ទៅលើ​Files និង​Folders មួយ​ចំនួន​ដូច​ខាង​ក្រោមៈ
– “Windows Media Player” Folder នៅ​ក្នុង​”Program Files” Folder
– File ទាំង​ឡាយ​ដែល​ចាប់​ផ្តើម​ឡើង​ជា​មួយ​ពាក្យ​wmp នៅក្នុង​”Windows\System32” Folder
– File wmploc.dll.mui​នៅក្នុង​”Windows\System32\en-US” Folder
* របៀប​ធ្វើ​”Take ownership” ត្រូវ​អនុវត្តន៏​ដូច​ខាង​ក្រោមៈ
– សូម​ដំណើរ​ការ​ឯកសារ​Add Take Ownership Option.reg (មាន​ភ្ជាប់​មក​ជាមួយ​ស៊ីឌី​កម្ម​វិធី​ក្នុង​ផ្នែក​Bonus) ដោយ​ចុច​ពីរ​ដង​លើ​នោះ​វា​នឹង​បង្ហាញ​ដូច​ខាង​ក្រោមៈ

– ចុច​Yes

ពេល​ដែល​លោក​អ្នក​ដំណើរ​ការ​ឯកសារ​នេះ​រួចរាល់​ហើយ​យើង​នឹង​ទទួល​បាននូវ​ Context មីនុយ​ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ពាក្យ​”Take ownership”

អ្នក​ត្រូវ​ធ្វើ​”Take ownership” នេះនៅគ្រប់​Files និង​Folders ដែល​បាន​កំណត់​ខាង​លើ។
ចំណាំៈ​សូម​ធ្វើ​ការ​Backup ទុក​ជា​មុន​ដើម្បី​ការពារ​ពេល​ដែល​អ្នក​ជួប​បញ្ហា​ងាយ​ធ្វើ​ការ​Restore ត្រឡប់​មក​វិញ​នូវ​ពេល​ក្រោយ។
ជំហានទី៣: សូម​ដំឡើង​កម្មវិធី​Windows Media Player 11 សំរាប់​Windows 7 (មាន​ភ្ជាប់​មក​ជាមួយ​ស៊ីឌី​កម្ម​វិធី​ក្នុង​ផ្នែក​Bonus)។​ពេល​ដែល​ដំឡើង​ កម្មវិធី​ចប់​វា​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ​ការ​Restart ម៉ាស៊ីន​។​ដូច្នេះ​សូម​ជ្រើស​យក​ជំរើស​ទី​ពីរ​ដើម្បី​ចៀស​វាង​ធ្វើ​ការ​ Restart រួច​បញ្ចប់​ការ​ដំ​ឡើង។​
ជំហាន​ទី​៤: បើក​កម្ម​វិធីRegedit និង​លុប​Installed Versions Key នៅ​ក្រោម​Key ខាង​ក្រោមៈ
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\MediaPlayer\Setup ករណី​ដែល​មិន​សូវ​ថ្នឹក​ជាមួយ​ការ​ប្រើ​កម្ម​វិធី​Registry Editor ដូច្ចេះ​សូម​ដំណើរ​ការ​ឯកសារ​Delete_Installed_Versions_Key.reg (មាន​ភ្ជាប់​មក​ជាមួយ​ស៊ីឌី​កម្មវិធី​ក្នុង​ផ្នែក​Bonus) ដើម្បី​ធ្វើ​ការ​លុប​ដោយ​ស្វ័យ​ប្រវត្តិនូវ​Key ខាងលើ។
ជំហានទី៥: ការ​អនុវត្តន៏​ត្រូវ​បាន​បញ្ចប់​ដូច្នេះ​សូម​ធ្វើការ​Restart ម៉ាស៊ីន​ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ឋ​ភាព​ក្នុង​ការ​ដំណើរ​ការ​Windows Media Player 11 នៅ​លើ​taskbar toolbar ក្នុង​Windows 7 ។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: