Mediafire.com ងាយស្រួល Download ជាង Rapidshare, Megaupload, Hotfile និង File Hosting ផ្សេងៗទៀត

MediaFire គឺជាគេហទំព័រដែល host ឯកសារ (កម្មវិធីកុំព្យូទ័រ ចម្រៀង វីដេអូ eBook ។ល។) ដែលចាប់បើកក្នុងឆ្នាំ ២០០៦ នៅក្នុងសហរដ្ឋអាមេរិក ។ MediaFire ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទៅ ដោយសារតែភាពងាយស្រួលក្នុង upload និង Download សម្រាប់អ្នកប្រើទាំងអស់គ្នាដោយមិនបាច់បង់ប្រាក់ដូចជា៖

  • មិនបាច់រង់ចាំ និង ងាយស្រួលក្នុងការ Download ដោយគ្រាន់តែចុចលើ link Click here to start download…
  • Download file មិនកំណត់, មិនកំណត់ល្បឿនក្នុងការ Download និង អាច Download ជាមួយកម្មវិធី Download Manager ហើយអាច Pause/Resume បាន
  • អាចរក្សាទុកឯកសារបានមិនកំណត់
  • អាច upload ឯកសារ ១ បានរហូតដល់ទំហំ ២០០ MB (១០GB សម្រាប់ Pro user)

ប៉ុន្តែកុំព្យូទ័ររបស់អ្នកត្រូវ enabled cookie

ការទទួលជោគជ័យ

PC Magazine បានដាក់ MediaFire ក្នុង “Top 100 Undiscovered websites” និង “Top Website of 2008” ។ ហើយវាត្រូវបានចុះក្នុង reviewed favorably ដោយ CNET និង Lifehacker ។

យោងតាម Alexa Mediafire.com មានការប្រើច្រើនជាង Rapidshare និង Hotfile ហើយប្រហាក់ប្រហែលនឹង MegaUpload ។

តើធ្វើដូចម្តេចទើបអាច Download ឯកសារដែលត្រូវការពី MediaFire បាន?

ចម្លើយគឺ៖ ស្វែងរក

១. ស្គាល់គេហទំព័រដែលដាក់ link MediaFire

ដោយសារតែភាពងាយស្រួលរបស់ MediaFire ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យគេហទំព័រជាច្រើនដាក់ link download ទៅកាន់ MediaFire វិញ ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួល និង សប្បាយក្នុងការ download ។

គេហទំព័រទាំងនោះមានដូចជា៖

http://www.free-ebooks-download.org/free-ebook/

http://download-for-free-ebooks.blogspot.com

http://request-ebooks.blogspot.com/

http://download-free-ebooks-mediafire.blogspot.com/

Download តាមវិធីនេះមានលក្ខណៈងាយស្រួល ប៉ុន្តែអ្នកត្រូវការដឹង website ទាំងនោះជាមុនសិន ។

ប្រសិនបើអ្នកដឹងថាតើ website ដែលលោកអ្នកប្រើមាន link mediafire ឬអត់ អ្នកអាចស្វែងរក ដោយវាយពាក្យ mediafire ក្នុងប្រអប់ search ដែលមានក្នុង website នោះ ។

២. ស្វែងរក link Mediafire ក្នុង Google

ស្វែងរក link MediaFire របស់ឯកសារដែលលោកអ្នកចង់បាន នៅក្នុង Google អាចឱ្យលោកអ្នក​រកបានគ្រប់​ឯកសារ​ទាំងអស់ ប៉ុន្តែវិធីនេះមានការពិបាកបន្តិច ដោយលោកអ្នកត្រូវការសង្កេតមើលឱ្យបានច្រើន ហើយ link ខាងលើមិនប្រាកដថាត្រឹមត្រូវនោះទេ ។

ឧទាហរណ៍៖ យើងចង់ស្វែងរកឯកសារទាក់ទងនឹង Accounting យើងអាចចូលក្នុង Google ហើយវាយពាក្យ accounting mediafire.com នោះយើងនឹងបានលទ្ធផលដូចខាងក្រោម៖

ចុចលើ link របស់ http://www.mediafire.com ឬ link ដែលមានព័ត៌មានដែលប្រហែលនឹងត្រូវ ។

Advertisements

អំពីម្ចាស់ប្លក ហាក់ ដាវី
នាងខ្ញុំចូលចិត្តចែករំលែក អ្វីដែលចេះ អ្វីដែលដឹង អ្វីដែលស្រាវជ្រាវឃើញ ព្រមទាំងចំនេះដឹងថ្មីៗជូនបងប្អូនទាំងអស់គ្នា ដើម្បីអភិវឌ្ឃន៌សមត្ថភាពខាងពត៌មានវិទ្យា អោយមានភាពរីកចម្រើនខ្លាំងផងដែរ។ I am here to share what i got.hope you enjoy it Contact me by my E-mail: davy_hak@yahoo.com hakdavyciedcnaughtystudent@gmail.com

4 Responses to Mediafire.com ងាយស្រួល Download ជាង Rapidshare, Megaupload, Hotfile និង File Hosting ផ្សេងៗទៀត

  1. KhmerDLStation says:

    សូម​បន្ថែម 🙂
    MediaFire មិន​មែន​សំរាប់​អ្នក​រកលុយ​ដោយ​ការ​បង្ហោះ​ឯកសារ​អោយ​គេ​ Download free នោះ​ទេ ។ អញ្ជឹង​ហើយ​បាន​ជា​ MediaFire មិន​សូវ​សំបូរ​ឯកសារ​អោយ​យើង​ទាញ​យក​នោះ​ទេ។ MediaFire សាក​សម​សំរាប់​ អ្នក​សរសេរ Blog ដែរ​ចង់​ចែក​រំ​លែក​ឯកសារ​អោយ​គេ​ទាញ​យក​បាន​ងាយ​ស្រួល ព្រោះ​ខាង​ MediaFire មិន​មាន​នាទី​រង់​ចាំ​ 🙂 ហើយ​អាច​ប្រើ IDM បាន​ថែម​ទៀត

  2. KhmerDLStation says:

    បើនិយាយ​ទៅ​ខ្ញុំ​មិន​មែន​ជា​អ្នក​ចេះ​ដឹង​អី​ទេ​គ្រាន់តែ​ជា​អ្នក​ចង់​ចេះ​ចង់​ដឹង​តាមរបៀប​អ្នក​គ្មាន​គោល​ដៅ គ្រាន់តែ​ខ្ញុំ​ដឹង​ខ្លះ​ខ្ញុំ​ជួយ​បន្ថែម។ Blog របស់អ្នក​បង្កើត​ឡើង​គឺ​មាន​គោល​បំណង​ដូច​ Blog របស់ខ្ញុំ​ដែរ គឺ​ខិតខំ​ចែក​រំលែក​ អ្វី​ដែរ​ខ្លួន​បាន​ដឹងទៅ​កាន់​ខ្មែរ​គ្រប់​រូប អញ្ចឹង​អោយ​តែ​យើង​បាន​ដឹង មិន​ថាជា​ចំ​នេះ​ដឹង​ដែរ​គេ​បាន​ដឹង​រួច​ហើយ ឬ​ជា​ចំ​នេះ​ដឹង​ដែរ​ចំលង​ពី​គេ​ក៏​ដោយ គឺ​ជួយផ្សព្វ​ផ្សាយ​អោយ​បាន​ច្រើន​ជា​ពិសេស​អ្នក​ដែរ​ទើប​ចាប់​ផ្តើម​ Computer ដំបូង​ គឺ​ចង់​ដឹង​ណាស់ ​

    • បាទត្រឹមត្រូវណាស់ ខ្ញុំសូមសសើរអ្នកណាស់ ដែលអ្នកមានទឹកចិត្តចែករំលែកបែបនេះ ដូចដែលអ្នកនិយាយអញ្ចឹង មិនសំខាន់ថាចំលងពីគេ រឺក៌អ្វីទេ តែសំខាន់ជួយផ្សព្វផ្សាយអោយបានច្រើននូវ អត្ថបទអក្សរខ្មែរ បើខ្ញុំវិញខ្ញុំអត់មានបញ្ហាអ្វីទេ យកពីខ្ញុំទៅផ្សាយអោយបានច្រើន ខ្ញុំកាន់តែត្រេកអរថែមទៀត ព្រោះអាចអោយជនជាតិខ្មែរយើងទាំងអស់យល់ដឹងកាន់តែទូលំទូលាយថែមទៀតផង។ ខ្ញុំសូមអគុណ អ្នកម្តង់ទៀតចំពោះកាឈាងចូលមកលេងក្នុងប្លុករបស់ខ្ញុំបាទ តែខ្ញុំនៅមានបញ្ហាមួយចំនួនព្រោះខ្ញុំមិនដែលបង្កើត Blog ក្នុង WordPress ទេ ដូច្នេះខ្ញុំនៅមិនទាន់ដឹងតាក់តិចហើយនិងរបៀបដាក់ Custom Menu រួមទាំងផ្សេងៗទៀតទេ បើអ្នកយល់ដឹងខាងនេះច្រើនសូមជួយប្រាប់ខ្ញុំបាទផង។:)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: