តើធ្វើដូចម្តេចនៅពេលដែលមេរោគ(Malware)ឆ្លងចូលកុំព្យូទ័រ?

ដំណោះស្រាយ​ពេល​កុំព្យូទ័រ​អ្នក​ឆ្លង​វីរុស (Malware)
ពិត​ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​កុំព្យូទ័រ​យួរ​ដៃ (Notebook) សម្រាប់​ធ្វើ​ការងារ ប្រើ​ដើម្បី​កម្សាន្ត បើក​អ៊ីនធឺណិត អ្នក​ប្រើ​វា​ទាំង​ក្នុង​កន្លែង​ការិយាល័យ ទាំង​នៅ​ផ្ទះ ទាំង​នៅ​តាម​ហាង​កាហ្វេ ដូច្នេះ​អ្នក​នឹង​មិន​អាច​ជៀស​ផុត​ពី​ការ​លុកលុយ​របស់ Malware ឬ Spyware ឡើយ​ដែល​វា​អាច​ឆ្លង​តាម​រយៈ​ការ​ចុច​តំណ​ក្នុង​អ៊ីនធឺណិត ឬ​ក្នុង​ផ្ទាំង​ផុស​ឡើង (Pop-up Window) ឬ​តាម​រយៈ​ការ​ដំឡើង​កម្មវិធី​ដែល​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់ ។ វា​អាច​មាន​ដំណោះស្រាយ​ជា​ច្រើន​សម្រាប់​បញ្ហា​នេះ​ដើម្បី​ធ្វើ​ឲ្យ Notebook របស់​អ្នក​ជៀស​ផុត​ពី​ការ​លុកលុយ​របស់ Malware ឬ Spyware ។

1.ជ្រើសរើស​កម្មវិធី​ដែល​ល្អ:
អ្នក​ប្រើ​ភាគច្រើន​តែង​មាន​កម្មវិធី​កម្ចាត់ Spyware ឬ វីរុស (anti-spyware ឬ anti-virus) ដែល​បាន​ដំឡើង​ក្នុង Notebook ប៉ុន្តែ​កម្មវិធី​ទាំងនេះ​ប្រហែល​ជា​នឹង​មិន​អាច​ជួយ​អ្នក​បាន​ច្រើន​ទេ ប្រសិន​បើ​អ្នក​មិន​ធ្វើការ Update វា​ជា​ប្រចាំ​នោះ ។ សូម្បី​តែ​កម្មវិធី​ដែល​ល្អ និង​លេចធ្លោ​ជាងគេ Spybot Search & Destroy (សូម​ទាញយក​ដោយ​ឥតគិតថ្លៃ​តាម​រយៈ​វ៉ិបសាយ http://www.safer-networking.org ឬ​យក​ក្នុង CD របស់​ទស្សនាវដ្ដី CM ក៏​បាន) ក៏​ត្រូវការ​ឲ្យ​អ្នក Update វា​ជា​ប្រចាំ​ដែរ​ដើម្បី​វា​អាច​ជួយ​ការពារ Notebook របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ជៀស​ផុត​ពី Malware ឬ Spyware ចង្រៃ ។ ជា​ទូទៅ​នៅ​ពេល​អ្នក​ប្រើ​ជួប​ប្រទះ​បញ្ហា ហើយ​ស្ថានភាព​ដំបូង​ដែល​ត្រូវ​ធ្វើ​គឺ​ចាប់ផ្ដើម​ដំណើរ​ការ​កម្មវិធី​ កម្ចាត់​វីរុស ឬ Spyware នេះ​ជា​ការ​ធ្វើ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការ Update កម្មវិធី​កម្ចាត់​វីរុស ឬ Spyware មុន​នឹង​អ្នក​ដំណើរការ​វា​គឺ​ជា​ការ​ប្រសើរ​បំផុត ហើយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​ដោយ​សុវត្ថិភាព​ទៀត​ផង ។ ពេល​អ្នក​ចាប់ផ្ដើម​ស្កែន​កុំព្យូទ័រ​ទាំងមូល​ដើម្បី​រក​មេរោគ ឬ Malware សូម​ប្រាកដ​ថា​អ្នក​បាន Update កម្មវិធី​នេះ​ហើយ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​ការ​ស្កែន​រក​មេរោគ​របស់​អ្នក​នឹង​មិន​មាន​ប្រសិទ្ធភាព​ ទេ ។ អ្នក​អាច​ដំឡើង​កម្មវិធី​កម្ចាត់​វីរុស​ដែល​គិត​ថ្លៃ​ដូច​ជា McAfee ឬ Symantec ដែល​វា​អាច Update ដោយ​ស្វ័យប្រវត្តិ​ប្រសិន​បើ​កុំព្យូទ័រ​អ្នក​បាន​ភ្ជាប់​អ៊ីនធឺណិត ។ ទស្សនាវដ្ដី​យើង​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី​កម្ចាត់ Malware ឬ Spyware ដែល​ល្អ គឺ​កម្មវិធី Spybot Search & Destroy ពេល​អ្នកប្រើ​កម្មវិធី​នេះ​សូម​ចុច​ប៊ូតុង​រូបតំណាង Update ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ផ្ទាំង​កម្មវិធី ដើម្បី​ទាញ​យក Malware Definition ថ្មីៗ បន្ទាប់​ពី​ទាញយក​បាន​បញ្ចប់​អ្នក​អាច​ចុច​លើ​ប៊ូតុង Check for problem ដើម្បី​ស្វែងរក​បញ្ហា​ដែល​កើត​មាន​លើ Notebook របស់​អ្នក ។

អ្នក​ក៏​អាច​ប្រើ​កម្មវិធី Ad-Adware SE របស់​ក្រុមហ៊ុន LavaSoft ដោយ​ឥត​គិត​ថ្លៃ​ កម្មវិធី​នេះ​ក៏​ល្អ​សម្រាប់​កម្ចាត់​ពពួក Malware, Adware និង Spyware ផង​ដែរ (អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​តាម​វ៉ិបសាយ http://www.lavasoftusa.com)។

វា​ជា​ការ​ប្រសើរ​ប្រសិន​បើ​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​កម្ចាត់ Malware ឬ Spyware ច្រើន​ជាង​មួយ​ដើម្បី​ស្វែងរក​បញ្ហា​នៃ​ការ​ឆ្លង Malware, Adware ឬ Spyware លើ Notebookរបស់​អ្នក ។ ហើយ​កម្មវិធី​នេះ​អាច​ដំណើរការ​បាន​លុះត្រាតែ​អ្នក​អនុញ្ញាត​ឲ្យ​វា​ ដំណើរការ ហើយ​សូម​កុំ​ភ្លេច Update មុន​នឹង​អ្នក​ដំណើរ​កម្មវិធី​ទាំងនេះ​ស្កែន​កុំព្យូទ័រ​របស់​អ្នក ។
2.ការ​ការពារ​ដែល​ប្រសើរ​ បំផុត:
មធ្យោបាយ​ប្រសើរ​បំផុត​ដែល​ធ្វើឲ្យ​កុំព្យូទ័រ​របស់​អ្នក​ជៀស​ផុត​ពី​ការ​ ឆ្លង Malware ឬ Spyware គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គេ​ចូល​មក​លុកលុយ​ក្នុង​កុំព្យូទ័រ​អ្នក វីនដូ​មាន​ប្រព័ន្ធ​ការពារ​មួយ​ដែល​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ដំឡើង​ ដំបូង​គេ​ហៅ​វា​ថា “Firewall” ។ ដូច្នេះ​ចូរ​ពិនិត្យ​ឲ្យ​ប្រាកដ​ថា Firewall អ្នក​បាន​បើក​ដំណើរ ។ ដើម្បី​ចូល​មើល Firewall ថា​បើក ឬ​មិន​បើក​នៅ​ក្នុង Windows Vista/7 ចូរ​ចុច​ចូល Control Panel រួច​ចុច​លើ Windows Firewall ប្រសិន​បើ​ឃើញ​វា​កំណត់​ថា Off ចូរ​កំណត់​វា​ឡើងវិញ​ដោយ​ធីក​យក On ។

នៅ​មាន​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ធ្វើ​ឲ្យ​ការ​ការពារ​កាន់តែ​រឹងមាំ នោះ​គឺ​ត្រូវ​ប្រើប្រាស់​កម្មវិធី Firewalls ដែល​មាន​នៅ​លើ​វ៉ិបសាយ​ហើយ​អាច​ធ្វើការ​ងារ​នេះ​បាន ។ កម្មវិធី​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​នោះ​គឺ ZoneAlarm (អាច​ទាញ​យក​បាន​តាម​រយៈ​វ៉ិបសាយ http://www.zonelabs.com) ។

នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី​នេះ​ហើយ ​វា​នឹង​បង្ហាញ​ផ្ទាំង​ប្រាប់​អ្នក​ថា តើ​កម្មវិធី​ណា​ខ្លះ​មាន​សិទ្ធ​ក្នុង​ការ Access ទៅ​កាន់​អ៊ីនធឺណិត បន្ទាប់​មក​កម្មវិធី​នេះ​នឹង Block រាល់​កម្មវិធី​ផ្សេងៗ​ដែល​មិន​បាន​កំណត់​សិទ្ធ​ឲ្យ​វា ។
ក្រៅ​ពី​នេះ​អ្នក​ក៏​អាច​ប្រើ​កម្មវិធី Symantec is Sygate Enterprise Protection និង កម្មវិធី McAfee Total Protection for Enterprise តែ​កម្មវិធី​ទាំង​នេះ​សុទ្ធតែ​គិតថ្លៃ ។
3.កុំ​ចុច​លើ​តំណ (Link)ឬ​ដំឡើង​កម្មវិធី​ដែល​អ្នក​មិន​ស្គាល់​ប្រភព:


ការ​មាន​កម្មវិធី​កម្ចាត់ Spyware ឬ​វីរុស​ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​គឺ​ជា​ការ​ប្រសើរ​ណាស់​ទៅ​ហើយ ប៉ុន្តែ​វា​នៅ​តែ​មាន​ចន្លោះ​ប្រហោង និង​ចំណុច​ខ្វះខាត​ដដែល ។ ដូចជា​កម្មវិធី Spybot Search & Destroy នឹង​មិន​ការពារ​ដោយ​ស្វ័យប្រវត្តិ​ទៅ​លើ​ការ​ដំឡើង​កម្មវិធី​ផ្សេងៗ​ចូល​ ក្នុង​ម៉ាស៊ីន​អ្នក​នោះ​ទេ ហើយ​កម្មវិធី ZoneAlarm នឹង​មិន Block កម្មវិធី​ដែល​អ្នក​គិត​ថា​វា​ផុត​ភ័យ​ហើយ​ពេល​វា Access ទៅ​កាន់​អ៊ីនធឺណិត​នោះ​ទេ ។ មួយ​ទៀត​ទាក់ទង​នឹង Pop-Up Windows (ជា​ផ្ទាំង​ដែល​ផុស​ឡើង​ពេល​អ្នក​ចូល​វ៉ិបសាយ ឬ​ចុច​លើ​តំណ​នានា​ក្នុង​វ៉ិបសាយ​ណាមួយ) ចូរ​កុំ​ចុច​លើ​វា​ឲ្យ​សោះ​លើកលែង​តែ​អ្នក​ស្គាល់​ប្រភព​វា​ច្បាស់​បើ​មិន​ ដូច្នេះ​ទេ Malware ឬ Spyware នឹង​ឆ្លង​ចូល​កុំព្យូទ័រ​របស់​អ្នក​តាម​រយៈ​តំណ ឬ​ផ្ទាំង Pop-up នេះ​ជា​មិន​ខាន ។ ប្រសិនបើ​អ្នក​ប្រើ Browser IE6 ឬ IE7 វា​មិន​អាច​ជួយ​អ្នក​បាន​ឡើយ តែ​បើ​អ្នក​ប្រើ​កម្មវិធី​រុករក​អ៊ីនធឺណិត IE8 ឬ FireFox 3.5 ឬ Chrome វា​មាន​សុវត្ថិភាព​ខ្ពស់ និង​ជួយ​អ្នក​បាន​ច្រើន​ដោយ​វា​អាច​បិទ (Block)​មិន​ឲ្យ​ចេញ​ផ្ទាំង Pop-up ឡើយ ។
————————————————————————————————–
១១ ចំណុច អំពី​សុវត្ថិភាព​ប្រើប្រាស់​កម្មវិធី​ទំនាក់ទំនង​សង្គម
កម្មវិធី​ទំនាក់ទំនង​សង្គម (Social Networking) ដូចជា Facebook, Twitter, MySpace, Windows Live Spaces គឺ​ជា​សេវាកម្ម​ដែល​គ្រប់គ្នា​ប្រើ​ធ្វើការ​ទំនាក់ទំនង​គ្នា​ដើម្បី​ ចែករំលែក​ព័ត៌មាន រូបភាព ចម្រៀង វីដេអូ ឬ​សារ​ខ្លីៗ​ជា​ដើម ។ ដោយ​សារ​សេវាកម្ម​ទាំង​អស់​នោះ​កើន​ឡើង​នូវ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង វា​បាន​ធ្វើ​ឲ្យ​ពួក Hackers, spammers, អ្នក​បង្កើត​មេរោគ, ចោរ​លួច​អត្តសញ្ញាណ បង្ក​ជា​បញ្ហា​ជាមួយ​អ្នកប្រើ​សេវាកម្ម ។ សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ជា​ជំនួយ​សម្រាប់​ការពារ​ខ្លួន​អ្នក​នៅ​ពេល ​ប្រើ​សេវាកម្ម​ទំនាក់ទំនង​សង្គម ៖​
១- ចូរ​ប្រយ័ត្ន​នៅ​ពេល​អ្នក​ចុច​លើ​តំណ (Links) ដែល​អ្នក​ទទួល​បាន​ក្នុង​សារ​ដែល​មិត្តភ័ក្ដិ​ផ្ញើ​មក​តាម​វ៉ិបសាយ​សង្គម (Social Website) ។ ព្រោះ​សារ​របស់​អ្នក​អាច​មាន​ផ្ទុក​តំណ​ដែល​មាន​ការ​គំរាមកំហែង (Treat Links) ។ សម្រាប់​របៀប​ដោះស្រាយ​គឺ ៖ កុំ​ជឿជាក់​លើ​ព័ត៌មាន​ក្នុង​សារ​ដែល​គេ​បាន​ផ្ញើ​មក​ពេក សូម​អាន​ឲ្យ​បាន​លម្អិត​មុន​នឹង​អ្នក​សម្រេច​ចិត្ត​ចុច​លើ​តំណ​ណាមួយ​ក្នុង​ សារ ប្រើប្រាស់​កម្មវិធី​បើក​អ៊ីនធឺណិត​ថ្មីៗ (Updated Browser) ដូច​ជា IE 7.0, FireFox 3.6
២- ត្រូវ​ដឹង​ថា​អ្នក​បាន​ផ្សាយ​អ្វី​ខ្លះ​ពី​ខ្លួន​អ្នក។ មធ្យោបាយ​ងាយស្រួល​ដែល​ពួក hacker អាច​ចូល​ទៅ​កាន់​គណនី​ហិរញ្ញវត្ថុ ឬ​គណនី​ផ្សេងៗ​បាន​គឺ​ដោយ​សារ​ការ​ចុច​លើ​តំណ​ពាក្យ “Forgot your password?” ដើម្បី​ចូល​ទំព័រ Login រួច​ពួកគេ​ចាប់ផ្ដើម​ស្វែងរក​ចម្លើយ​ទាក់ទង​និង​សំណួរ​សុវត្ថិភាព​របស់​អ្នក ដូច​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាសយដ្ឋាន ថ្នាក់រៀន ឈ្មោះ​អ្នក​ដែល​បាន​ដាក់​នៅ​លើ​វ៉ិបសាយ​សង្គម​ទាំង​នោះ ពួកគេ​នឹង​ប្រើ​ព័ត៌មាន​ទាំងនេះ Hack ចូល​ដោយ​ស្រួល។ ដូច្នេះ​ពេល​អ្នក​បំពេញ​ព័ត៌មាន​សុវត្ថិភាព​ក្នុង​វ៉ិបសាយ​សង្គម ចូរ​បញ្ចូល​ពាក្យ​អ្វី​ដែល​ពិបាក​ដល់​ការ​ស្វែងរក​របស់​ពួក Hacker ។
៣- ចូរ​កុំ​ជឿជាក់​ចំពោះ​សារ​ដែល​តែង​សរសេរ​ថា “សារ​នេះ​មក​ពី” ព្រោះ​ពួក Hacker អាច hack ចូល​គណនី ហើយ​ផ្ញើ​សារ​ដែល​មើល​ទៅ​ហាក់​ដូចជា​សារ​ទាំងនេះ​មកពី​មិត្ត​របស់​អ្នក តែ​ការ​ពិត​មិនមែនទេ ។ ប្រសិន​បើ​អ្នក​សង្ស័យ​ថា​សារ​នេះ​ជា​ការ​បោកប្រាស់ ចូរ​ប្រើ​វិធី​សាស្ត្រ​ផ្សេង​ដើម្បី​ទាក់ទង​ជាមួយ​មិត្ត​របស់​អ្នក​រួច​ ស្វែងរក​បញ្ហា​នេះ ។ បញ្ហា​នេះ​មាន​រួម​បញ្ចូល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​សង្គម​ថ្មីៗ​ផង​ ដែរ ។
៤- ចូរ​ជៀសវាង​ការ​ផ្ដល់​អាសយដ្ឋាន​អ៊ីមែល​មិត្តភ័ក្ដិ​របស់​អ្នក​ទៅ​ឲ្យ​អ្នក​ មិន​ស្គាល់ និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វ៉ិបសាយ​សង្គម​ដែល​មិន​ល្បី​ធ្វើការ​ស្កែន សៀវភៅ​អាសយដ្ឋាន​អ៊ីមែល​អ្នក​ឡើយ ។ បញ្ហា​នេះ​គឺ​នៅ​ពេល​អ្នក​ចូល​លេង​វ៉ិបសាយ​សង្គម​ថ្មី​ណាមួយ អ្នក​ប្រហែល​ជា​នឹង​ទទួល​បាន​សំណើ​ឲ្យ​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល និង​ពាក្យ​សម្ងាត់ ដើម្បី​វា​ធ្វើការ​ស្វែងរក​ថា​តើ​មាន​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​លើ​វ៉ិបសាយ​ សង្គម​ថ្មី​នេះ​ឬ​អត់ ។ វ៉ិបសាយ​នេះ​អាច​ប្រើ​ព័ត៌មាន​ទាំងនេះ​ដើម្បី​ផ្ញើសារ​ទៅ​កាន់​គ្រប់គ្នា​ ដែល​មាន​ក្នុង​បញ្ជី​ទំនាក់ទំនង​អ៊ីមែល​របស់​អ្នក ។ វ៉ិបសាយ​សង្គម​ខ្លះ​នឹង​បង្ហាញ​ព័ត៌មាន​ថា​ពួកគេ​នឹង​ផ្ញើសារ​ទៅ​កាន់​ មិត្តភ័ក្ដិ​របស់​អ្នក​ប្រសិនបើ​អ្នក​អនុញ្ញាត តែ​វ៉ិបសាយ​សង្គម​ខ្លះ​នឹង​មិន​ប្រាប់​អ្នក​ឡើយ ។
៥- ចូរ​បញ្ចូល​អាសយដ្ឋាន​នៃ​វ៉ិបសាយ​សង្គម​របស់​អ្នក​ដោយ​ផ្ទាល់​ទៅ​ក្នុង​ កម្មវិធី​បើក​អ៊ីនធឺណិត (Browser) ឬ​តាម​វ៉ិបសាយ​ចំណាំ​ផ្ទាល់ខ្លួន (personal bookmarks)។ ព្រោះ​ប្រសិនបើ​អ្នក​ចុច​លើ​តំណ​ទៅ​កាន់​វ៉ិបសាយ​របស់​អ្នក​តាម​រយៈ​អ៊ីមែល ឬ​វ៉ិបសាយ​ផ្សេងៗ អ្នក​នឹង​ត្រូវ​តម្រូវ​ឲ្យ​បញ្ចូល​ឈ្មោះ​គណនី និង​ពាក្យ​សម្ងាត់ ដែល​វា​អាច​ជា​វ៉ិបសាយ​ក្លែងក្លាយ ពេល​នោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នក​ប្រហែល​នឹង​ត្រូវ​បាន​គេ​លួច​យក ។
៦- ចូរ​ជ្រើសរើស​ឲ្យ​ប្រយ័ត្នប្រយែង​ថា​តើ​អ្នកណា​ដែល​អ្នក​គួរ​ទទួល​ធ្វើ​ជា​ មិត្ត​នៅ​លើ​វ៉ិបសាយ​សង្គម​ទាំងនោះ ។ ព្រោះ​ចោរ​លួច​អត្តសញ្ញាណ អាច​បង្កើត​ឈ្មោះ​ឬ​ប្រវត្តិ​ក្លែងក្លាយ (fake profiles) ដើម្បី​ទទួល​ព័ត៌មាន​ពី​អ្នក ។
៧- ចូរ​ជ្រើស​រើស​វ៉ិបសាយ​សង្គម​ណា​ដែល​ល្អ​និង​មាន​ភាព​ត្រឹមត្រូវ ។ បើ​អ្នក​មាន​បំណង​ចង់​ប្រើ​វ៉ិបសាយ​សង្គម​ណា​មួយ ចូរ​វាយ​តម្លៃ​វ៉ិបសាយ​ទាំងនោះ ហើយ​នឹង​ប្រាកដ​ថា​អ្នក​យល់​ពី​ច្បាប់​នៃ​ភាព​ឯកជន (privacy policy) ដែល​បាន​កំណត់​ក្នុង​វ៉ិបសាយ​ទាំង​នោះ។ អ្នក​ក៏​អាច​ស្វែងរក​ដែរ​ថា​តើ​វ៉ិបសាយ​នោះ​បាន​ធ្វើការ​ត្រួតពិនិត្យ​រាល់​ អត្ថបទ​ដែល​អ្នកប្រើ​បាន​ផ្សាយ​ចេញ​ដែរ​ឬទេ ។

៨- ចូរ​ប្រាកដ​ថា​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ដាក់​ក្នុង​វ៉ិបសាយ​សង្គម​គឺ​គេ​អាច ​ប្រើ​បាន​ជា​រៀង​រហូត ។ បាន​ន័យ​ថា ទោះបី​ជា​អ្នក​អាច​លុប​គណនី​ចេញ​ពី​វ៉ិបសាយ​សង្គម​ទាំងនោះ​ក៏​ដោយ តែ​អ្នកប្រើ​អ៊ីនធឺណិត​ពួកគេ​អាច​រក្សាទុក​រូបភាព អត្ថបទ ឬ​វីដេអូ​ដែល​អ្នក​បាន​ផ្សាយ​ចេញ​ចូល​កុំព្យូទ័រ​ផ្ទាល់ខ្លួន​គេ​បាន​ដែរ ។

៩- ចូរ​ប្រយ័ត្ន​អំពី​ការ​ដំឡើង​កម្មវិធី​បន្ថែម​នៅ​លើ​ទំព័រ​វ៉ិបសាយ​សង្គម​ របស់​អ្នក ព្រោះ​វ៉ិបសាយ​សង្គម​ភាគច្រើន​អាច​ឲ្យ​អ្នក​ទាញយក​កម្មវិធី​បន្ថែម​ដើម្បី​ ឲ្យ​អ្នក​ធ្វើ​ការងារ​បាន​ច្រើន​នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន (personal page) អ្នក ។ ពេល​ខ្លះ​ពួក Hacker ប្រើប្រាស់​កម្មវិធី​ទាំងនោះ​ដើម្បី​លួច​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក ។

១០- ចូរ​គិត​ឲ្យ​បាន​ច្រើន​ដង​នៅ​ពេល​អ្នក​ចង់​ប្រើ​វ៉ិបសាយ​ទំនាក់ទំនង​សង្គម​ សម្រាប់​ការងារ ។ ការ​ពិត​កន្លែង​ធ្វើការ​ខ្លះ​បាន​បិទ​មិន​ឲ្យ​បុគ្គលិក​ប្រើប្រាស់​វ៉ិបសាយ​ ទំនាក់ទំនង​សង្គម​ឡើយ តែ​កន្លែង​ការងារ​ខ្លះ​វ៉ិបសាយ​សង្គម​គឺ​មាន​ប្រយោជន៍​ដល់​អង្គភាព​របស់​ ខ្លួន ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​របស់​អង្គភាព​សូម​អាន​អត្ថបទ​ខាងក្រោម ៖
ចូរ​ប្រាកដ​ថា​ក្រុមហ៊ុន​របស់​អ្នក​មាន​ឯកសារ​ទាក់ទង​និង​បទបញ្ជា​ផ្ទៃ​ ក្នុង​សម្រាប់​ការ​ចូល​ទៅ​កាន់​វ៉ិបសាយ​ដោយ​ប្រើប្រាស់​បណ្ដាញ Network របស់​ខ្លួន។ ពេល​អ្នក​ចុះឈ្មោះ ក្នុង​វ៉ិបសាយ​ទំនាក់ទំនង​សង្គម​ចូរ​ប្រើប្រាស់​អ៊ីមែល​ផ្ទាល់ខ្លួន កុំ​ប្រើ​អ៊ីមែល​របស់​ក្រុមហ៊ុន​ផ្ទាល់​អី ។ ចូរ​ប្រយ័ត្ន​ពេល​អ្នក​ចុច​លើ​តំណ​ដែល​អ្នក​ទទួល​បាន​ក្នុង​សារ​ដែល​ មិត្តភ័ក្ដិ​បាន​ផ្ញើ​មក ។ ចូរ​ប្រយ័ត្ន​អំពី​ការ​សរសេរ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​កន្លែង​ធ្វើការ ឬ​អង្គភាព​នៅ​លើ​វ៉ិបសាយ​សង្គម ។
១១- ប្រសិនបើ​អ្នក​ជា​ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​ក្មេងៗ​ដែល​កំពុង​ប្រើប្រាស់​វ៉ិបសាយ​ទំនាក់ទំនង​សង្គម​ ទាំង​នោះ ចូរ​និយាយ​ជាមួយ​ពួកគេ​អំពី​បញ្ហា​ទាំង​នេះ ។
—————————————————————————————-
ប្រសិទ្វិភាពការងារកាន់តែខ្ពស់នៅលើ Windows Server 2008

លោកអ្នកធា្លប់ដឹងរួចមកហើយនូវក្រុមហ៊ុន Microsoft ជាក្រុមហ៊ុនមួយដែលផ្ដល់នូវសេវាកម្មជាច្រើន ជូនដល់អតិថិជន នៅជុំវិញពិភពលោក ក្នុងការប្រើប្រាស់ការងារទូទៅ ។ ប៉ុន្ដែ ដោយសារមានការច្នៃប្រឌិត និងការបងើាតកម្មវិធីថ្មីៗ សំរាប់ជូនដល់អតិថិជនដែលនៅក្នុងនោះមានដូចជា Software ថ្មីៗដែលបច្ចេកវិទ្យាមានការ Update ឡើងដើម្បីបំរើតំរូវការរបស់អតិថិជនលើសកលលោក ។ចំពោះដំណើរការនៃការ Install របស់ Windwos Server ធ្លាប់មានការចុះផ្សាយនៅលេខមុន រួចមកហើយ ឥឡូវនេះយើងខ្ញុំសូមលើកយកមកបង្ហាញនូវបច្ចេកវិទ្យាថ្មីដែលក្រុមហ៊ុន Microsoftបានធ្វើការ Update ឡើងនៅMicrosoft Windows Server 2008 ថ្មីស្រឡាងមួយ ដែលបានដាក់អោយប្រើប្រាស់ ជាពិសេសសំរាប់តម្រូវការរបស់ក្រុមហ៊ុនមួយចំនួន ដែលត្រូវការគ្រប់គ្រងសាខារបស់ខ្លួន ដោយប្រព័ន្ធកុំព្យូទ័រ ។ដើម្បីInstall Windows Server 2008 ជាដំបូងយើងត្រូវមាន DiskServer 2008 ជាមុនសិន ប៉ុន្ដែជាប្រភេទ DVD ដែលមាន ទំហំប្រហែល4.36GB ។បន្ទាប់មកទៀត យើងមានពីរ Options ដែលត្រូវជ្រើសរើស គឺ
– ជំរើសទី ១ គឺលោកអ្នកត្រូវភ្ជាប់អ៊ិនធឺណិតហើយ Downloadយក update ទាំងអស់មកធ្វើការដំឡើង។
– ជំរើសទី ២ គឺធ្វើការដំឡើងដោយមិនការ Download ពីអ៊ិនធឺណិតប៉ុន្ដែវាអាចឱ្យWindows មានមានសុវត្ថិភាព ខ្ពស់ក្នុងការប្រឆាំងទប់ទល់នឹងការវាយលុកពីខាងក្រៅ។

យើងត្រូវបញ្ចូល សេរី Key ដែលមានចំនួន ២៥ តួអក្សរ ទៅក្នុង ប្រអប់ Product Key រួចចុច Click Next

ចុចទៅលើប្រភេទនៃ Windows ដែលយើងបានទិញមកនោះ Windows Longhorn SERVERSTANDARD រួចចុច Click Next
រួចចុច Check ទៅលើ I accept the license terms រួចចុច Next
រួចហើយយើងមានពីរ Options ទៀតដើម្បី Install Windows 2008 ដែលត្រួវជ្រើសរើសនោះគី Upgrade និង Custom (Advanced)
– ប្រសិនបើអ្នកយកUpgrate នោះ វានឹង Upgrate ទៅលើWindows ដែលមានស្រាប់ ដោយរក្សាឯកសារ និងកម្មវិធីពីមុនដដែល។
– បើយក Custom (Advanced) ៖ គឺតំឡើង Window ថ្មីដោយមិនពាក់ព័ន្ធ និង Windows ចាស់ឡើយ។Select លើ Driveដែលយើងចង់ Install Windows មានដូចជា ( C:\, D:\, E:\….)
ជ្រើសរើសរួចហើយ សូមចុច Next បន្ទាប់មកវានឹងចេញផ្ទាំងមួយឈ្មោះថា Installing Windows Screen display បន្ទាប់មកអ្នករង់ចាំវា ប្រហែលជា ៣០ ទៅ ៦០ នាទី អាស្រ័យទៅលើទំហំ Hardwareកុំព្យូទ័ររបស់អ្នក។
ពេលយើងតំឡើង Windows Server 2008 Standardចប់សព្វគ្រប់ហើយនោះ វានឹងលោតចេញ ផ្ទាំងUsers ដើម្បីអោយយើងកំណត់ Password និង Confirm Password បន្ទាប់មកទៀតវានឹងបង្ហាញនូវផ្ទាំងScreen ដូចខាងក្រោមជាការស្រេច។

Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: