បង្កើត និងប្រើប្រាស់ FaceBook ឲ្យមានសុវតិ្ថភាព

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកចូលទៅប្រើប្រាស់នៅលើវ៊ិបសាយ Facbook មានចំនួនកាន់តែច្រើនទៅៗ ដោយសារតែវ៊ិបសាយមួយ​នេះបានផ្តល់​សារៈប្រយោជន៍​ យ៉ាងច្រើនដល់អ្នកដែលបានប្រើប្រាស់វា លើសពីនេះទៅទៀតនោះ វាមិនចាំបា់ឲ្យ​អ្នក​ប្រើប្រាស់ចំណាយប្រាក់អ្វីទាំងអស់ ហើយវាបានផ្តល់ឲ្យលោកអ្នក​វិញនូវផល​ប្រយេ​ជន៍​​​ជាច្រើនដូចជា ផ្ញើរូបភាព ឯកសារ វីដេអូ ជជែកកំសាន្ត និងអាចសែ្វង​រកមិត្តភក្តិ​ដែល​​នៅឆ្ងាយតាមរយៈ Online បានយ៉ាងងាយស្រួលជាទីបំផុត តើលោកអ្នក​មាន​គណនី​ក្នុង Facebookហើយប$នៅ? បើសិនជាមិនទាន់មាននោះទេ ខាងក្រោម​ជារបៀប​បង្កើតគណនីសំរាប់ Facebookឲ្យមានសុវត្ថិភាព។

របៀបអនុវត្តន៍

1,            ដើម្បីអាចប្រើប្រាស់ Facebook បានសូមចូលទៅបង្កើត Acount ជាមុនសិន​ដោយ​បើក​ដំណើរការ Internet Explorer រូចវាយអាស័យដ្ឋាន http://www.Facebook.com បន្ទាប់មកបំពេញនូវព័ត៌‌មានរបស់លោកអ្នក រួចចុច Sing UP​ ។

2,            បន្ទាប់ពីបង្កើតគណនីរួច Server នឹងផ្ញើសារសំរាប់បញ្ជាក់នូវគណនីថ្មីដែល បានបង្កើត និងបង្អាញនូវផ្ទាំងFacebook ដំបូងរបស់លោកអ្នក​បន្តប់មក​លោកអ្នក​អាច​មើល ​Profile ឬUpload រូបភាព និង អាចកែ Profile បាន។

3,            ការបង្កើត  Profile  ផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពជាមួយ  Privacy Setting ដោយ ចុច​លើ Acount ->, Privacy Seting ->, Customize Setting បន្ទាប់មកវា បង្អាញ​ផ្ទាំង​មួយ​ទៀត សូមចុច Dropdown Arrowលើ  Customize Post by me -> Customize Editម្តងទៀត​ហើយជ្រើសរើសយក Only me រួខចុច Save Setting។

4,         បន្ទាប់មកសូមចុច Profileហើយបំពេញព័ត៌‌មាន លើគណនីដែលបានបង្កើត រួចចុច Button Save Changesពេលនោះវានឹងបង្អាញដូចខាងក្រោម។

បញ្ជាក់ៈ ពេលដែលលោកអ្នកបង្កើត Profile Privacy Setting​ រួចពេលផ្ញើឯកសា​រទៅ​កាន់មិត្តភក្តិ ពួកគេមិនអាចមើល Profileរបស់លោកអ្នកបាននោះទេ។

5,         សូមដាក់រូបភាពឲ្យត្រូវជាមួយ Framedរបស់ Facbook ដើម្បីឲ្យមើលទៅឃើញ រូបភាពស្អាត ដំបូងសូមយក Cursorទៅដាក់លើរូបភាពដែល បានកំណត់ហើយចុច លើ Icon Penតូចនៅខាងស្តាំរូបភាព បន្ទាប់មកជ្រើសរើសយក Edit Thumbnail -> Saveជាការ ស្រេច។

6,         ពេលដែលោកអ្នករៀបចំ Profile រួចដល់ពេលដែលត្រូវស្វែងរកមិត្ត សូម​ចុច​លើ​ពាក្យ Friend វានឹងបង្ហាញផ្ទាំងដូចខាងក្រោមសូមចូលទៅកាន់ Find Friendសំរាប់​សែ្វងរកមិត្តភកិ្ត និងដាក់បញ្ជូល​មិត្តភក្តិ​របស់​អ្នក​ដោយចុចលើ Button Find friendរួចបំ​ពេញ​Mailនិង Password  របស់ពួកគេ រួចចុច  Sign in.

7,         នៅពេលដែលលោកអ្នក Add មិត្តភកិ្តរួចហើយពួកគាត់បាន Confirm ឬ Ignore

លោកអ្នកវិញនោះក្នុង Facebookរបស់លោកអ្នកនឹងមាន Friend ចំនួន 1 នាក់ផងដែរ។

8,         របៀបសែ្វងរកមិត្តភក្តិថ្មី តាមរយៈឈ្មោះដោយសរសេរឈ្មោះ​លើប្រអប់​សំរាប់​សែ្វង​រក ហើយចុច Button Search -> Add as friend -> Add a personal message… -> Send Requestជាការស្រេច។

Advertisements

អំពីម្ចាស់ប្លក ស៊ា តារ៉ា
ខ្ញុំបាទជាអ្នកគ្រប់គ្រងនៅក្នុងប្លុកមួយនេះ ខ្ញុំបាទសូមធ្វើការចែករំលែកចំនេះដឹងផ្សេងៗ ដើម្បីជាប្រយោជន៌ជួយដល់ប្រជាជនខ្មែរទាំងអស់អោយបានយល់ដឹងបន្ថែមអំពីពត៌មាន បច្ចេកវិទ្យា រួមទាំងចំនេះដឹងផ្សេងៗទៀតផងដែរ។ សូមអគុណ! ទំនាក់ទំនងជាមួយខ្ញុំតាមរយៈ អ៊ីម៉ែល dara.sea08@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: