ចិត្តវិទ្យា

–     ចិត្តវិទ្យា ជាអ្វី ?

ចំៈ     ចិត្តវិទ្យា គឺ ជាវិទ្យាសាស្រ្តដែលសិក្សាពីបាតុភូតចិត្ត ។

–    ហេតុអ្វីបានជាគេនិយាយថា ចិត្តវិទ្យាជាវិទ្យាសាស្រ្ត ?

ចំៈ ព្រោះ ចិត្តវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់មានវិធីសិក្សាច្បាស់លាស់ និង  នាំមកនូវផលប្រយោជន៍ដល់សង្គមមនុស្ស ។

–    ដូចម្តេចដែលហៅថា បាតុភូតចិត្ត ?

ចំៈ គឺជាបាតុភូតទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងខួរក្បាលរបស់មនុស្ស និង សំដែងចេញមកក្រៅតាមរយៈ អំពើ និង អាកប្បករិយា (កាយវិការ  ទឹកមុខ  ពាក្យសំដី ……)  ។

–    ដូចម្តេចដែលហៅថាធម្មជាតិនៃបាតុភូតចិត្ត?  មានអ្វីខ្លះ?

ចំៈ គឺ ចិត្តជារូបភាពអត្តនោម័ត នៃ តថភាពបរានុម័តក្នុងខួរក្បាលរបស់មនុស្សម្នាក់ៗ ។ វាមានចរិតសង្គមប្រវត្ថិ ។

មានៈ
–   តថភាពបរានុម័ត
–  ចរិតអត្តនោម័តរបស់ចិត្ត
– ចិត្តជាមុខងាររបស់ខួរក្បាល
– ចិត្តជាបទពិសោធន៍ដែលមានចរិត  សង្គមប្រវត្តិ ហើយដែលមនុស្សបានប្រែក្លាយជាសម្បត្តិផ្ទាល់ខ្លួន ។

–       ដូចម្តេចដែលហៅថាតថភាពបរានុម័ត ឬ ពិភពបរានុម័ត?

ចំៈ គឺជាអ្វីៗទាំងអស់ “ រូបធាតុក្តី  គំនិតក្តី  “ ដែលនៅក្រៅខ្លួន  ហើយមិនចំណុះញាណ និង ឆន្ទៈយើងទេ ។ វាត្រូវបានឆ្លុះ បញ្ចាំងចូលក្នុងខួរក្បាលរបស់មនុស្ស ហើយបង្កើតបានជារូបភាពចិត្ត ។ រូបភាពចិត្តផ្សារភ្ជាប់តថភាពបរានុម័តយ៉ាងជិតស្និតទៅនឹងខួរក្បាល ។ ហើយដោយសារតែមនុស្សមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានជុំវិញ  ដូចនេះ រូបភាពចិត្តកកើតមានឡើងគ្រប់ពេលវេលា ។

–    ចរិតអត្តនោម័តរបស់ចិត្តជាអ្វី ?

ចំៈ រូបភាពចិត្តនៃ វត្ថុមួយ ឬ បាតុភូតមួយ មានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីព្រោះ ការឆ្លុះបញ្ចាំងតាមខួរក្បាលនេះ វាផ្លាស់ប្តូរទៅតាមបទពិសោធន៍ និង វិសេសភាពរបស់បុគ្គលម្នាក់ៗ ។

ឧៈ  គំហើយខុសគ្នានៃផ្លែស្វាយមួយ ដោយមនុស្សធម្មតាមនុស្សឈឺក្រពះ  និង  ស្រ្តីមានពោះ  ។

–   តើចិត្តមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ ?

ចំៈ មានមុខងារ ៣ យ៉ាង គឺៈ

–     តំរង់ទិស  ណែនាំ  ដឹកនាំអំពើរបស់មនុស្ស ។
ឧៈ  អ្នកប្រមាញ់សំដៅទៅកន្លែងដែលសត្វយំ ។

–     រុញច្រាន  ធ្វើអោយកាន់តែខ្លាំងនូវអំពើ  ទាំងឡាយ ។
ឧៈ  ទឹកចិត្តឪពុកម្តាយស្រឡាញ់កូន ធ្វើអោយកូនហ៊ានតស៊ូ ខិតខំ ប្រឹងប្រែងក្នុងការការរៀនសូត្រ  ការងារ ។

–     តំរែតំរង់  កែតំរូវអំពើៈ  នៅក្នុងសកម្មភាព  គេអាចភាន់ច្រលំ ។
គោលបំណងដែលបានកំនត់ជួយអោយមានភាពត្រឹមត្រូវពិតប្រាកដ និង មានប្រយោជន៍ ។

–    បាតុភូតចិត្តមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចំៈ មានបីប្រភេទ គឺៈ

–     លំនាំចិត្តៈ ជាបាតុភូតទាំងឡាយណា ដែលប្រព្រឹតទៅក្នុងរយៈ  ពេលមួយខ្លី  វាអាចចាប់ផ្តើម  ការប្រព្រឹត្តទៅ  និង  ការបញ្ចប់ ។

–     សភាពចិត្តៈ ជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច ។ ជាធម្មតាសភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត  ដោយ យកលំនាំចិត្តទាំងនោះធ្វើជាបង្អែក ។

–     លក្ខណៈចិត្តៈ ជាបាតុភូតចិត្តទាំងឡាយដែល ប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង  ជួនកាលរហូតអស់មួយជីវិត  ហើយមានសភាពនឹងនរ  ចំពោះបុគ្គលមួយជាក់លាក់  ។

–    តើវិធីសិក្សាចិត្តវិទ្យាមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចំៈ មាន ៦ យ៉ាង គឺៈ

–     វិធីសង្កេតៈ ជាវិធីគេប្រើច្រើនជាងគេក្នុងចិត្តវិទ្យា ។ វិធីនេះ   សិក្សាអំពីសកម្មភាព  (កាយវិការ  ទឹកមុខ  ពាក្យសម្តី …..) របស់មនុស្សម្នាក់ៗ  ដើម្បីស្គាល់ពីគុណសម្បត្តិ  និង គុណវិបត្តិ  របស់ មនុស្សនោះ  ។

ឧៈ  សង្កេតទៅលើចណូលចិត្ត និង តំរូវការរបស់អតិថិជន ។

–     វិធីវិភាគផលិតផលសកម្មភាពៈ នៅពេលដែលមនុស្សបង្កើតផលិតផលគឺ ពួកគេបាន បន្សល់ទុកនូវស្នាកស្នាមបុគ្គលិកលក្ខណៈរបស់ពួកគេក្នុងលទ្ធផលនេះ  ។  ដូចនេះ  ឆ្លងកាត់តាម ផលិតផលយើងនឹងដឹងពីអត្តចរិត  ឬ  ឫកពារបស់មនុស្សបាន ។

ឧៈ  តាមរយៈប្រាសាទ អង្គរ វត្ត ដែលបានបន្សល់ទុក នាំអោយយើងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរសម័យនោះថាជាមនុស្សឧស្សាហ៍ និងជាមនុស្សដែលមានការបំរុងប្រយ័ត្នខ្ពស់ ។

–     វិធីសន្ទនាៈ ជាលំនាំសួរនិងឆ្លើយដោយផ្ទាល់  រវាងអ្នកស្រាវជ្រាវ ។ ហើយដោយសារសំនួរទាំងឡាយដែលបានគ្រោងទុកមុនយើងអាចស្គាល់បានពីចិត្តកំនិតអាថ៌កំបាំងរបស់មនុស្សតាម ការវិភាគលើប្រតិកម្មសំដីរបស់មនុស្សដែលយើងសន្ទនាជាមួយ ។
–     វិធីអង្គេតៈ យើងរៀបរាប់កំរងសំនួរដាក់ក្នុងក្រដាសមួយ ហើយចែកអោយកម្មវត្ថុស្រាវជ្រាវ និង អនុញ្ញាតអោយគេបំពេញរាល់សំនួរដែលមាននោះ  បន្ទាប់មកទើបយើងប្រមូលចំលើយ

ហើយធ្វើការបូកសរុប ។

–     វីធីតេស្តៈ តេស្តជាប្រភេទលំហាត់ដែលគេដាក់អោយកម្មវត្ថុធ្វើ

–     វិធីពិសោធន៍ៈ វិធីនេះមានបំណងបង្កបាតុភូតចិត្តដែលត្រូវសិក្សា ដើម្បីអាចសង្កេតពី បំរែបំរួលធាតុផ្សេងៗរបស់បាតុភូតនោះ ។  វិធីនេះអាចប្រព្រឹត្តទៅក្រោមរូបភាពពីរ គឺ ពិសោធន៍ធម្មតា  និង  ពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ។

១០–  តើសកម្មភាពពុទ្ធិមានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចំៈ មានពីរ គឺៈ

–  ពុទ្ធិឥន្រ្ទីយ៍ៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងតថភាពបរានុម័ត   ដោយប្រើឥន្ទ្រីយ៍ ។

ពុទ្ធិឥន្រ្ទីយ៍មាន   ឥន្រ្ទីយារម្មណ៍  និង  ប្រត្យក្សារម្មណ៍ ។

–     ពុទ្ធិវាចារៈ ជាលំនាំពុទ្ធិដែលឆ្លុះបញ្ចាំងដោយប្រយោពីលក្ខណៈ                       ខាងក្នុងនៃវត្ថុ ឬ បាតុភូត ដែលកន្លងហួសមកហើយ ឬ ដែលស្ថិតនៅចំពោះមុខ ឬ នៅអនាគត  ហើយបង្កើតបានជា

សញ្ញាណអរូបី និង ទូទៅ ។

១១–   ដូចម្តេចដែលហៅថាឥន្រ្តីយារម្មណ៍ ?

ចំៈ គឺជាលំនាំចិត្តសាមញ្ញបំផុតដែលឆ្លុះបញ្ចាំងលក្ខណៈដាច់តែឯងនៃវត្ថុ ឬ បាតុភូតទាំងឡាយដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គ ឥន្រ្ទីយ៍។  ឥន្រ្ទីយារម្មណ៍ឆ្លុះបញ្ចាំងផងដែរនូវសភាពខាងក្នុងនៃសារពាង្គកាយ ។

ឧៈ  ហូបនំ  ច្រមុះដឹងក្លិន អណ្តាតដឹងរសជាតិ .

១២–   ដូចមេ្តចដែលហៅថាប្រត្យក្សារម្មណ៍ ?

ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងទាំងស្រុងនូវលក្ខណៈ ឬ បាតុភូត  ដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្រ្ទីយ៍ ។

១៣–   ប្រៀបធៀប ឥន្ទ្រីយារម្មណ៍ និង ប្រត្យក្សារម្មណ៍ ?

ចំៈ + លក្ខណៈដូចគ្នាៈ

–     ឆ្លុះបញ្ជាំងពីវត្ថុ ឬ បាតុភូតដែលប្រព្រឹត្តផ្ទាល់មកលើសរីរាង្គឥន្ទ្រីយ៍ ។

+ លក្ខណៈខុសគ្នា

ឥន្ទ្រីយារម្មណ៍ ប្រត្យក្សារម្មណ៍

–     ផ្តល់នូវលក្ខណៈទោលនៃវត្ថុ           –     ផ្តល់នូវលក្ខណៈទាំងស្រុង               ឬបាតុភូត                                                     នៃវត្ថុទាំងមូល

–     លទ្ធផលឥន្រ្ទីយារម្មណ៍ផ្សេងៗ       –      លទ្ធផលរូបភាព ។

១៤–    ដូចម្តេចដែលហៅថាលំនឹក ?

ចំៈ គឺជាលំនាំចិត្តដែលថតយក ផ្តិតយក រក្សាទុកស្គាល់ឡើងវិញ និងបង្កើតឡើងវិញនូវរូបភាពនៃវត្ថុ ឬ បាតុភូតដែលគេបានជួប ប្រទះពីមុន និង បទពិសោធន៍ទាំងឡាយដែលមនុស្សម្នាក់ៗបានឆ្លងកាត់ក្នុងអតីតកាល ។

១៥–    ការគិតជាអ្វី ? មានប៉ុន្មាន ? អ្វីខ្លះ ?

ចំៈ គឺជាលំនាំចិត្តដែលឆ្លុះបញ្ជាំងនូវលក្ខណៈសំខាន់ៗ ទំនាក់ទំនងខាងក្នុង ដែលមានចរិតជាក្រឹតក្រមនៃវត្ថុ ឬ បាតុភូតដែលពុទ្ធិឥន្ទ្រីយី៍ ពុំអាចឆ្លុះបញ្ចាំងបានពីលក្ខណៈទាំងនោះ ។

–     ការគិតមានបីប្រភេទគឺៈ

+ ការគិតរូបីដោយដៃ

+  ការគិតរូបីដោយរូបភាព

+  ការគិតអរូបី

១៦–     ដូចម្តេចដែលហៅថារូបារម្មណ៍ ?

ចំៈ     គឺជាលំនាំចិត្តដែលឆ្លុះបញ្ចាំងវត្ថុទាំងឡាយដែលពុំទាន់កើតមាននៅឡើយ ក្នុងបទពិសោធរបស់បុគ្គល ។

លំនាំនេះ ប្រព្រឹត្តទៅដោយបង្កើតរូបភាពថ្មីៗ ដែលចាប់ផ្តើមពី                            រូបតំណាងចាស់ៗទំាងឡាយ ។

*** មូលដ្ឋានរូបធាតុនៃបាតុភូតចិត្តគឺ  ខួរក្បាល  និង សំបកខួរក្បាល ។

១៧–   ភាសាជាអ្វី ?

ចំៈគឺជាការប្រមូលផ្តុំនៃប្រព័ន្ធសញ្ញាទាំងឡាយដែលជាគ្រឹះក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គម ។ ភាសាជាការសម្តែងសកម្មភាពដោយនិមិ្មតរបស់មនុស្សពោលគឺ សម្បទារបស់គេ ក្នុងការសម្តែងចិត្តគំនិត និង ជាហេតុការណ៍នានាតាមសូរសំលេង និង កាយវិការ ។

សរុបមក ភាសាគឺជាឧបករណ៍នៃគំនិតដែលមនុស្សបង្កើតឡើងសំរាប់បញ្ជូលទំនាក់ទំនងក្នុងសង្គម ។

១៨–   ចូរអោយនិយមន័យចិត្តរំភើប សញ្ចេតនា ?

ចំៈ គឺជាឥរិយាបថចំពោះវត្ថុ ឬបាតុភូតបរានុម័តទំាងឡាយដែលទាក់ទងទៅនឹងការពេញចិត្ត ឬ មិនពេញចិត្តនៃតំរូវការផ្នែកសំភារៈ និង ស្មារតី ។

១៩–    ឥន្ទ្រីយារម្មណ៍ក្រៅមាន ៥

–     ចក្ខុឥន្ទ្រីយារម្មណ៍ ឬ  ចក្ខុវិញ្ញាណ

–     សោតិន្ទ្រីយារម្មណ៍  ឬ  សោតវិញ្ញាណ

–     ឃានិន្ទ្រីយារម្មណ៍ ឬ  ឃានវិញ្ញាណ

–     ជីវ្ហិន្ទ្រីយារម្មណ៍  ឬ  ជីវ្ហាវិញ្ញាណ

–     កាយិន្ទ្រីយារម្មណ៍  ឬ  កាយវិញ្ញាណ

២០–  មូលដ្ឋានសរីរៈមានៈ

–     សរីរាង្គទទួល         –    សរសៃប្រសាទ ប្រទាញ

–     ផ្នែកមួយដែលទាក់ទងនឹង អឌ្ឍគោលខួរ

២១–   ច្បាប់នៃឥន្រ្ទីយារម្មណ៍ មានបួន គឺ

–     ច្បាប់ព្រំ        –    ច្បាប់បន្ស៊ាំ

–     ច្បាប់អំពើប្រតិឃាដរវាងឥន្រ្ទីយារម្មណ៍នានា

–     ច្បាប់ផ្ទុយគ្នានៃឥន្រ្ទីយារម្មណ៍  ។

២២–  ច្បាប់ផ្សេងៗនៃប្រត្យក្សារម្មណ៍ មានៈ

–     ច្បាប់ជំរើស                –      ច្បាប់អត្ថន័យ

–     ច្បាប់ស្ថិរភាព             –      ច្បាប់មាយាការ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: