របៀបធ្វើអក្សរមានចលនាក្នុង Adobe Photoshop CS5

ការធ្វើរូបភាពមានចលនានៅក្នុងកម្មវិធីAdobe Photoshop CS5 នេះវាមិនភាពរស់រវើកដូចធ្វើនៅក្នុងកម្មផ្សេងៗដូចជាកម្មវិធីAdobe Flash នេះទេតែវាក៏អាចជួយយើងខ្លះៗដែរជាពិសេសសម្រាប់មកតុបតែងលើវែបសាយនិងប្លុក។យើងអាចធ្វើជាប៊ូតុងឬអ្វីៗផ្សេងទៀត។

១. បើកកម្មវិធីAdobe Photoshop

២. រួចចុចលើFile – – > New – – >កំណត់ទំហំរបស់File របស់យើងដូចជា600×400  – – >រួចកំណត់យកBackground Contents : ទៅជាTransparent  – – >  OK

1.jpg

៣. បន្ទាប់មកយកយកយើងចុចអក្សរ( T ) ដើម្បីចូលទៅឧបករណ៍សម្រាប់សរសេរអក្សរ។បន្ទាប់ពីយើងសរសេររួចហើយយើងដាក់style ឲ្យវាដោយចុចលើLayer – – > Layer Style – – > Color Overlay

– Color Overlay :សម្រាប់កំណត់ពណ៌ទៅឪ្យអក្សរបស់យើង( នៅក្នុងនេះខ្ញុំដាក់ពណ៌ឲ្យទៅអក្សររបស់យើងជាពណ៌ស)

បន្ទាប់មកទៀតនៅក្នុងLayer Style នេះដដែលយើងចុចលើStrock . . ( ប្រើសម្រាប់កំណត់Border ឲ្យអក្សរបស់យើង  មានដូចជាកំណត់ពណ៌របស់Bordeនិងកំណត់កំរាស់ជាដើម)

បន្ទាប់ពីកំណត់Border រួចហើយយើងចុចលើOK ។

2.jpg

៤. ដំណាក់កាលនេះជាដំណាក់កាលកំនត់ឲ្យអក្សររបស់យើងមានចលនាគឺធ្វើឲ្យវាប្តូរពណ៌ទៅវិញទៅមក

យើងត្រូវចុចលើMenu : Window – – > Animation  បន្ទាប់មកវានឹងចេញផ្ទាំងមួយនៅខាងក្រោម

នៅក្នុងAdobe Photoshop CS 5 វាមានពីរជំរើសគឺមាន MEASUREMENT LOG និង Animation (Frame)  ។ហើយDefault របស់វាវានឹងចេញTimeline Animation ។ដោយMEASUREMENT LOGមានលក្ខណៈពិបាកប្រើដូចនេះយើងអាចប្តូរទៅជាFrame Animation ដោយចុចប៊ូតុងនៅខាងស្តាំ។

3.jpg

បន្ទាប់ពីយើងប្តូរទៅជា Animation (Frame) ​រួចវានឹងចេញដូចខាងក្រោម

 

4.jpg

ឥឡូវនេះយើងមានតែ១Frame ទេដូចនេះមានន័យថាអក្សររបស់យើងមិនមានចលនាទេដើម្បីឲ្យរូបភាពរបស់យើងមានចលនាគឺយើងបន្ថែមចំនួនFrame ទៅឲ្យFile របស់យើង។កាលណាយើងចង់បានឲ្យអក្សររបស់យើងមានចលនាផ្សេៗជាច្រើនគឺយើងបង្កើតFrame ទៅតាមនោះដែរ។

តែពេលនេះខ្ញុំចង់បានតែឲ្យអក្សររបស់យើងមានចលនាតែពីរទេគឺប្តូរពណ៌ពីពណ៌ខៀវទៅពណ៌ក្រហមដូចនេះយើងត្រូវការតែពីរFrame ទេ។

ដើម្បីបង្កើតFrame យើងចុចលើប៊ូតុងDuplicate Selection frame

 

5.jpg

ពេលនោះយើងនឹងបានFrame ពីរហើយតែFrame ទីពីររបស់យើងវាមានលក្ខណៈដូចនឹងFrame ទី១ដែរ។ការធ្វើរូបភាពមានចលនានៅក្នុងកម្មវិធីនេះគឺវាបង្ហាញពីFrame និមួយៗរបស់វាគឺលេងពីFrame ទី១ដល់Frame បញ្ចប់។ដូចនេះដើម្បីឲ្យរូបភាពរបស់យើងមើលទៅដូចមានចលនានោះគឺយើងត្រូវកំណត់ឲ្យFrame និមួយរបស់យើងខុសៗគ្នាជាការស្រេច។

ដូនចនេះយើងត្រូវកែStyle អក្សរដែលស្ថិតនៅក្នុងFrame ទី២ទៅជាពណ៌ផ្សេងខុសពីFrame ទី១(ដោយចុចលើFrame ទី២រួចធ្វើការកែប្រែ)  (នៅក្នុងនេះខ្ញុំបានកែBorder របស់វាទៅជាពណ៌ប៉ៃតង)

6.jpg

 រួចយើងកំណត់រយៈពេលលេងរបស់Frame និមួយៗជាការស្រេច។ពេលនេះយើងអាចសាកបានហើយដោយចុចលើប៊ូតុងPlay ។

មិនត្រឹមតែធ្វើដូចនេះទេយើងអាចធ្វើអ្វីផ្សេងៗទៀតតាមតំរូវការបស់យើងដូចជាធ្វើជាប៊ូតុងសម្រាប់ដោនឡូដដែលមានចលនាជាដើម។

៥. ជាចុងបញ្ចប់គឺយើងត្រូវធ្វើការSave ឯកសាររបស់។ក្នុងការSave នេះបើយើងSave តាមលក្ខណៈរូបធម្មតានោះវានឹងមានចលនានោះទេ។តែមុននឹងSave យើងត្រូវកំណត់File របស់យើងសារជាថ្មីសិនព្រោះមានទំហំធំពេកដូចនេះយើងចុចលើTools : Crop ( ឬចុចអក្សរC ) រួចយកទៅតំរឹមត្រឹមតែអក្សររបស់យើងបានហើយ។

7.jpg

រួចចុចEnter ។

របៀបSave៖

ចុចលើFile – – > Save As For Web and Device.. – – >  រួចប្តូរវាទៅជាប្រភេទGif – – > Save

8.jpg

ពេលនេះយើងមានអក្សរមានចលនាហើយ

Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: