ឃ្លាំងសំណើច

រូបភាពប្លែកៗ

សូមអ្នកបើកបរទាំងឡាយប្រយ័ត្ន នេះផ្លូវសំរាប់អ្នកស្រវឹងឆ្លងកាត់សូមអ្នកបើកបរទាំងឡាយប្រយ័ត្ន នេះផ្លូវសំរាប់អ្នកស្រវឹងឆ្លងកាត់

បើមាននៅស្រុកខ្មែរមិនដឹងជាដាច់យ៉ាងណាទេបើមាននៅស្រុកខ្មែរមិនដឹងជាដាច់យ៉ាងណាទេ

រួបភាពមួយខាងក្រោមនេះ អាយុក្រោយ១៨ ហាមមើល

គាំទ្រអស់ពីខ្លួន(អ្នកគាំទ្របាល់ទៀតយួន U23)គាំទ្រអស់ពីខ្លួន(អ្នកគាំទ្របាល់ទៀតយួន U23)

រឿងប្លែកដែល មានច្រើនតែមិនសូវបានជួប

កង់មួយ ២ នាក់

កង់មួយ២នាក់ ហើយ បែរមុខរកគ្នា!

មានឱកាស bibi ទៀត! ញាក់សាច់!!!

ចាស់ៗ គាត់លេងល្បែង អូម វាក់ អើ!!!

ចុម ! ធ្វើអី ទាំងថ្ងៃ កណ្តាលផ្លូវ???!!!!

ដាច់ទឹក ហើយ! ទ្រាំសិនទៅ!!

លើកទោសអោយអូនផងបង!?

ស្នេហាក្មេងៗ លើលោកនេះ មានតែយើងពីរនាក់!!

(អាវក្រហម)៖ បើមានតែពួកហ្អែង ! អញចេញ!!

តស៊ូគង់បានសំរេច

ការរងចាំមនុស្សដែលល្អឥតខ្ចោះ គឺចឹង

គ្មានមនុស្សលើលោកនេះ ល្អឥតខ្ចោះនោះទេ ! No one is perfect even a word perfect.

រឿងកំសាន្តខ្លីៗ

រឿងទីមួយ៖វិសាល និង កុម្ភៈ រំលឹករឿងលួចស្រលាញ់គេកាលរៀននៅមុនីវង្ស៖
សាល៖នែឯង មកដើរលេងពេលនេះ ឯងនៅនឹកឃើញកាលរៀននៅវិទ្យាល័យអត់?
កុម្ភៈ៖នឹកឃើញច្រើនណាស់ជាពិសេសរឿងស្នេហាស្នែហឺតហ្នឹង
សាល៖ឯងក៏ចឹងដែរ!នឹកឃើញកាលយើងរៀនទី១០ ឯងលួចស្រលាញ់គេម្នាក់រៀនទី៩!!
កុម្ភៈ៖ចុម…ចុះឯងស្គាល់អត់ អ្ហា?ស្អាតអត់?
…សាល៖ស្អាតគឺស្អាតហើយតែឯងខំចាំគេអស់២ឆ្នាំគេនៅរៀទី៩អាដែល!
កុម្ភៈ៖ចុមរៀនអន់ម៉េះ?
សាល៖រៀនអន់វាមធ្យមតែងំនឹងគេនៅចាំអាមួយទៀតកាលហ្នឹងវារៀនទី៧ បានខឹងមែនទែនហ្មង!

រឿងទី២៖អាញ៉ុក តែងតែទៅលេងប្អូនស្រីវា នៅអាំងទែ មួយរបស់សិស្សស្រីៗ! ពេលទៅដល់វាតែងតែ គោះទ្វា តុក តុក ជាប្រចាំ! មិត្តរួមបន្ទប់និង ប្អូនស្រីវា ស៊ាំអស់ហើយ! ចៃដន្យថ្ងៃមួយមាន គេយកសំបុត្រផ្ញើរពីខេត្ត អ្នកនៅបន្ទប់នោះ ហើយគោះទ្វា តុក តុក ក៏លេងគោះទៀត ! ដោយគិតថា ជាបងប្រុសក៏មិនចង់អោយចាំយូរ នាងប្អូនស្រែកទាំងដង្ហក់ថាៈ
នាងប្អូន៖បង…បងញ៉ុកចូលមក អ…ត់មានអ្នកនៅទេ !
អ្នកនាំសំបុត្រ៖…យី សិស្សស្រីៗ អាឡូវសាហាវម្ល៉េះ!?…

ថតយកប្លង់ល្អ

ហឹស ថត ហ្អឹក!!!ចឹងបានគេចូលចិត្តថតរូបណាស់ ម្នាក់ៗ ចង់បានអាកាម៉េរា ច្បាស់ៗអស់លេខហ្មង

កើតជាប្រុសស្អាតយ៉ាប់អញ្ចឹង

រឿងនិទាន


រឿងទី១៖ នៅលើឆាករាំមួយនៃមណ្ឌលកំសាន្តយុវវ័យ បុរសនារី មួយគូរកំពុងរាំប្រកៀកគ្នា បុរសបានខ្សឹបដាក់នារីថា” មើលភ្នែកអូន ហាក់ដូចជាមានអារម្មណ៏ថា ដូចជាកំពុងអានសៀវភៅ មួយក្បាលដែលអាចអោយបង យល់នូវអត្ថន័យទាំងអស់…” នារីក៏តបវិញថា “ បងមើលអោយច្បាស់ និងអោយជាក់ណា តែក៏មិនត្រូវចំណាយពេលយូរ ដើម្បីស្ទាបក្របសៀវភៅយូរចឹងដែរ” ….

រឿងទី២៖ នារីម្នាក់បីកូនឡើងឆ្លងសាឡាងអ្នកលឿង ពេលឡើងដល់ភ្លាមមានមនុស្សម្នាក់និយាយថា៖ មិនដឹងជាគាត់ នោះបានកូនពីណាមកពរទេ អាក្រក់មើលណាស់! គាត់លឺសូរបែបនោះ តូចចិត្តជាខ្លាំង ក៏អង្គុយយំម្នាក់ឯង​។ មួយស្របក់ក្រោយ ក៏មានបុរសម្នាក់ឡើង លើសាឡាងដែរ ដោយឃើញគាត់យំចឹង បុរសនោះក៏មកលួងលោមថា៖ អ្នកមានរឿងអីបានយំចឹង? ណ្ហើយ ! មានរឿងអីគង់តែដោះស្រាយបានទេ ! មោះចាំខ្ញុំជួយរកទឹកអោយហូប….(ប្រហែល ៥នាទីក្រោយ) គាត់ក៏មកវិញ នារីហាក់ដូចមានអារម្មណ៏វិញហើយ… នេះ អ្នកញាំទឹកតិចទៅ ហើយនេះចេក អោយស្វានៅនឹងដៃអ្នក ស៊ីទៅ!…

រឿងទី៣៖ សន្និសីទនៃ សមាគមន៏អ្នកស្រលាញ់ប្រពន្ធ​។ នាថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១០ (10-10-10) សមាគមន៏អ្នកស្រលាញ់ប្រពន្ធ បានប្រារព្ធសន្និសីទ បូកសរុប និង ចែកនូវភារកិច្ចថ្មី ដើម្បីអនុម័ត និងដាក់អោយចូលជាធរមាន ដូចជា បុរសជាប្តី ត្រូវចាំ អំពីថ្ងៃរៀបការ, ថ្ងៃសុំស្នេហ៏, ថ្ងៃកំណើតប្រពន្ធ, ថ្ងៃថើបលើកដំបូង, … ល.ល ហើយជាចុងបញ្ចប់ គឺមាន២ខ សំខាន់ដែរនោះគឺ៖ ១-ត្រូវចាំថាយើងគឺមានប្រពន្ធហើយ ទី២-ត្រូវចាំថាប្រពន្ធយើងឈ្មោះអី !….

កំសាន្ត(ត)

វិធីសំលាប់ខ្លួនដ៏មានន័យ

ថ្នាក់រៀននៅទីណា ហ្ន៎?

សាកគិតមើលថាមពលស៊ីនេទិច និងប៉ូតង់ស្យែល និងក្រោយពេលទង្គិច តើអាចវាទៅជាយ៉ាងណា?

មនុស្សតូចពិត តែអាចធ្វើរឿងធំបាន!

អ្នកគ្រូស្អាត

មនុស្សព្រើល!

ដោយសាររវល់ការងារសាលាពេកខ្ញុំមិនបានផ្សាយអត្ថបទថ្មីៗទេ ចឹងមានតែរករឿងប្លែកៗ ខ្លីចែកជូនបងប្អូនបានហើយ!

ចាំខ្ញុំជួយ…!
រាំបានហើយ កុំចង្អុលមុខ!

តាមរយៈរូបខាងលើសូមមិត្តនារីៗ ប្រយ័ត្នប្រយែងខ្លួនផង ! ប្រុសណាមិនព្រើល! :lol:

ចាប់រំលោភនៅទីសាធារណៈតែគ្មានទោស!

នេះជាហេតុការ ដែលបានកើតឡើងស្ទើររាល់ថ្ងៃតែមិនសូវមានអ្នកមានសម្ថកិច្ចណា យកចិត្តទុកដាក់សោះ ចឹងទេ ត្រូវតែចាត់វិធានការ ដើម្បីកុំអោយអំពើទាំងនោះ ត្រូវបានមនុស្សយកគំរូតាម! ព្រោះសព្វថ្ងៃមានមនុស្សជាច្រើន ទៅជាយកគំរូ សត្វមកធ្វើត្រាប់តាមទៅវិញ ! សូមរក្សាសត្វចិញ្ចឹមរបស់លោកអ្នកអោយមានសុវត្ថិភាព ចៀសពីការរំលោភទាំងផ្លូវកាយ និងផ្លូវចិត្ត! បើធ្វើបាន សូមបន្តធ្វើការងារនេះទៅលើមនុស្សដែលអ្នកអាចជួយអោយផុតពីអំពើទាំងនេះ! :lol:

ជួយគ្នាផង!
មើលវាព្រួតគ្នា!
ខុសធ្ងន់ណាស់! បើចង់ខ្លាំងម៉េចមិនទៅរកកន្លែង?
អាជ្ញាធរមើលជួយសំរួលផង!អត្ថបទដក់ស្រង់ http://isayon.wordpress.com

ជួយគិតគ្នា!

មានរឿងខ្លីខាងក្រោមតើអ្នកយល់ចឹងអត់?
រឿងទី១៖
កូនចៅ របស់បងធំមួយក្រុមកំពុងតែរង៉ូវ មាត់ឡើងវ៉ែ មួយសន្ទុះក្រោយមកបងធំដែលត្រូវគេវាយឡើងទ្រោម ក៏ស្ទុះចេញមក
បងធំ៖អញអោយអ្ហែងទិញបង់បិទដំបៅអាធំ អ្ហែងយកប៉ុណ្ណឹងមកអញ្ញបិទម៉េច?
កូនចៅ៖បាទ គេថាយកអាហ្នឹងក៏បានដែរ!
បងធំ៖យកទៅបិទ គូទអ្ហែងទៅ!(វាយ១ដៃ…) ទៅចេញ…ទៅ កុំមកភ្លើជាមួយអញអ្ហែង!
កូនចៅ៖ចឹងបងទៅភ្លើម្នាក់ឯងចុះ…(រត់ប្រុយ :lol: )

រឿងទី២៖
ក្តឹប ទទួលការខកស្នេហ៏ជាច្រើនសារតែ ទីបំផុតនាយក្តឹបក៏មានអារម្មណ៏ល្អហាក់ដូចជាទទួលដំនឹងល្អ ឃើញចឹង អាសង្ហារក៏ដើមកសួរៈ
សង្ហារ៖នែ អាក្តឹប អ្ហែងម៉េចដូចសប្បាយម៉េសអ្ហា?
ក្តឹប៖រឿងអីមិនសប្បាយអ្ហា មានស្រីគេសារភាពរងចាំអ្ហា!
សង្ហារ៖ចុះពីណាគេអ្ហា មកធ្លាក់ក្នុងកន្ថោរស្នេហ៏អ្ហែង!?
ក្តឹប៖គឺនាង មុំនឹងណា ! ទើបតែស្កាត់ជួបនាងមិញមុនដើរមកដល់នេះ!
សង្ហារ៖ចុះហើយធ្វើម៉េច បានគេព្រមចាំអ្ហា?
ក្តឹប៖អញ ដើរទៅជិតពេលនាងចេញពីឡានមក ហុចផ្កា ហើយអញប្រាប់ថា អ្នកនាងមុំខ្ញុំស្រឡាញ់អ្នកនាងយូរហើយ តើអ្នកនាងគិតយ៉ាងណាដែរ ?
សង្ហារ៖ចុះគេថាម៉េចអ្ហា?
ក្តឹប៖គេថាចាំជាតិក្រោយទៅ!!!
សង្ហារ៖អាឆ្កួត…!

សំនើច

មិនដឹងផ្សាយអត្ថបទអី ចឹងរករឿងពីរបីអោយបងប្អូនសើចលេងចុះ បើមានអីខុសមេត្តាអភ័យទោសផង(ព្រោះរឿងខ្លះបែបលេចលើលេចក្រោមតិចហើយ)៖
រឿងទី១៖
អ្នកគ្រូ៖ប្អូនៗចាំស្តាប់អ្នកគ្រូណា ប្អូនមើលហើយនិយាយថាចូលចិត្តអ្វីនៅលើរាងកាយអ្នកគ្រូ

នឹងដឹងថាធំឡើងចឹងកា្លយជាអ្វីហើយ!
ធីតា៖ចាស អ្នកគ្រូខ្ញុំស្រលាញ់សក់អ្នកគ្រូ!
អ្នកគ្រូ​៖អូ ធីតាគួរអោយស្រលាញ់ ធំឡើងនឹងក្លាយជាជាងធ្វើសក់ដ៏ពូកែហើយ!
បុផា៖ភ្នែកអ្នកគ្រូស្អាតណាស់!
អ្នកគ្រូ៖អរគុណបុផា ប្អូនធំឡើងនឹងក្លាយជាចក្ខុបណ្ឌិតហើយ ខំរៀនណា!
អ្នកគ្រូ៖នែក្តឹប និយាយអីតិចទៅ?
ក្តឹប៖បាទអ្នកគ្រូ ខ្ញុំមិនដឹងនិយាយអីទេ ទោះជាយ៉ាងណាក៏នៅតែជាអ្នកច្របាច់ទឹកដោះគោនៅកសិដ្ឋានប៉ាខ្ញុំដែរ!
អ្នកគ្រូ៖…(សំណាងហើយវាអត់ហ៊ាននិយាយ)!?

រឿងទី២
នៅមាត់ទន្លេថ្ងៃនេះមានប្រុសស្រីមួយគូរកំពុងប្រកៀកគ្នាហើយសាសងគ្នាតាមទំលាប់៖
នារី៖បងសំលាញ ហេតុអីក៏ភ្នែកបងធំម្ល៉េះ?
បុរស៖មកពីបងពូកែយំពេក ពេលនៅតូចហ្នឹងណា!
នារី៖ចឹងហេតុអីក៏មាត់បងធំម្ល៉េះ?
បុរស៖មកកាលពីនៅតូច ពូកែញាំពេកបានចឹង!
នារី៖ចឹងពីតូចហេតុអីមិន នោមអោយច្រើនផង!?
បុរស៖អុញ…

រឿងទី៣៖អ្នកចេះ
ក្តឹបត្រៀមខ្លួនសំរាប់ឡើងថ្នាក់ទី៦ សំរាប់សិស្សូពូកែប្រចាំសាលាមួយ ដោយសិស្សដែលត្រៀមចូលថ្នាក់នោះត្រូវតែ ទទួលការធ្វើតេស្តពីលោកនាយកសាលាទាំងអស់។ លោកនាយកធ្វើការសាកសួរពីចំនេះទូទៅ ទៅកាន់សិស្សទាំងនោះ ហើយក៏មិនទាន់មានសិស្សដែលឆ្លើយមិនទាល់ដែរ យ៉ាងតិចណាស់ក៏ឆ្លើយមិនរួច១សំនួរដែរ។ មួយស្របក់មកដល់វេនក្តឹបដែលជាសិស្សចុងក្រោយ៖
លោកនាយក៖២៥ ដង ២៥​ ស្មើប៉ុន្មាន?
ក្តឹប៖បាទលោកគ្រូ ៦២៥!
លោកនាយក៖រូបមន្តគណនាផ្ទៃក្រលារង្វង់?
ក្តឹប៖បាទគឺ ការ៉េ នៃកាំរង្វង់គុណនឹង ពី(pi)!
លោកនាយក៖ទឹកក្លាយជាចំហាយនៅប៉ុន្មានដឹក្រេ?
ក្តឹប៖បាទគឺនៅ ១០០ដឹក្រេ(១០០អង្សារសេ)!
……
មួយស្របក់ក្រោយមកលោនាយកឃើញថាក្តឹបអាចឆ្លើយបានល្អ តែលោកចង់ធ្វើជាអ្នកមើលម្តងក្រែងលោ មានអ្នកណាលួចប្រាប់ចំលើយ ទើបអោយអ្នកគ្រូបន្ទុកថ្នាក់សួរម្តង៖
អ្នកគ្រូ៖អ្វីនៅក្នុងខោប្អូនមាន តែអ្នកគ្រូអត់មាន?
លោកនាយក៖(ក្រលេកមើលមុខអ្នកគ្រូ)
ក្តឹប៖បាទ គឺហោប៉ៅខោ (អ្នកគ្រូស្លៀកខោអត់ហោប៉ៅមែន)
អ្នកគ្រូ៖តើរោមស្ត្រីនៅឯណារួញជាងគេ?
លោកនាយក៖(ព្រឺខ្លួនខ្ញាក)
ក្តឹប៖បាទគឺនៅ ទ្វីបអាព្រិច
អ្នកគ្រូ៖នៅពាក់កណ្តាលជើងរបស់អ្នកគ្រូទាំងពីរគឺអ្វី?
លោកនាយក៖(ហាមាត់ច្រងាង)
ក្តឹប៖បាទគឺក្បាលជង្គង់!
អ្នកគ្រូ៖ចុះ អ្វីនៅក្នុងខ្លួនអ្នកគ្រូដែល ពេលណាក៏សើមជាប់ជានិច្ច!?
លោកនាយក៖(មុខឡើងខៀវ)
ក្តឹប៖បាទ​ គឺអណ្តាត!
អ្នកគ្រូ៖ចុះវត្ថុអ្វីរបស់អ្នកគ្រូ ពេលមិនទាន់មានប្តីនៅតូច តែធំជាងមុននៅពេលយកប្តី?
លោកនាយក៖(បញ្ចេញសញ្ញាមិនអោយក្តឹបឆ្លើយ)
ក្តឹប៖បាទ គឺ គ្រែ
អ្នកគ្រូ៖ចុះស្អីគេ ទន់ៗ តែយកចេញក្រៅមួយសន្ទុះឡើងរឹង?
លោកនាយក៖(ធ្វើអៀនមិនហ៊ានមើលអ្នកគ្រូ)
ក្តឹប៖បាទ គឺកាវ ដូចជាកាវ ៥០២ជាដើម!
អ្នកគ្រូ៖ចុះស្អីគេ វែងដូចចេក អ្នកគ្រូកាន់ម៉ាភ្លែត ហ៊ាទឹកចេញ!
លោកនាយក៖(រៀបទៅជិតក្តឹបមិនអោយឆ្លើយ តែក្តឹបនៅតែឆ្លើយ)
ក្តឹប៖បាទ គឺ ការ៉េមកី!
លោកនាយក ក៏បញ្ឈប់ការសួរ ហើយខ្សឹបដាក់អ្នកគ្រូ៖(ខ្ញុំឆ្លើយអត់ត្រូវមួយសោះ!)
អ្នកគ្រូ៖(ឆ្កឺះក្រចក់ បែបអៀន)…

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: