ភាសា C Programming

ភាសា C (C programming language) ជា​ភាសា​សម្រាប់​សរសេរ​កម្មវិធី​ព័ត៌មាន​វិទ្យា​ដែល​មាន​លទ្ធភាព​អាច​គ្រប់​គ្រង់​និង​ដាក់​ដំណើរ​ការ​លើ​​ប្រព័ន្ធ​កុំព្យូទ័រ​រួម​ទាំង​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ទៀត​ផង។ ភាសា C ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ​១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone ។ ភាសា C ដំបូង​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)ហើយ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្កើត​កម្មវិធី​ជា​ច្រើន​ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក រួម​ទាំង​កម្ម​វិធី​បម្លែង​កូដ​(Compiler) ផង​ដែរ។ ដូច្នេះ​ហើយ ភាសា C ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ភាសា​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ (system programming language )។

ប្រវត្តិ

ភាសា C បាន​បង្កើត​ឡើង​ដោយ​លោក​ដេនីស រីឈី (Dennis Ritchie) នៅ​ចន្លោះ​ឆ្នាំ ១៩៦៩ និង ១៩៧៣ នៅ​បន្ទប់​ពិសោធ​របស់​Bell Telephone នឹង​មាន​សន្ទុះ​ខ្លាំង​នៅ​ឆ្នាំ ១៩៧២ នេះ​បើ​តាម​សំដី​របស់​លោក​​ដេនីស រីឈី។ គេ​បាន​ដាក់​ឈ្មោះ​ភាសា​នេះ​ថា​ជា “ភាសា C” ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​លក្ខណៈ​របស់​ភាសា B បង្កើត​ឡើង​ដោយ​លោក Ken Thompsonភាសា B គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​លក្ខណៈ​របស់​ភាសា BCPL ដែល​បាន​បង្កើត​ឡើង​ដោយ​លោក ម៉ាធីន រីឆាត (Martin Richards)។ ដូច្នេះ ភាសា C ទទួល​លក្ខណៈ​ដោយ​ប្រយោល​អំពី​ភាសា BCPL តាម​រយៈ​ភាសា B

ភាសា C ត្រូវ​បាន​បង្កើត​ដោយ​មាន​លក្ខណៈ​ជិត​ស្និត​នឹង​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix) ដែល​តំបូង​ឡើយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix)​នេះ​បាន​បង្កើត​ដោយ​កូដ​បណ្ដុំ​(assembly) ប៉ុណ្ណោះ សម្រាប់​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន PDP-7 ហើយ​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន PDP-11។ នៅ​ឆ្នាំ ១៩៧៣ ភាសា C បាន​​បន្ថែម​នូវ​រចនា​សម្ព័ន្ធ(struct type)​និង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​សរសេរ​ស្នូល​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix Kenal) ហើយ​ដែល​បាន​ក្លាយ​ជា​ភាសា​សរសេរ​កម្ម​វិធី​ព័ត៌មាន​វិទ្យា​ទី​មួយ​​ដែល​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ជំនួស​ការ​សរសេរ​បែប​កូដ​បណ្ដុំ (assembly)។

នៅ​ឆ្នាំ ១៩៧៨ លោក ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan) និង ដេនីស រីឆាត (Dennis Ritchie) បាន​បោះពុម្ព​សៀវភៅ The C Programming Language លើក​ទី​មួយ ដែល​ក្រោយ​មក​បាន​គេ​ហៅ​ថា “K&R”។

នៅ​ឆ្នាំ ១៩៨៣ វិទ្យាស្ថាន​បទដ្ឋាន​ជាតិ​នៃ​សហរដ្ឋ​អាមេរិច American National Standards Institute (ANSI) បាន​បង្កើត​បទដ្ឋាន​ថ្មី​សម្រាប់​ភាសា C ហើយ​​នៅ​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ ANSI X3.159-1989 “Programming Language C” ដែល​ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា ANSI C ឫ​បទដ្ឋាន C, ឫ C89។

នៅ​ឆ្នាំ​១៩៩០ បទដ្ឋាន ANSI C ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​បទដ្ឋាន​អន្តរជាតិ ISO ហើយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា “C89” ឫ “C90″។

ក្រោយ​មក​បទដ្ឋាន”C89” ក៏​ត្រូវ​បាន​កែ​ប្រែ​និង​បញ្ចូល​បន្ថែម​លក្ខណៈ​ថ្មី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​បទដ្ឋាន​អន្តរ​ជាតិ ISO (ISO/IEC 9899:1999)​នៅ​ឆ្នាំ​ ១៩៩៩ដែល​​ត្រូវ​បាន​ស្គាល់​ថា C99 ។

[កែប្រែ] លក្ខណៈ

ភាសា C មាន​លក្ខណៈ​ជា​លំដាប់​នៃ​ប្រតិបត្តិ​ការ (Procedural) និង​ត្រូវ​បាន​បង្កើត​ឡើង​អោយ​មាន​ជា​បទដ្ឋាន ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​នៅ​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង ​អស់ (Linux, Mac, Window)។ ភាសា C ត្រូវ​ការ​ប្រើ​ប្រាស់​កម្មវិធី​បម្លែង​កូដ (compiler)​ អោយ​ទៅ​ជា​កូដ​ម៉ាស៊ីន​ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​លើ​ម៉ាស៊ីន​បាន។ ដូច្នេះ ភាសា​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំពូក​ភាសា​កូដ​បម្លែង (compiler) ដែល​ខុស​ពី​ជំពូក​ភាសា​កូដ​បក​ប្រែ (Interpreter)

ភាសា​C មាន​លក្ខណៈ​ពិសេសៗ​ដូច​ជា

  • មិន​ប្រកាន់​ប្រភេទ​ទិន្នន័យ​រវាង characters និង Interger ដែល​មាន​ន័យ​ថា​ប្រភេទ​ទិន្នន័យ​ទាំង​ពីរ​នេះ​អាច​ប្រើ​ប្រាស់​ជំនួស​គ្នា​បាន
  • អាច​ធ្វើ​ការ​គណនា​ដោយ​ផ្ទាល់​ដល់​អង្គ​ចង​ចាំ​របស់​កុំព្យូទ័រ (computer memory) ដោយ​ការ​ប្រើ​ប្រាស់ Pointer
  • ធ្វើ​ការ​ជាមួយ​និង​លក្ខណៈ Polymorphism
  • មាន​ប្រព័ន្ធ​ប្រតិបត្តិ​ដែល​អាច​គ្រប់​គ្រង​ច្រក​ចេញ​ចូល Standard Input Output (I/O)
  • មាន​ប្រមាណ​វិធី​សម្រាប់​គណនា​ច្រើន​ដូច​ជា +=, -=, *=, ++ ។ល។និង។ល។

បណ្ដុំ​ឯកសារ​នៅ​ក្នុង​ភាសា C អាច​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ផ្នែក​នៅ​ក្នុង​បណ្ដុំ​ឯកសារ .h និង បណ្ដុំ​ឯកសារ .c។ បណ្ដុំ​ឯកសារ .h គឺ​ប្រើ​ប្រាស់​ដើម្បី​សរសេរ​គ្រោង​របស់​កម្មវិធី​ដែល​មាន​ដូច​ជា​ការ​ ប្រកាស​អញ្ញាត(variable) ការ​បង្កើត​ សម្ព័ន្ធ​ទិន្នន័យ (struct type) និង​ឈ្មោះ​របស់​ប្រតិបត្តិ​ការ (Function) ។ល។ និង ។ល។ ក្រៅ​ពី​នេះ ការ​ប្រើ​ប្រាស់​បណ្ដុំ​ឯកសារ .h នេះ អាច​ផ្ដល់​លទ្ធ​ភាព​ក្នុង​ការ​បង្កើត​ជា​ប្រតិបត្តិការ (Function) ដែល​មាន​លក្ខណៈ​ជា​បណ្ណាល័យ​មាន​ស្រាប់ ឫ ការ​បង្កើត​បណ្ណាល័យ​ថ្មី​សំរាប់​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​កម្មវិធី​ ឯទៀត។ បណ្ដុំ​ឯកសារ .c គឺ​ប្រើ​ប្រាស់​សម្រាប់​សរសេរ​បញ្ចូល​កូដ​ទាំង​អស់។ ផ្នែក​ខាង​លើ​នៃ​កូដ​ដែល​សរសេរ​នៅ​ក្នុង​ឯកសារ .c គឺ​ប្រើ​ប្រាស់​សម្រាប់​ភ្ជាប់​ទៅ​បណ្ដុំ​ឯកសារ .h ដើម្បី​ប្រើ​ប្រាស់​នូវ​រាល់​គម្រោង​ទាំង​អស់​ដែល​បាន​ធ្វើ​ស្រាប់​នៅ​ក្នុង ​បណ្ណាល័យ​នោះ។ ក្នុង​ភាសា c មាន​ប្រតិបត្តិ​ការ​ចំណាប់​ផ្ដើម​មួយ​ឈ្មោះ main ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នែ​ប្រតិបត្តិ​ការ​នៅ​ពេល​ដែល​កម្មវិធី​ត្រូវ​បាន​ ដាក់​អោយ​ដំណើរ​ការ។
ឧទាហរណ៍:
កម្មវិធី Hello world

#include <stdio.h>
int main(void){
  printf("Hello, World!\n");  /*   ​បង្ហាញ Hello, World!*/
  return 0;
}

ក្នុង​ឧទាហរណ៍​ខាង​លើ​នេះ

#include <stdio.h>

​ប្រើ​ប្រាស់​ដើម្បី​ភ្ជាប់​ទៅ​បណ្ណាល័យ​ដែល​មាន​ស្រាប់ stdio ដែល​បាន​បង្កើត​ប្រតិបត្តិ​ការ printf។

[កែប្រែ] លំហាត់ឧទាហរណ៍

(១). ចូរបង្កើតកម្មវិធីនៃប្រមាណវិធីបូក ដក គុណ ចែកនៃទិន្នន័យចំនួនពិត a និង b :
កម្មវិធី

#include <stdio.h>
void main (void)
{
        double a, b; /* តាង a និង b ជាអញ្ញតិនៃអថេរចំនួនពិត*/

        printf("input the value of a and b");
        scanf("%lf %lf",&a, &b); /*បញ្ជូលតំលៃ a និង b*/

        printf("Addition = %lf\n",a+b); /*ធ្វើប្រមាណវិធីបូករវាង a និង b*/
        printf("subtraction = %lf\n",a-b); /*ធ្វើប្រមាណវិធីដករវាង a និង b*/
        printf("multiplication = %lf\n",a*b); /*ធ្វើប្រមាណវិធីគុណរវាង a និង b*/
        printf("Division = %lf\n",a/b); /*ធ្វើប្រមាណវិធីចែករវាង a និង b*/
}

(២) សរសេរកូដដើម្បីរកមធ្យភាគពិន្ទុ សិស្សដែលរៀន៤មុខវិជ្ជា​ ហើយបង្ហាញលទ្ធផលជាប់​ រឺធ្លាក់​ :

# include<stdio.h>
# include<conio.h>
# include<math.h>
 void main(){
 float a,b,c,d,average;/*ប្រកាសអថេរតាង​ a,b,c,d ជាប្រភេទមុខវិជ្ជានិមួយៗ និង​ average ជាមធ្យមភាគពិន្ទុ*/
printf("please input a:\n b:\n c:\n d:\n");
scanf("%f%f%f%f",&a,&b,&c,&d);
      average=a+b+c+d/4;
if (average>=50){
      printf("you are passed exam!!");
      printf("your score is %.2f:",average);}
else{
      printf("you are failed exam!!");
      printf("your score is %.2f:",average);}
getch();/*សំរាប់ទប់screen មិនអោយ​back មកវិញ*/
}

(៣) សរសេរកម្មវិធីដោះស្រាយសមីការដឺក្រទី២​ មានមួយអញ្ញាត:

# include<stdio.h>
# include<conio.h>
# include<math.h>
 void main(){
  float a,b,c,delta,x1,x2;
printf("Please input value of a: "); scanf("%f",&a);
printf("Please input value of b: "); scanf("%f",&b);
printf("please input value of c: "); scanf("%f",&c);
    delta =(b*b)-(4*a*c);
  if (delta>0){
   x1=-b-sqrt(delta)/2*a;//sqrt()ជាអនុគមន៍រឹសការេ
   x2=-b+sqrt(delta)/2*a;
printf("result of x1 :%f\n",x1);
printf("result of x2 : %f\n",x2);}
  else if (delta==o){
  x1=-b/2*a;
printf("result of x1=x2=%f",x1);}
  else
printf("no answer");
getch();
}

[កែប្រែ] LOOP

Loop ត្រូវបានគេប្រើដើម្បីអនុវត្តនូវកិច្ចការដដែលៗតាមលក្ខខណ្ឌដែលគេបានកំនត់​។
ទំរង់ទូទៅរបស់​ for loop​ គឺ​:

​​​​​​​

for(initial ;condition ;update)

for (តំលៃចាប់ផ្តើម;​លក្ខខណ្ឌ;ការប្រែប្រួលតំលែ)
ឧទាហរណ៍ដូចជា​:

for(i=1;i<5;i++)

មានន័យថា​​តំលៃចាប់ផ្តើមរបស់i​ គឺ់i​​=1​ហើយi នឹងកើនតំលៃរហុតដល់4​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
ដោយសារi++ វាកើនតំលៃម្តង1ៗ​ iមិនអាចស្មើ 5​ បានទេ ព្រោះ​i<5​។
ឧទាហរណ៍ :

#include<stdio.h>
#include<conio.h>
void main(){
  clrscr();
  int i;
  for(i=1;i<5;i++)
    printf("%d ",i);
  getch();
}

លទ្ធផលដែលទទួបានគឺ
​1 2 3 4
​​​​​​​​​​​​​​​ សរសេរកម្មវិធីបង្ហាញតំលៃ​y​ ដោយy=x * 2ដោយបង្ហាញចាប់ពី០​ដល់​8ដោយប្រើ​for loop:

​​​​#include<stdio.h>
#include<conio.h>
void main() {
     clrscr();
     int x,y;
     for(x=0;x<5;x++)        //x++ មានន័យថាxបញ្ចេញតំលៃហើយទើបកើនតំលៃ
​​​​​​​​     printf("y= %d ",x*2);  //យើងអាចដាក់រូបមន្ត(x*2)ដោយមិនចាំបាច់សរសេរstatement(x=x*2)
     getch();   //wait for input
}

លទ្ធផលដែលទទួលបាន
y=0 y=2 y=4 y=6 y=8

សរសេរកម្មវិធីបញ្ចេញតំលៃដោយប្រើ while loop:

    #include<stdio.h>
    #include<conio.h>
      void main(){
      int count;
      int answer;
      count=1;
      while (count<=5){
         answer=count*2;
         printf("%d*2 =%d;",count,answer);
         count=count+1;
         }
      getch();
     }

លទ្ទផលដែលទទួលបានគឺ
1*2=2;2*2=4;3*2=6;4*2=8;5*2=10;

[កែប្រែ] ការប្រើប្រាស់ switch

switch ត្រូវបានគេប្រើ ដើម្បីជាជម្រើសក្នុងការជ្រើសយកមធ្យោបាយណាមួយ។
ទំរង់ទូទៅរបស់ switch គឺ៖

   switch(variable)
  {case  const'''1''': statement; break;
   case  const'''2''': statement; break;
   ...
   case  const'''n''': statement; break;
   default       : statement;
  }

ឧទាហរណ៍ៈ កម្មវិធីដែលអាចឲ្យអ្នកវាយបញ្ចូលពិន្ទុ បន្ទាប់មកវានឹងបង្ហាញនិទ្ទេស:

 #include<stdio.h>
 #include<conio.h>
 void main() {
 clrscr();
 float score;
 char grade;
 printf("Input your score:");
 scanf("%f",&score);
 switch(score/10) {    /*(score/10) យកពិន្ទុសរុបចែកនឹង១០ */
   case 10:
   case  9: grade='A'; break;    /* 90-100   បង្ហាញនិទ្ទេសA ដោយមិនចាំបាច់ដាក់លក្ខខណ្ឌ នៅក្នុង case 10 ឡើយ*/
   case  8: grade='B'; break;    /* 80-89.99 បង្ហាញនិទ្ទេសB */
   case  7: grade='C'; break;    /* 70-79.99 បង្ហាញនិទ្ទេសC */
   case  6: grade='D'; break;    /* 60-69.99 បង្ហាញនិទ្ទេសD */
   case  5: grade='E'; break;    /* 50-59.99 បង្ហាញនិទ្ទេសE */
   default: grade='F';
 }
 printf("Your score is %f\n",score);
 printf("Your grade is %c",grade);
 getch();
}

អត្ថបទដក់ស្រង់(http://km.wikipedia.org)
Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: