Google​បិទ​សេវាកម្ម​ផ្សេងៗ​ដោយ​សារ​G+

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ Google បាន​ប្រកាស​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​បញ្ឈប់​ផលិតផល និង​សេវាកម្ម​មួយ​ចំនួន​បន្ថែម​ទៀត​ ក្នុង​នោះ​ Google Buzz ដែល​ជា​សេវាកម្ម​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់ Gmail អាច​ចែក​រំលែក​បណ្ដាញ រូបថត វីដេអូ សារ និង​យោបល់​នៅ​ក្នុង​បទ​សន្ទនា​គ្នា​ក៏​នឹង​ត្រូវ​បញ្ឈប់​ដែរ ដើម្បី​ងាក​មក​ផ្តោត​លើ​ Google+វិញ។

ដោយ​សារ​ Google បាន​ដាក់​ឲ្យ​ប្រើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ Google+ ធ្វើ​ឲ្យ Google Buzz លែង​មាន​ប្រយោជន៍​ទៀត​ហើយ និង​ជា​លទ្ធផល​ត្រូវ​បិទ​ចោល​តែ​ម្តង។ Google Buzz នឹង​ត្រូវ​បិទ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ខណៈ​ដែល Jaiku និង Code Search នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០១២ ផង​ដែរ។

សេវាកម្ម​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បិទ​មាន​ដូចជា​ Google Code ​ជា​កម្មវិធីដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​គាំ​ទ្រ​​ដល់​ការ​ស្វែង​រក​កូដ​ នៅ​ក្នុង Open Source តាម​អ៊ីនធឺណិត និង​តាម Jaiku។

ក្រៅ​ពី​នេះ កម្មវិធី​ស្រាវជ្រាវ​តាម​សាកលវិទ្យាល័យ​សម្រាប់ Google Search ដែល​ផ្តល់ API Access ដល់​លទ្ធផល​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ការ​សិក្សា​ក៏​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ ទី ១៥ ខែ​មករា ឆ្នាំ ២០១២៕

Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: